24/07/2018 - 10:04

បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​

លោក​ឡេ​វ៉ាន់​ខើយ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ម៉ី ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​ ប្រ​ជា​ជ​​ន​លើ​ភូមិ​សាស្រ្ត​កំ​ពុង​តែ​ខ្នះ​ខ្នែង​ បង្វែរ​ពី​ការ​ដាំ​អំ​ពៅ​ម្នាស់​ជា​លក្ខណៈ​ប្រ​វេ​ណី​មក​ដាំ​ប្រ​ភេទ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ​វិញ​។

 កសិ​ករ​ជ្រើស​ទិញពូជ​ដំ​ណាំ​នៅ​ផ្សារ​ណាត់​។

តាម​ប្រ​សាសន៍​លោក​ខើយ​  ផ្សារ​ណាត់​ក​សិ​កម្ម​ទើប​ចាត់​តាំង​ឡើង នៅ​ទី​ប្រ​ជុំ​ជន​ឡុង​ម៉ី បាន​ទាក់​ទាញ​ក​សិ​ករ​​ជា​ច្រើន​មក​ទស្សនា​និង​ទិញ​អី​វ៉ាន់​។ ក្នុង​នោះ ល្វែង​ដាក់​ពូជ​ដំ​ណាំ​លក់​ដាច់​ជាង​គេ​។ បង​យ័ញ​ឡើយ នៅ​ភូមិ​៤ ឃុំ​សា​ភៀង​ ឲ្យ​ដឹង​៖ “ខ្ញុំ​ទិញ​បាន​ពូជ​ដូង​តឿ​ម្ភៃ​សាម​សិប​ដើម​ ដើម្បី​យក​មក​ដាំ​តាម​ភ្លឺ​ទំ​នប់​ជុំ​វិញ​ស្រែ។​ បាន​ជា​ខ្ញុំ​ជ្រើស​ពូជ​ដូង​នេះ  ពី​ព្រោះ​មាន​បង​ប្អូន​​គាត់​ដាំ​រួច​ហើយ​ វា​ឆាប់​ចេញ​ផ្លែ​ ហើយ​មាន​​ទឹក​ផ្អែម​ឆ្ងាញ់​ទៀត​ផង​។ ដូង​ដែល​យើង​​បណ្ដុះ​ដោយ​ខ្លួន​ឯង ដាំ​រយៈ​ពេល​យូរ​ទើប​​ជាប់​ផ្លែ ហើយ​ជួន​កាល​ផ្លែ​ច្រើន​តែ​ថ្លង់​”។ បង​ឡើយ​ បាន​ជ្រើស​ដាំ​ដូង​តាម​ភ្លឺ​ទំ​នប់​ជុំ​វិញ​ស្រែ​ ចំ​ណែក​បង​យ័ញ​ចូវ នៅ​ឃុំ​វិញ​​ វៀង​បាន​ជ្រើស​ដាំ​ដើម​ទឹក​ដោះ​ឡ​រ៉ែង​។ បង​ចូវ ឲ្យ​ដឹង​៖ “នេះ​គឺ​ជា​ការ​ជ្រើស​រើស​​មួយ​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​ ពី​ព្រោះ​មិន​សូវ​មាន​អ្នក​ណា​ដាំ​ប្រ​ភេទ​ឈើ​ហូប​ផ្លែ​នៅ​តំ​បន់​​ដី​ជ្រាប​ទឹក​ប្រៃ​នេះ​បាន​ទេ។​ ប៉ុន្តែ​ ខ្ញុំ​ចង់​ដាំ​សាក​ល្បង​ក្រោយ​ពី​លើក​ថ្នាល​ខ្ពស់​ និង​មាន​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ពី​ប្រ​ភព​ទឹក​អណ្តូង​ស្នប់​របស់​គ្រួ​សារ​។

ក្នុង​ចំ​ណោម​ពូជ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ដែល​កសិ​ករ​ស្វែង​រក​ទិញ​ច្រើន​បំ​ផុត​គឺ​ខ្នុរ​ថៃ​។ បង​ត្រឹង​ថាញ់​តាយ លក់​ពូជ​ដំ​ណាំ​ ឲ្យ​ដឹង​៖ “ក្នុង​ចំ​ណោម​១០​នាក់​មក​ទស្ស​នា និង​ទិញ​ពូជ​ដំ​ណាំ​មាន​ដល់​ទៅ​៩​នាក់​សួរ​រក​ពូជ​ខ្នុរ​ថៃ​ រ​បៀប​ដាំ​ រយៈ​ពេល​ផ្តល់​ផល​ជា​ដើម​។ ដោយ​សារ​ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ឆ្នាំ​២០១៨ ខ្នុរ​ថៃ​មិន​គ្រប់​ផ្គត់​ផ្គង់​ដល់​ទី​ផ្សារ​​តម្លៃ​កើន​ពី​៤០.​០០០-៥០​.០០០ដុង​/គី​ឡូ​ក្រាម។​ ដូច្នេះ​ខ្នុរ​មួយ​ផ្លែ​អាច​លក់​បាន​តម្លៃ​​ពីរ​បីរ​យ​ពាន់​ដុង​គឺ​ជា​រឿង​ធម្ម​តា​។ ផ្តើម​ពី​ចិត្ត​សាស្រ្ត​ធ្វើ​តាម​គ្នា ញុា​ំ​ង​ឲ្យ​ពូជ​ខ្នុរ​ថៃ​មិន​គ្រប់​ផ្គត់​ផ្គង់​នៅ​ផ្សារ​ណាត់​ក​សិ​កម្ម​”។ ក្រៅ​ពី​មូល​ហេតុ​តម្លៃ​ខ្នុរ​កើន​យ៉ាង​គំ​ហុក ម្យ៉ាង​​ទៀត​ខ្នុរ​ថៃ​ងាយ​ស្រួល​ដាំ​ មិន​សូវ​បង់​កម្លាំង​​ថែ​ទាំ ​និង​មិន​ចាំបា​ច់​មាន​ផ្ទៃ​ដី​ធំ​ទូ​លាយ​។ ក្រៅ​ពី​នោះ ពូជ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ ក៏​ជា​ប្រ​ភេទ​ដំ​ណាំ​បាន​ក​សិ​ករ​ជា​ច្រើន​ស្វែង​រក​ទិញ​​ដែរ ​ពី​ព្រោះ​វា​សម​ស្រប​នឹង​តំ​បន់​ដី​ឡុង​ម៉ី។​

តាម​ប្រ​សាសន៍​លោក​ឡឹម​ថាញ់​ហុង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ឡុង​ម៉ី ផ្នែក​កសិ​កម្ម​ស្រុក​ ក៏​បាន​លើក​ទឹក​ចិ​ត្ត​គ្រួ​សារ​ជា​ច្រើន​កែ​ប្រែ​ចម្ការ​ចាស់​មិន​សូវ​មាន​ផល​ចម្ការ​ម្នាស់​ អំ​ពៅ​សោះ​កក្រោះ ពង្រីក​ភ្លឺ​ទំ​នប់ ដើម្បី​ដាំ​ដំ​ណាំ​ឈើហូ​ប​ផ្លែ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​នៅ​លើ​ផ្ទៃ​ដី​តែ​មួយ​។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ការ​ជ្រើស​ពូជ​ដំ​ណាំ​ គប្បី​ពិ​គ្រោះ​យោ​ប​ល់​ជា​មួយ​ស្ថា​ប័ន​សមត្ថ​កិច្ច​។ ពី​ព្រោះ​៣​ឆ្នាំ​មុន នៅ​តាម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដូច​ជា​៖ វិញ​វៀង​​និង​វិញ​វៀង​ជា​​ដើម​។ រង​ការ​ជ្រា​ប​ទឹក​ប្រៃ ម្ល៉ោះ​ហើយ​ចម្ការ​ ឈើ​ហូប​ផ្លែ​ស្ទើរ​តែ​ទាំង​អស់​ ដូច​ជា​ក្រូច​ពោធិ៍​សាត់​ខ្នុរ​ជា​ដើម​ សុទ្ធ​សឹង​ងាប់​ និង​​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​៕

                            ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​ថាញ់​ហុង