លទ្ធផលស្វែងរកសម្រាប "សមណសិស្ស"
លទ្ធផលពី 1 - 10 ក្នុងចំណោម 30
ធ្វើសមទិន 20-04-2026
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសាលាមួយជំនាញបណ្តុះបណ្តាលសមណសិស្សដែលមកពីខេត្ត ក្រុងនានាតំបន់ណាមបូ។ អស់រយៈពេល៣២ឆ្នាំ ប្រឹងប្រែងដោយឥតឈប់ឈរ សមូហភាពកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា បង្កបានសមិទ្ធផលគួរជាទីមោទនៈក្នុងការបណ្តុះបណ្តាលបញ្ញវន្តសម្រាប់ប្រទេសជាតិរក្សាអត្តសញ្ញាណ វប្បធម៌ជនជាតិខ្មែរនិងលើកកម្ពស់គុណភាពប្រភពធនធានមនុស្សបម្រើសង្គម។
Tag: ដំណើរការបង្កើត, អភិវឌ្ឍន៍, សាលាមធ្យមសិក្សាបំពេញវិជ្ជា, បាលីណាមបូ
ធ្វើសមទិន 17-03-2026
រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀន លោកគ្រូម៉ាយយ៉ុងត្រាង គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ តែងយកអស់ពីចិត្តក្នុងការផ្ទេរចំណេះដឹងភាសាបាលី និងអក្សរសាស្ត្រខ្មែរជូនដល់សមណសិស្ស និងសិស្សជាច្រើនជំនាន់ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សភាសានៃគម្ពីរព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រមទាំងភាសានិងអក្សរសាស្ត្ររបស់ជនជាតិ។
Tag: គ្រូបង្រៀន, អស់ពីចិត្ត, ភាសាបាលី, លោក គ្រូថាច់រឹទ្ធ, ចាងហ្វាងរង
ធ្វើសមទិន 05-08-2025
ជារៀងរាល់ឆ្នាំ ក្រោយពីបុណ្យវិសាខបូជា នៅតាមវត្តទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រក្រុងកឹងធើចាប់ផ្តើមបើកបវេសកាលថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ដើម្បីបង្រៀនអក្សរសាស្ត្រនិងធម្មវិន័យដល់សមណសិស្ស រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រនិងបណ្តុះបណ្តាលកងជួរ បញ្ញវន្តក្នុងព្រះសង្ឃនិងជនរួមជាតិខ្មែរ។
Tag: សាលាពុទ្ធិកមធ្យមសិក្សា, បឋមភូមិ, បណ្តុះបណ្តាល, បញ្ញវន្តសង្ឃខ្មែរ
ធ្វើសមទិន 02-06-2025
អនុវត្តមានប្រសិទ្ធភាពនូវទម្រង់ “៤គ្មាន ៤មាន” ម្ល៉ោះហើយ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខេត្តសុកត្រាំង មានសន្តិសុខសណ្តាប់ធ្នាប់ល្អ បង្កលក្ខណៈជូនសមណសិស្សស្ងប់ព្រះទ័យសិក្សារៀនសូត្រ។
Tag: អនុវត្តទម្រង់, “៤គ្មាន ៤មាន”, សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ, ខេត្តសុកត្រាំង
ធ្វើសមទិន 23-09-2024
សម្រេចបានកិត្តិនាមសិស្សពូកែជាច្រើនឆ្នាំបន្តបន្ទាប់សមណសិស្ស ហឿហ៊ុងធូវ រៀនថ្នាក់ ទី ១២ ត្រូវបានសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ពិនិត្យទទួលអាហារូបករណ៍លឿងឌិញកួររបស់ខេត្តសុកត្រាំង ចំនួន៣លើក។
Tag: សមណសិស្សគំរូ, ក្នុងការរៀនសូត្រ, សមណសិស្សហឿហ៊ុងធូវ, ទទួលអាហារូបករណ៍លឿងឌិញកួរ
ធ្វើសមទិន 16-09-2024
ក្នុងនាមជាអនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ខេត្តត្រាវិញ ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង ព្រះចៅអធិការវត្តភាគរាជដួងកែវកំពង់ដូង នៅភូមិដើមជ្រៃ ឃុំដាយអាង ស្រុកថ្កូវ ខេត្តត្រាវិញ ព្រះអង្គតែងអប់រំ ក្រើនរំលឹកសមណសិស្សបដិបត្តិធម៌វិន័យ អនុវត្តល្អការងារសាសនានិងសង្គម។
Tag: ព្រះសង្ឃមានប្រជាប្រិយ, ក្នុងជនរួមជាតិខ្មែរ, ព្រះតេជព្រះគុណ ត្រឿងវ៉ាន់បៀង, ទទួលប័ណ្ណសរសើររបស់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ
ធ្វើសមទិន 02-07-2024
យ័ញសុខភាព គឺជាសមណសិស្សមួយអង្គរៀនថ្នាក់ទី ១០ ត្រូវបានសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ស្ងើចសរសើរជូនរង្វាន់ ដែលមានស្នាដៃឧស្សាហ៍ព្យាយាម រៀនពូកែ។
Tag: សមណសិស្សឧស្សាហ៍ព្យាយាម, រៀនពូកែ, យ័ញសុខភាព, សមណសិស្សមួយអង្គរៀនថ្នាក់ទី ១០
ធ្វើសមទិន 23-03-2024
នៅវត្តពោធិព្រឹក្ស ទីប្រជុំជនលិតហោយធឿង ស្រុកត្រឹងដេ ខេត្តសុកត្រាំង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង សហការជាមួយការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រឹងដេ បានរៀបចំសម័យប្រឡងសញ្ញាបត្របាលីរង ឆ្នាំ២០២៣-២០២៤។
Tag: សមណសិស្សចូលរួមសម័យប្រឡង, សញ្ញាបត្របាលីរង, ឆ្នាំ២០២៣ -២០២៤, គណិត, ភាសាវៀត, ធម្មបទដ្ឋកថា, វេយ្យាករណ៍បាលី
ធ្វើសមទិន 26-02-2024
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ទើបរៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវត្តពោធិព្រឹក្សថ្កូវ ឃុំគីមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ។
Tag: ពិធីជួបជុំបេក្ខសមណសិស្ស, សិស្សមុនចូលបន្ទប់ប្រឡង, សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ
ធ្វើសមទិន 30-01-2024
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ ខេត្តត្រាវិញ ទើបរៀបចំពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៣ -២០២៤។ មានបេក្ខសមណសិស្ស និងសិស្ស ៣៧៣ អង្គនិងរូប
Tag: សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងត្រាវិញ, ខេត្តត្រាវិញ, ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ, ឆ្នាំសិក្សា ២០២៣ -២០២៤