08/04/2019 - 19:11

លោក​វ៉​​ថាញ់​ថុង​ អ​នុ​លេ​​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​

ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ បង្ក​​ភាព​ទម្លុះ​ទម្លាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ក្រុង​កឹង​ធើ​

រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ក្រុងកឹង​ធើ​ ពង្រីក​រាល់​ប្រ​ភព​កម្លាំង​ ប្តេជ្ញា​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៤៥​NQ/TW​ របស់​កា​រិ​យា​ល័យ​ន​យោ​បាយ​ (នី​តិ​កាល​XI) ចុះ​ថ្ងៃ​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៥​ ស្តី​ពី​ក​សាង​និង​អភិ​វឌ្ឍ​ក្រុង​កឹង​ធើ ​ក្នុង​ស​ម័យ​ឧស្សា​ហូប​នីយ​កម្ម​ ភា​វូប​នី​យ​កម្ម​ប្រទេស​ជាតិ​ ដោយ​ភាព​ស​កម្ម​ ម្ចាស់​ការ​​ ច្នៃ​ប្រ​តិដ្ឋ​ ម៉ឺង​ម៉ាត់​និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ ប្រ​សើរ​។ ក​សាង​ក្រុង​ឲ្យ​សក្តិ​សម​នឹង​ឧត្តម​ភាព​ ជា​ក្រុង​ប្រ​ភេទ​១​ចំ​ណុះ​មជ្ឈិម​។ ស​មិទ្ធ​ផល​ទាំង​នេះ​ មាន​ការ​រួម​ចំ​ណែក​របស់​ជន​​រួម​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​ផង​ដែរ​។

​ប្រ​ធាន​គណៈ​កម្មា​​​ធិកា​រ​ប្រ​​ជា​ជន​ក្រុង​កឹង​ធើ​​ ជូន​អំ​ណោយ​អនុ​ស្សាវ​រីយ៍​ដល់​គណៈ​ប្រតិ​ភូ​តំ​ណាង​ក្រុម​ការ​ងារ​ប្រ​ទេស​កា​​ណាដា​ក្នុង​ឱ​កាស​ដោះ​ដូរ​ ស​ហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទី​ក្រុង​ចីរ​ភាព​។​

*ក្រុង​ព្រែក​ទន្លេ​ ទី​ក្រុង​អេ​កូ​ជីវ​ចម្រុះ​ដ៏​គួរ​ឲ្យ​រស់​នៅ

​រយៈ​ពេល​១៥​ឆ្នាំ ​ក្រោយ​ពី​ក្រុង​កឹង​ធើ ​ក្លាយ​ជា​ក្រុង​ចំ​ណុះមជ្ឈិម​; ពិ​សេស​គឺ​ពេល​កា​រិ​យា​ល័យ​ន​យោ​បាយ​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​​លេខ​៤៥​បាន​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​សំ​ខាន់​ សម្រាប់    ​ស​មិទ្ធ​ផល​ដែល​ក្រុង​កឹង​ធើ​សម្រេច​​បាន​ ក្នុង​ដំ​ណើរ​ការ​ខិត​ខំ​អនុ​វត្ត​ចក្ខុ​វិ​ស័យ​យុទ្ធ​សាស្រ្ត​ក្លាយ​ជា​ក្រុង​ប្រ​ភេទ​១​ចំ​ណុះ​មជ្ឈិម​ បាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ទ​ទួល​​ស្គាល់​តាម​រយៈ​សេច​ក្តី​សម្រេច​លេខ​៨៨​៩/QĐ/TTg​ ចុះ​ថ្ងៃ​២៤​ ខែ​មិ​ថុ​នា​ ឆ្នាំ២០០៩​។​ មុខ​មាត់​ទី​ក្រុង​ទាំង​ក្នុង​និង​ជាយ​ក្រុង​ មាន​ភាព​ផ្លាស់​ថ្មី​គួរ​ឲ្យ​កត់​សម្គាល់​ មាន​មណ្ឌល​ក្រុង​​ថ្មី មណ្ឌល​តាំង​ទី​លំ​នៅ​-ពា​ណិជ្ជ​កម្ម​ សេ​វា​​កម្ម​ជា​ច្រើន​នៅ​តាម​ខណ្ឌ​ ស្រុក​ ជា​ពិ​សេស​ គឺនៅ​ខ័ណ្ឌ​និញ​កេវ​ កាយ​រុាំង​ ប៊ិញ​ធ្វី​ ត្រូវ​បាន​វិ​និ​យោគ​ក​សាង​តាម​ទិស​ស៊ី​វិ​ល័យ​; ត្រូវ​បាន​​វិ​និ​យោគ​បង្ក​បង្កើត​មណ្ឌល​មុខ​ងារ​ពិ​សេស​ដោយ​ឡែក​មួយ​ចំ​នួន​ មាន​ដូច​​សំ​ណង់​សេ​វា​​កម្ម​​រួម​សម្បាច់​ ប្រ​ព័ន្ធ​សំ​ណង់​ហេដ្ឋារ​ចនា​សម្ព័ន្ធ​បម្រើស​ហគ​មន៍​របស់​ក្រុង​ពង្រីក​បាន​​ប្រ​សិទ្ធ​ភាព​ ទី​ក្រុង​បាន​ស្ងើច​សរ​សើរ​មាន​“សោ​ភណ​ភាព​ទី​ក្រុង​ទ្វីប​អា​ស៊ី​ឆ្នាំ​២០១៦​”។

មក​ទល់​សព្វ​ថ្ងៃ​ ជា​មូល​ដ្ឋាន​ក្រុង​កឹង​ធើ​ មាន​ការ​អភិ​វឌ្ឍ​និង​ផ្លាស់​ថ្មី​ ទាំង​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​គម​នា​គមន៍​ផ្លូវ​គោក​ ផ្លូវ​ទឹក​ ផ្លូវ​អា​កាស​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម​ និង​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក​។​ មាន​សំ​ណង់​ គម​នា​គមន៍​សំ​ខាន់​ៗ​ជា​ច្រើន​ត្រូវ​បាន​វិ​និ​យោគ​ ក​សាង​សម្រេច​និង​ដា​ក់​ឲ្យ​ប្រើ​ប្រាស់​ ត​ភ្ជាប់​ទូ​លំ​ទូ​លាយ​បង្ក​ជា​កម្លាំង​ចល​ករ​សម្រាប់​អ​ភិ​​វឌ្ឍន៍​ មាន​ដូច​៖ ស្ពាន​កឹង​ធើ​; ​កំ​ពង់​ផែ​កាយ​កុយ អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ​; វិ​ថី​ ​វ៉​វ៉ាន់​កៀក​; វិ​ថីង្វៀន​វ៉ាន់​លឹន​; ផ្លូវ​ជាតិ​ណាម​​ស៊ុង​ហូវ​; កែ​លម្អ​ បង្កើន​កម្រិត​ផ្លូវ​ជាតិ​៩១​; ៦១​B​ ផ្លូវ​ជាតិ​៨០​ (តាម​រូប​ភាព​ BOT​) ។ល។

គ្រប់​ផ្នែក​ផ​លិត​កម្ម​ អា​ជីវ​កម្ម​លើ​ភូមិ​សាស្រ្ត​ ក្រុង​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​​ឈរ ជា​មួយ​នឹង​ល្បឿន​កំ​ណើន​សេដ្ឋកិច្ច​ តែង​បាន​រក្សា​នៅ​កម្រិត​ខ្ពស់​បង្គួរ​ GDP(តម្លៃ​ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​) ដំ​ណាក់​កាល​​២០០៤​-២០១៤​ កំ​ណើន​មធ្យម​ភាគ​១៤,​១៥%​/ ឆ្នាំ ​GRDP តាម​វិ​ធី​គិត​ថ្មី ​ (តម្លៃ​ប្រៀប​ធៀប​នឹង​​ឆ្នាំ២០១០)​ ដំ​ណាក់​កាល​២០១៥​-២០១៨​ កំ​ណើន​មធ្យម​ភាគ​៧,៥៦​%/ឆ្នាំ​; រចនា​សម្ព័ន្ធ​​សេដ្ឋ​​កិច្ច​បង្វែរ​ចំ​ទិស​ដៅ​ មក​ទល់​ឆ្នាំ២០១៨​ វិ​ស័យ​ក​សិ​កម្ម​ ជល​ផល​ ស្រូប​អត្រា​៨,២០​%; វិ​ស័យ​ឧស្សា​ហ​កម្ម​-សំ​ណង់​​ ស្រូប​អត្រា​ ៣២,៦៣​%; វិ​ស័យ​សេ​វា​កម្ម​ ស្រូប​អត្រា​ ៥៩,១៧%​; រួម​ចំ​ណែក​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​កិច្ច​ការ​ធា​នា​ភាគ​កម្រិត​GRDP គិត​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​៨០,៥​លាន​ដុង​ កើន​ប្រ​ហែល​៨​ដង ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០០៣​; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​១,៥៣​%។ល។​ មកទល់​សព្វ​ថ្ងៃ​ ក្រុង​កឹង​ធើ​មាន​​អា​ជីវ​កម្ម​កំ​ពុង​ដំ​ណើរ​ការ​ជាង​៨.០០០;​ មាន​គម្រោង​ចំ​នួន​៤៤៣ ​ប្រើ​ប្រ​ភព​ទុន​ ក្រៅ​ថ​វិ​កា​រដ្ឋ​ ស​រុប​ទុន​ចុះ​ឈ្មោះ​ប្រ​ហែល​​៨៦.០៥៨​ពាន់​លាន​ដុង​ ក្នុង​នោះ មាន​គម្រោង​ចំ​នួន​៨១​បាន​វិ​និ​យោគ​ដោយ​ផ្ទាល់​ពី​ប្រ​ទេស​ក្រៅ​ ស​រុប​ទុន​វិ​និ​យោគ​ចុះ​ឈ្មោះ​ប្រ​ហែល​១៥.៦២៦​ពាន់​លាន​ដុង​។ល។​ ការ​អ​ភិ​វឌ្ឍ​វប្ប​ធម៌​-​សង្គម​ ក៏​បាន​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ផង​ដែរ​។ ​

រយៈ​ពេល​១៥​ឆ្នាំ​កន្លង​ ក្រុង​បង្ក​បាន​នូវ​ស្នាម​​គំ​នូស​អ​ភិ​វឌ្ឍ​ន៍ជា​សន្សឹម​ៗ​ក្លាយ​ជា​ក្រុង​ព្រែក​​ទន្លេ​ ទី​ក្រុង​អេ​កូ​ជីវ​ចម្រុះ​ដ៏​គួរ​ឲ្យ​រស់​នៅ​។ គោល​ជំ​ហរ​ សក្តា​នុ​ពល​សេដ្ឋ​កិច្ច​-សង្គម​ របស់​ក្រុង​មាន​ភាព​វិ​វឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​លើ​គ្រប់​វិ​ស័យ​ ជា​ជំ​ហាន​ៗ​បញ្ជាក់​ច្បាស់​ពី​​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​ និង​បង្ក​ជា​កម្លាំង​ចល​ករ​ក្នុង​ការ​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

* កំ​ណត់​ទិស​ដៅ​ធំ​ សម្រាប់​អ​នា​គត​

រយៈ​ពេល​ខាង​មុខ​ ក្រុង​នឹង​ឆ្ពោះ​ទៅ​រក​ទិស​​ដៅ៖ ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ល្បឿន​វិ​វឌ្ឍន៍​ ឆាប់​រ​ហ័ស​; ក​សាង​និង​អភិ​វឌ្ឍ​ក្រុង​ កាន់​តែ​រុង​រឿង​ ស៊ី​វិ​ល័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; គួប​ផ្សំ​​យ៉ាង​ស្អិត​ល្មួត​ រ​វាង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រួម​ ជា​មួយ​នឹង​ការ​អនុ​វត្ត​ភាព​ជឿន​លឿន​ និង​សម​ភាព​សង្គម​។ ដើម្បី​អនុ​វត្ត​ទិស​ដៅ​ដែល​បាន​​លើក​ឡើង​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ កង​ទ័ព​ និង​ប្រ​ជា​ជន​ គប្បី​ផ្តុំ​កម្លាំង​អនុ​វត្ត​ល្អ​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ​ចំ​នួន​៥ចំ​ណុច​ដូច​ខាង​ក្រោម​៖

ទី​១​ ផ្តុំ​កម្លាំង​ត្រួត​ពិ​និត្យ​ឡើង​វិញ​ ក​សាង​និង​អនុ​វត្ត​ល្អ​រាល់​ការ​រៀប​ចំ​គម្រោង​​ផែន​ការ​ ដែល​បាន​ផ្តល់​សច្ចា​ប័ន​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​រៀប​ចំ​គម្រោង​ ផែន​ការ​អភិ​វឌ្ឍ​រួម​របស់​តំ​បន់​។ ជំ​រុញ​ការ​អនុ​វត្ត​គោល​ការណ៍​ផ្លាស់​ថ្មី​ទម្រង់​កំ​ណើន​និង​បង្វែរ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋ​កិច្ច​ តាម​ទិស​ដៅ​អភិ​វឌ្ឍ​ឆាប់​រ​ហ័ស​ ចីរ​ភាព​។ ផ្តុំ​កម្លាំង​លើក​កម្ពស់​ទ្រង់​ទ្រាយ​ គុណ​ភាព​កំ​ណើន​ទិន្ន​ផល​ពល​កម្ម និង​កម្លាំង​ប្រ​ជែង​នៃ​ខឿន​សេដ្ឋ​កិច្ច​។ យក​ចិត្ត​ទុក​ដាក់​វិ​និយោគ​អភិ​វឌ្ឍ​វិ​ស័យ​នា​នា​ដែល​មាន​ប្រៀប​ខ្លាំង​ មាន​​ភាព​ទម្លុះ​ទម្លាយ​ ដូច​ជា​​ពា​ណិជ្ជ​កម្ម​-​សេ​វា​​កម្ម​ដឹក​ជញ្ជូន​ហិ​រញ្ញ​វត្ថុ​​ ។ល។ ផ្តុំ​កម្លាំង​ទៅ​លើ​​ផ្នែក​សេ​វា​កម្ម​ដែល​មាន​តម្លៃ​កំ​ណើន​ខ្ពស់​; អភិ​វឌ្ឍ​ខ្លាំង​ក្លា​វិ​ស័យ​ទេស​ចរណ៍​ សំ​ខាន់​គឺ​ទេស​ចរណ៍​អេ​កូ​ជី​វច​ម្រុះ ​ទេស​ចរណ៍​ព្រែក​​ទន្លេ​-ស្រុក​ស្រែ​ចម្ការ​។ល។​

ទី​២​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ស្ដី​ពី​​បង្វែរ​​រចនា​សម្ព័ន្ធ​ក​សិ​កម្ម​ អភិ​វឌ្ឍន៍​តាម​ទិស​ដៅ​ក​សិ​កម្ម​បច្ចេក​វិ​ទ្យា​ខ្ពស់​ បង្កើន​តម្លៃកំ​ណើន​ និង​អ​ភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។ ពង្រីក​ទម្រង់​​សេដ្ឋ​កិច្ច​   ស​ហ​ការ​​ ស​ហ​ករណ៍​បែប​ថ្មី​ ទម្រង់​ផ​លិត​ក​សិ​កម្ម​ជ្រះ​ បច្ចេក​វិ​ទ្យា​ខ្ពស់​ផ្សារ​ភ្ជាប់​​ជា​មួយ​នឹង​ការ​ចង​សម្ព័ន្ធ​ផ​លិត​កម្ម​តាម​ខ្សែសង្វាក់​តម្លៃ​; បន្ត​ការ​ពង្រីក​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​វាល​ស្រែ​ធំ​។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ងារ​គ្រប់​គ្រង​ ការ​ពារ​ប​រិ​ស្ថាន​ ម្ចាស់​ការ​ទប់​​ស្កាត់​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​។

ទី​៣​ អា​ទិ​ភាព​រៀប​ចំ​ប្រ​ភព​ថ​វិ​កា​រ​​ដ្ឋសម្រាប់​​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ក​សាង​ជន​បទ​ថ្មី​; ផ្តុំ​កម្លាំង​​ក​សាង​ជន​បទ​ថ្មី​រឹង​មាំ ​មិន​រត់​តាម​ការ​ចល​នា​ សំ​ខាន់​គឺ​លើក​កម្ពស់​កម្រិត​រស់​នៅ​ជូន​ប្រ​ជា​ជន​​​នៅ​ជន​បទ​។ លើក​ទឹក​ចិត្ត​ការ​វិនិ​យោគ​អភិ​វឌ្ឍ​ផ​លិត​កម្ម​ ធើ្វ​អា​ជីវ​កម្ម​នៅ​តំ​បន់​ជន​បទ​។

ទី​៤​ ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​ បង្ក​ភាព​​ងាយ​ស្រួល​ខាង​បែប​បទ​រដ្ឋ​បាល​ កាត់​បន្ថយ​​ភាព​ធុញ​ទ្រាន់​ ជំ​រុញ​ការ​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​លើ​គ្រប់​វិ​ស័យ​ដល់​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ សំ​ដៅ​ក​សាង​និង​អ​ភិ​វឌ្ឍន៍​កង​ជួរ​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​សុច​រិត​ ទៀង​ត្រង់​ ធា​នា​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ វិ​ន័យ​រដ្ឋ​បាល​ បង្កើន​ស​មត្ថ​ភាព​អនុ​វត្ត​កិច្ច​ការ​ ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស​មា​ហរណកម្ម​​និង​អភិ​វឌ្ឍន៍​របស់​ក្រុង​។ល​។ បង្កើន​ការ​ងារ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រ​លួយ​ ខ្ជះ​ខ្ជាយ​ និង​អនុ​វត្ត​ប្រិត​សំ​ចៃ​ដើម្បី​ក​សាង​ បង្កើត​ប​រិ​ស្ថាន​ វិ​និ​យោគ​ ធ្វើ​អា​ជីវ​កម្ម​ប្រ​កប​ដោយ​ភាព​​ងាយស្រួល​និងត្រឹម​ត្រូវ​។

ទី​៥​ ខ្នះ​ខ្នែង​ក​សាង​ខឿន​សេដ្ឋ​កិច្ច​ឈ្លាស​វៃ​ សំ​ដៅ​ដើរ​ទាន់​ស​ម័យ​ប​ដិ​វត្តន៍​ឧស្សា​ហ​កម្ម​ លើក​ទី​៤​ ដែល​រដ្ឋា​ភិ​បាល​បំ​ផុស​ចលនា​។​

ជា​មួយ​នឹង​លទ្ធ​ផល​រយៈ​ពេល​១៥​ឆ្នាំ​កន្ល​ង​ ព្រម​ជា​មួយ​នឹង​ដំ​ណើរ​ការ​អភិ​វឌ្ឍ​ដែល​បាន​​ដាក់​ចេញ​ ក្រុង​បន្ត​ការ​ពង្រីក​ស្មារ​តីសាម​គ្គី​ ច្នៃ​ប្រ​តិដ្ឋ​ ផ្ដុំ​កម្លាំង​ធន​ធាន​មនុស្ស ធន​ធានសម្ភារៈ​ សំ​ដៅ​បង្ក​ភាព​ទម្លុះ​ទម្លាយ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​-សង្គម​ ឈាន​ឡើង​កម្រិត​ថ្មី សក្តិ​សម​ជា​ក្រុង​ចល​ករ​ មជ្ឈ​មណ្ឌល​នៅ​តំ​បន់​​វាល​រាប​ទន្លេ​គឺវ​ឡុង​៕

ចែករំលែកអត្ថបទ