27/11/2018 - 10:14

ភាព​វិ​វឌ្ឍ​ជា​វិជ្ជ​មាន​អំ​ពី​សន្តិ​សុខ​សណ្ដាប់​ធ្នាប់

ឆ្លង​តាម​រយៈ​ការ​បំ​ផុស​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ឃើញ​ថា​ស្មារ​តី​គោ​រព​ច្បាប់​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​កើ​-ដ (ក្រុង​កឹង​ធើ)​ តែង​បាន​លើក​កម្ពស់​​ដោយ​ឥត​ឈប់​ឈរ​។ ផ្តើម​ពី​នោះ មា​មីង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ការ​ចលនា​ រួម​កម្លាំង​ជា​មួយ​​នឹង​រដ្ឋ​អំ​ណាច​ និង​ផ្នែក​សមត្ថ​កិច្ច​ភូមិ​ភាគ ធ្វើ​បាន​ល្អ​នូវ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។

លោក​ង្វៀន​ថាញ់​ផាន​ លេ​ខា​សា​ខា​បក្ស​ភូមិ​ដុង​ថាំង​ (ខាង​ស្តាំ) ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ចលនា​ទូទាំ​ង

​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​សណ្ដាប​ធ្នាប់​មាតុ​ភូមិ​នៅ​លើ​ភូមិ​សាស្រ្ត​។​

ភូមិ​ដុង​ថាំង​ (ឃុំ​ដុង​ថាំង​ ស្រុក​កើ​-ដ​) មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ​។  មុន​នេះ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​លំ​បាក​​ច្រើន មា​មីង​ភាគ​ច្រើន​ប្រ​កប​របរ​ក​សិ​កម្ម​ ហេតុ​នោះ​​ពុំ​សូវ​យល់​ដឹង​ពី​ក្រឹត្យ​ច្បាប់​ប៉ុន្មាន​ទេ​។ល។ ឥ​ឡូវ ភូមិ​ដុង​ថាំង កំ​ពុង​តែ​"ផ្លាស់​មុខ​មាត់​ថ្មី​"ជា​សន្សឹម​ៗ​  សេដ្ឋ​កិច្ច​-វប្ប​ធម៌​-សង្គម​អភិ​វឌ្ឍ​​ ផ្លូវ​ថ្នល់​ត្រូវ​បាន​ក្រាល​បេ​​តុង​។ ប្រ​ជា​ជន​ស្រុះ​ចិត្ត​គំ​និត​គ្នា​ រួម​កម្លាំង​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ រក្សា​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ ក​សាង​ភូមិ​ស្រុក​។

លោក​ង្វៀន​ថាញ់​ផាន​ លេ​ខា​សា​ខា​បក្ស​ ភូមិ​ដុង​ថាំង​ ឲ្យ​ដឹង​៖ "អា​ស្រ័យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ជួប​ការ​លំ​បាក​ ហើយ​មា​មីង​មិន​សូវ​ចេះ​ភា​សា​វៀត​ ម្ល៉ោះ​ហើយ កម្រិត​នៃ​ការ​យល់​ដឹង​ ក៏​ដូច​ជា​ឱ​កាស​កៀក​ជិត​នឹង​ចំ​ណេះ​ដឹង​ខាង​ផ្លូវ​ច្បាប់​របស់​ជន​រួម​ជាតិ​នៅ​ទី​នេះ​នៅ​មាន​កម្រិត​ ។ល។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ ឆ្នាំ​២០១៤ ទម្រង់​"សហ​គម​ន៍​ប្រ​ជា​ជន​ទី​តាំង​លំ​នៅ​ឋាន​នៅ​ភូមិ​ដុង​ថាំង​ ប្រតិ​បត្តិ​តាម​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ និង​សេចក្តី​កំ​ណត់​របស់​ភូមិ​ភាគ​" ត្រូវ​បាន​បង្កើន​ឡើង​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​"។ លោក​ដាវ​ហូវ នៅ​ភូមិ​ដុង​ថាំង ឲ្យ​ដឹង​៖ "អា​ស្រ័យ​ បាន​ចូល​រួម​ទម្រង់​ទើប​ខ្ញុំ​ក៏​ដូច​ជា​មា​មីង​ជា​ច្រើន​ទៀត​បាន​ដឹង​ច្បាស់​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​និង​យល់​ដឹង​ពី​សេចក្តី​កំ​ណត់​នៃ​ក្រឹត្យ​​ច្បាប់។ ការ​យល់​ដឹង​បាន​លើក​កម្ពស់​ ស្ថាន​ភាព​បំ​ពាន​ច្បាប់​លើ​ភូមិ​សាស្រ្ត​ក៏​ថយ​ចុះ​ ជា​សន្សឹម​ៗ​ដែរ​"។

រយៈ​ពេល​កន្លង​ នគរ​បាល​ឃុំ​ និង​គណៈ​ ផ្នែក​ អង្គ​ការ​ម​ហា​ជន​ភូមិ​ភាគ​ បាន​ជំ​រុញ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ មាន​​រូប​ភាព​ជា​ច្រើន​ និង​ខ្លឹម​សារ​សម្បូរ​បែប​ ដូច៖ ចាត់​តាំង​ការ​ប្រ​ជុំ​ជីវ​កិច្ច​អំ​ពី​ច្បាប់​នៅ​តាម​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ បង្កើត​ក្លឹប​ច្បាប់​ ទូ​សៀវ​ភៅ​ច្បាប់​ជា​ដើម​។  អ៊ំ​ស្រី​ធី​ដៀក​ អ្នក​មាន​វ័យ​ចំ​ណាស់​ម្នាក់​នៅ​ភូមិ​ភាគ ឲ្យ​ដឹង​៖ "ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ក្រាល​បេ​តុង​រួច​រាល់​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​​ស្រួល យើង​ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​ខ្លាំង​ណាស់​។ ក៏​ប៉ុន្តែ មុខ​សញ្ញា​លួច​របស់​របរ​ក៏​ឆ្លៀត​ធ្វើ​ស​កម្ម​ភាព​ដែរ​។ ព្រោះ​ហេតុ​នោះ ពេល​ភូមិ​ភាគ​អនុ​វត្ត​ទម្រង់​"ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​"និង​ទម្រង់​"អំ​ពូល​ភ្លើង​បំ​ភ្លឺ​មាត់​ច្រក​"។ល។ ខ្ញុំ​ស្រប​មតិ​ភ្លាម​។ មុខ​សញ្ញា​អា​ក្រក់​ក៏​ក្រែង​រអែង​ មិន​ហ៊ាន​​បំ​ពាន​ដូច​ពី​មុន​ទៀត​"៕

                          ចឹង​ហឹង​-វិ​មាន

  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ថាញ់​ផាន