កូវកែជាស្រុកនៅតំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្តត្រាវិញ មានជនរួមជាតិខ្មែររស់នៅជាង៣១%នៃចំនួនប្រជាជនរួម។ ច្រើនឆ្នាំកន្លង ស្រុកតែងយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចចិត្តលេខ៧៩៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចុះថ្ងៃ ២៥/៥/២០១១ ស្តីពីការផ្តល់សច្ចាប័នលើគម្រោងបណ្ដុះបណ្ដាលកម្មាភិបាលយោធា គណៈបញ្ជាការយោធាឃុំ សង្កាត់ ទីប្រជុំជនកម្រិតអនុមហាវិទ្យាល័យ មហាវិទ្យាល័យផ្នែកយោធាមូលដ្ឋានដល់ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។ ឆ្លងតាមរយៈនោះ ជួយឲ្យកងជួរកម្មាភិបាលយោធាថ្នាក់ឃុំ បំផុតគឺកម្មាភិបាលជាជនរួមជាតិខ្មែរសម្រេចបានល្អនូវភារកិច្ច ឆ្លើយតបទៅនឹងតម្រូវការ ការងារយោធាការពារប្រទេសនៅភូមិភាគ។
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាច់ជួនវុឌ្ឍី (ឈរ) ចូលរួមនិងផ្សព្វផ្សាយភារកិច្ចយោធា ការពារប្រទេសនៅគណៈបញ្ជាការយោធាឃុំហ្វាអឹង។
ចាប់ពីឆ្នាំ២០១២-២០១៧ ឃុំទីប្រជុំជនចំនួន១១របស់ស្រុកកូវកែ មានកម្មាភិបាល៤៤រូប បានបណ្ដុះបណ្ដាលកម្រិតមធ្យមសិក្សា អនុមហាវិទ្យាល័យ យោធាមូលដ្ឋាន(ក្នុងនោះ មានកម្មាភិបាលជាជនរួមជាតិខ្មែរ៨រូប); សមមិត្ត៣រូប កំពុងបណ្ដុះបណ្ដាលកម្រិតមហាវិទ្យាល័យ។ វរសេនីយ៍ឯកបម្រុង ឡេថាញ់ដៀន ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធា ស្រុកកូវកែ ឲ្យដឹង៖ "កម្មាភិបាលដែលបានបណ្ដុះបណ្តាល សុទ្ធសឹងតែពង្រីកនូវតួនាទីនិងសមត្ថភាពបំពេញការងារបានល្អ; ពិសេសគឺ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគដើម្បីងាយស្រួលក្នុងការដឹកនាំ ចង្អុលការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពផ្នែកខាងយោធា ការពារប្រទេស; ចូលរួមកសាងអង្គការបក្ស រដ្ឋអំណាចរឹងមាំ។ ទន្ទឹមនឹងនោះ យើងខ្ញុំបានស្នើនិងតែងតាំងឋានៈដល់សមមិត្ត៥រូប ក្នុងនោះ មានសមមិត្ត២រូបទទួលតំណែងជាប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ និងសមមិត្ត៣រូបទៀតទទួលតំណែងអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ។ ពិសេស គឺមានសមមិត្ត២រូបជាជនរួមជាតិខ្មែរ"។
តួយ៉ាងដូចសមមិត្តយ៉ីវថាញ់តុង ប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនកូវកែ។ ក្រោយពីបញ្ចប់ភារកិច្ចយោធាវិលមកភូមិភាគ សមមិត្តបានបណ្ដុះបណ្តាលមធ្យមសិក្សាយោធា; បន្ទាប់ពីនោះបានទទួលតំណែងជាបន្តបន្ទាប់ តាំងពីមេបញ្ជាការរងមេបញ្ជាការរហូតដល់អនុប្រធាន និងប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជន។ សមមិត្តតុង ឲ្យដឹង៖ "យើងខ្ញុំតែងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គុណភាពជ្រើសរើសប្រភពបណ្ដុះបណ្តាលកម្មាភិបាល បំផុតគឺកូនចៅគ្រួសារមានសគុណចំពោះបដិវត្តន៍ ជនរួមជាតិខ្មែរ។ ការជ្រើសប្រភពគឺទាមទារអ្នកមានការប្តេជ្ញាចិត្ត និងមានស្មារតីបម្រើការបានល្អ ស្វាហាប់ក្នុងការងារ ដើម្បីអនាគតធ្វើជាប្រភពបណ្ដុះបណ្ដាល ចាត់ចែងឋានៈខ្ពស់ជាង"។
ឆ្នាំ២០០៤ សមមិត្តថាច់ជួនវុឌ្ឍី ចូលរួមកងប្រជាស្វ័យត្រាណឃុំ ក្រោយមកបានចាត់ទៅរៀនមធ្យមសិក្សាយោធា។ ក្រោយពីប្រឡងបញ្ចប់ សមមិត្តបានតែងតាំងជាមេបញ្ជាការរង បន្ទាប់ទៀតជាមេបញ្ជាការយោធាឃុំ។ ឆ្នាំ២០១៧ សមមិត្តបានជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹង។ "គណៈកម្មាធិការបក្ស-គណៈកម្មាធិការប្រជាជនឃុំ តែងយកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្តាលកម្មាភិបាល បំផុតគឺកម្លាំងរបស់គណៈបញ្ជាការដ្ឋានយោធាឃុំ។ បច្ចុប្បន្ន ឃុំហ្វាអឹង មានសមមិត្ត៣រូប ជាមេបញ្ជាការ និងមេបញ្ជាការរង បានបណ្ដុះបណ្តាលពីកម្រិតមធ្យមសិក្សារហូតដល់អនុមហាវិទ្យាល័យយោធា" -សមមិត្តថាច់ជួនវុឌ្ឍី ឲ្យដឹងដូច្នេះ។
អាស្រ័យម្ចាស់ការក្នុងការរៀបចំគម្រោងផែនការបង្កើនប្រភព ម្ល៉ោះហើយភូមិភាគនានារបស់ស្រុកកូវកែ បានកសាងកងជួរ កម្មាភិបាលមូលដ្ឋាន បំផុតគឺកម្មាភិបាលជាជនរួមជាតិខ្មែរ ធានាលក្ខឋានតាមសេចក្តីកំណត់។ កងជួរកម្មាភិបាលទាំងនេះ តែងពង្រីកបានចំណេះដឹងក្រោយពីការបណ្ដុះបណ្តាល អនុវត្តល្អនូវការងារការពារប្រទេស យោធា; រួមចំណែកកសាងមូលដ្ឋាននយោបាយនៅភូមិភាគ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ៕
ហូកៀនយ៉ាង-វិមាន