ខេត្តត្រាវិញ ទើបផ្សព្វផ្សាយគម្រោងភូមិវប្បធម៌-ទេសចរណ៍ខ្មែរ (គម្រោង) សរុបទុន វិនិយោគ២៥,៨ ពាន់លានដុង។ ក្នុងនោះ ថវិកាខេត្តវិនិយោគចំនួន៨ពាន់លានដុង ក្រៅពីនោះ កៀរគរពីប្រភពទុនសង្គមូបនីយកម្ម អនុវត្តចាប់ពីឆ្នាំ២០១៨-២០២០។ គម្រោងកសាងនៅសង្កាត់៨ ក្រុងត្រាវិញ និងឃុំលឿងហ្វា ស្រុកចូវថាញ់ ដោយមានមណ្ឌលសំខាន់ៗចំនួន៧ ដូច៖ គូស្រះស្រី វត្តអង្គររាជបុរី (អង្គ) សារមន្ទីរវប្បធម៌ខ្មែរខេត្តត្រាវិញ សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ ភូមិវប្បធម៌ខ្មែរ-វត្តពោធិវង្ស(ទ័ពថ្ម)-កេរដំណែលអុកអែវ ចំណតរថយន្ត ផ្សាររាត្រី។
អ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ ឧទ្ទេសនាមកម្រងរូបភាពមួយចំនួនក្នុងឱកាសខេត្តត្រាវិញ បើកដំណើរការទាញយកផល ភូមិវប្បធម៌ ទេសចរណ៍ខ្មែរខេត្តត្រាវិញ នេះគឺជាផ្នែកសំណង់មួយក្នុងចំណោមសំណង់ដំបូងបង្អស់របស់គម្រោង។
រូបថតៈ ស៊ឺនម៉ាល័យ-មុនី
ផ្ទាំងគំនូរជាលក្ខណៈវប្បធម៌ខ្មែរ ចំណុចថ្មីនៃទេសចរណ៍ត្រាវិញ នៅភូមិបារស្រែ ឃុំលឿងហ្វា ស្រុកចូវថាញ់ ។
របាំឆៃយុាំ ជាលក្ខណពិសេសនៃវប្បធម៌ខ្មែរ សម្តែងបម្រើទស្សនិកជននៅភូមិវប្បធម៌ខ្មែរ។
ប្រគំភ្លេងប្រពៃណីនៅភូមិវប្បធម៌ខ្មែរ។
ភ្ញៀវទេសចរអន្តរជាតិ ចូលរួមរាំរបាំខ្មែរនៅភូមិវប្បធម៌ខ្មែរ។