លោកត្រឹងរៀងលេខាសាខាបក្ស និងជាប្រធានភូមិត្រាកាញ់ A១ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង បម្រើប្រជាជនដោយអស់ពីចិត្តម៉្លោះហើយតែងបានមាមីងគោរពរាប់អាន។
លោកត្រឹងរៀង។
ឆ្នាំ២០០៣ លោកត្រឹងរៀង ចូលរួមបំពេញការងារនៅភូមិភាគ ហេីយឆ្លងកាត់តួនាទីជាច្រើន ដូច៖ នគរបាល សមាគមកសិករ។ល។ ឆ្នាំ២០១៤ លោកបានប្រជាជននិងសមូហភាពសាខាបក្សភូមិត្រាកាញ់A១ ទំនុកចិត្តបោះឆ្នោតធ្វើជាប្រធានភូមិរហូតមកទល់នឹងសព្វថ្ងៃ។
អនុវត្តការងារគោលនយោបាយជនជាតិរបស់បក្ស លោកត្រឹងរៀង រួមជាមួយនឹងអង្គការមហាជនត្រួតពិនិត្យគ្រួសារក្រ ក្តោបក្តាប់ពីគោលបំណងរបស់ប្រជាជន។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រជាច្រើនក្នុងភូមិបានទទួលផលពីគោលនយោបាយឧបត្ថម្ភផ្ទះ បុលទុន និងបានជំនួយពូជដំណាំ សត្វចិញ្ចឹម។ល។ មានលក្ខណសម្បត្តិធ្វើការរកស៊ីឈានឡើងចាកផុតពីភាពក្រីក្រ។ លោកត្រឹងរៀង ឲ្យដឹង៖ “ភូមិត្រាកាញ់A១មានគ្រួសារជនរួមជាតិខ្មែររស់នៅជាង៧០% ភាគច្រេីនគឺប្រកបរបរកសិកម្មនិងធ្វើការឈ្នួល។ ព្រោះហេតុនោះ ពេលមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ខ្ញុំតែងអាទិភាពឲ្យគ្រួសារក្រីក្រ ដើម្បីមាមីងមានលក្ខណសម្បត្តិធ្វើការរកស៊ី”។ អាស្រ័យដោយអស់ពីចិត្តនឹងការងារប្រជាជន ម៉្លោះហើយលោកត្រឹងរៀង តែងបានមាមីងទំនុកចិត្តគោរពរាប់អាន។ លោកយ័ញរី នៅភូមិត្រាកាញ់A១ ឲ្យដឹង៖ “ពូរៀង ជួយមាមីងដោយអស់ពីចិត្ត។ គ្រួសារខ្ញុំក្រ អាស្រ័យបានពូរៀងឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន១៥លានដុង ទិញគោពូជ១ក្បាលមកចិញ្ចឹម។ ម្យ៉ាងទៀតគាត់នៅទាំងឧទ្ទេសនាមគម្រោងHeiFerវៀតណាម ជំនួយគោមេ២ក្បាល បន្ទាប់ពីកើតកូនសងទៅគម្រោងវិញ ដើម្បីឲ្យគ្រួសារផ្សេងចិញ្ចឹមបន្ត។ល។ ផ្តើមពីនោះ ជីវភាពគ្រួសារខ្ញុំមានភាពប្រសើរជាងមុនច្រើន សន្សែសន្សំ សង់បានផ្ទះ១ខ្នងសមរម្យ។ ដើមឆ្នាំ២០១៨ គ្រួសារចុះឈ្មោះសុំចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព”។
លោកត្រឹងរៀង នៅទាំងចលនាមាមីងរួមវិភាគទានប្រាក់រាប់រយលានដុង ដើម្បីកសាងសំណង់ជនបទ។ តួយ៉ាងដូច៖ កសាងច្រកផ្លូវចូលមណ្ឌលតាំងទីលំនៅចំនួន១១ខ្សែ សរុបតម្លៃជាង១៦០លានដុង។ ចាប់ពីឆ្នាំ២០១១មកទល់នឹងបច្ចុប្បន្ន ផ្តើមពីប្រភពសង្គមូបនីយកម្ម លោកត្រឹងរៀង ចលនាកសាងស្ពានបានចំនួន៥ ស្ពាននីមួយៗតម្លៃ៧០លានដុង។ ក្រៅពីនោះ លោកនៅទាំងចលនាមាមីងចូលរួមសហករណ៍“វាលស្រែក្តីប្រាថ្នា”បង្កើតនៅឆ្នាំ២០១៧ ដោយមានសមាជិកចូលរួមចំនួន៣២នាក់។ សមាជិកទាំងនេះបានឧបត្ថម្ភស្រូវពូជ១០គីឡូក្រាម និងជី២៦គីឡូក្រាម/កុង។ ពិសេស សមាជិកផលិតពូជស្រូវOM៥៤៥១ បន្ទាប់ពីប្រមូលផលនឹងបានក្រុមហ៊ុនការពាររុក្ខជាតិ ADC ទទួលទិញ។
ឆ្នាំ២០០៣ ភូមិត្រាកាញ់A១ សម្រេចកិត្តិនាមជាភូមិវប្បធម៌ នៅឆ្នាំ២០១៧ សម្រេចកិត្តិនាមជាភូមិវប្បធម៌ជនបទថ្មី។ សមិទ្ធផលដែលសម្រេចបាន មានរួមចំណែកយ៉ាងច្រើនរបស់លោកត្រឹងរៀង
ត្រឿងផល-មុនី