26/04/2019 - 10:45

ទស្សនារមណីយដ្ឋានវត្តខ្មែរនៅលើភ្នំតាប៉ា

ចម្ងាយពីមជ្ឈមណ្ឌលក្រុងឡុងស្វៀង ខេត្តអាងយ៉ាងប្រមាណ៥២គីឡូម៉ែត្រ វត្តតាប៉ា ឋិតនៅលើភ្នំតាប៉ា ឃុំណូយតូ ស្រុកទ្រីតូង។ ពេលមកកាន់ទីនេះ  ភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពដ៏ ស្រស់ស្អាតរបស់វត្តជាមួយនឹងទិដ្ឋភាពធម្មជាតិ ព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ស្រស់បំព្រង។ ក្រៅពីនោះ សម្លឹងមើលពីវត្តចុះ ភ្ញៀវទេសចរអាចគយគន់ទីប្រជុំជនទ្រីតូង វាលស្រែធំល្វឹងល្វើយ។ល។ ខាងក្រោមនេះ គឺកម្រងរូបភាពមួយចំនួនពេលយើងខ្ញុំមកទស្សនាកម្សាន្តរមណីយដ្ឋានវត្តតាប៉ា៕

អត្ថបទ៖ ទីទុយ

                                              ខ្លោងទ្វារ ឡើងទៅកាន់វត្តតាប៉ា។

ជ្រុងមួយនៃព្រះវិហារវត្តតាប៉ា។

សម្លឹងមើលពីវត្តចុះ ភ្ញៀវទេសចរអាចគយគន់ទីប្រជុំជនទ្រីតូង ឬចោលភ្នែកមើលវាលស្រែធំល្វឹងល្វើយ។

ភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងថតរូប។

វត្តតាប៉ា សម្លឹងមើលពីជើងភ្នំ។

ចែករំលែកអត្ថបទ