02/10/2018 - 10:05

ត្រៀម​លក្ខណៈ​សម្ដែង​អំ​ណរ​បុណ្យ​សែន​ដូន​តា

ជា​ច្រើន​ឆ្នាំ​ក​ន្លង ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង តែង​ចូល​រួម​ស​កម្ម​ភាព​សម្ដែង​សិល្បៈ​ដើម្បី​បម្រើ​ជន​រួម​ជាតិ​ខ្មែរ​ ពិ​សេស​ក្នុង​​ឱ​កាស​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​។ ផ្ដើម​ពី​នោះ បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​នូវ​សិល្បៈ​ប្រ​ពៃ​ណី​ជាតិ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទទួល​វប្ប​ធម៌​ស្មារ​តី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។

របាំ​ទេព​ប្រ​ណម​ សម្ដែង​ដោយ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​។​

តាម​ផែន​ការ​របស់​ខេត្ត​សុក​ត្រាំង អំ​ណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ ខេត្ត​នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​វេ​លាព្រឹក​ថ្ងៃ​ទី​៩ ខែ​តុ​លា ឆ្នាំ​២០១៨​នៅ​វត្ត​សំ​រោង សង្កាត់​៥ ក្រុង​សុក​ត្រាំង​។ ឆ្លង​តាម​រយៈ​នោះ ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​នឹង​លើក​យក​មាតិ​កា​សិល្បៈ​មក​សម្ដែង​ចំ​នួន​១២​ឈុត​ រួម​មាន​៖ រ​បាំ​រា​ត្រី​នៅ​វត្ត​អា​រាម​រ​បាំ​ទេព​ប្រ​ណម​និង​បទ​ចម្រៀង​សប្បាយ​​​រាត្រី​ដូន​តា ចំ​ណង​សាមគ្គី​ជន​ជាតិ​កិញ-ខ្មែរ-​ចិន។ល។ លោក​ថាច់​ចំ​រើន​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “សព្វ​ថ្ងៃ​នេះ សិល្ប​ករ​ សិល្ប​កា​រិ​នី​ និង​តន្រ្តី​ករ​​របស់​ក្រុម​ ពួក​គាត់​កំ​ពុង​បន្ត​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សា​តន្រ្តី​ជន​ជាតិ និង​ថ្នាក់​បឋមផ្នែក​សិល្បៈ​ល្ខោន​បា​សាក់​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ចាំ​បាច់​ផ្នែក​វីជ្ជា​ជីវៈ ម្ល៉ោះ​ហើយ​ការ​ហាត់​សម​ជួប​លំ​បាក​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ក្នុង​ក្រុម​តែង​​ជម្នះ​នូវ​ការ​លំ​បាក​ដើម្បី​ហាត់​សម​ ត្រៀម​លក្ខណៈ​សម្ដែង​បម្រើ​ជូន​មា​មីង​ក្នុង​ឱ​កាស​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​”។

រៀង​រាល់​ថ្ងៃ នៅ​វេ​លា​ម៉ោង​១៩ បង​ប្អូន​សិល្ប​ករ​ សិល្ប​កា​រិ​នី​ និង​តន្រ្ដី​ករ​​របស់​ក្រុម​តែង​ប្រ​មូល​ផ្ដុំ​គ្នា​ដើម្បី​ហាត់​សម​។ សិល្ប​ករ ថាច់​ផល្លា កំ​ពុង​ហាត់​ក្បាច់​រ​បាំ “រាត្រី​នៅ​វត្ត​អា​រាម​” ឲ្យ​ដឹង​៖ “បាន​សម្ដែង​បម្រើ​ជូន​មា​មីង​ គឺ​ជា​កិត្តិ​យស​ណាស់​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ម្នាក់​។ ពេល​ថ្ងៃ​ ខ្ញុំ​ទៅ​រៀន​ថ្នាក់​បឋម​ផ្នែក​សិល្បៈ​ល្ខោន​បា​សាក់​ ពេ​ល​រាត្រី​ហាត់​សម​ដើម្បី​ត្រៀម​បម្រុង​សម្ដែង​បម្រើ​ក្នុង​ថ្ងៃ​បុណ្យ​”។ ចំ​ណែក​បង​ថាច់​តា​រា ជា​សិល្ប​ករ​ម្នាក់​ផ្សារ​ភ្ជាប់​ជា​មួយ​​ក្រុម​ជិត​២០​ឆ្នាំ ជា​អ្នក​ប៉ិន​សម្ដែង​ខាង​តួ​យក្ស​ ឲ្យ​ដឹង​៖ “តួ​យក្ស​ជា​តួ​ពិ​បាក​សម្ដែង​​ណាស់  ម្ល៉ោះ​ហើយ ទាម​ទារ​ត្រូវ​មាន​ពេល​វេ​លា​ដើម្បី​ហាត់​សម​។ ខ្ញុំ​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ ត្រៀម​លក្ខណៈ​សម្ដែង​បម្រើ​ជូន​មា​មីង​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី​ជាតិ​”។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ បាន​បក្ស​ រដ្ឋ​ ប្រ​ទាន​គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​លេ​ខ​៣ គ្រឿងឥស្ស​រិយ​យស​ពល​កម្ម​លេខ​២ ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ និង​ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​៕

               លី​ធាន​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ