មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/09/2024 - 16:11

ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ក្នុង​នាម​ជា​អនុប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ភាគ​រាជ​ដួង​កែវ​កំ​ពង់​ដូង​ នៅ​ភូមិ​ដើម​ជ្រៃ​ ឃុំ​ដាយ​អាង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ព្រះ​អង្គ​តែង​អប់រំ ក្រើន​រំលឹក​សមណ​សិស្ស​បដិបត្តិ​ធម៌​វិន័យ​ អនុវត្ត​ល្អ​ការ​ងារ​សាសនា​និង​សង្គម។​

 ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ ធ្វើ​បទ​អន្តរា​គមន៍​ក្នុង​ពិធី​ទទួល​ស្គាល់
ស្រុកថ្កូវសម្រេចបទដ្ឋានជនបទថ្មី។

ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ តែង​សហ​ការ​ជា​មួយ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​គ្រប់​លំ​ដាប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ​ និង​ថ្នាក់​ពុទ្ធិ​កសិក្សា​សម្រាប់​ព្រះ​សង្ឃ​ក្នុង​វត្ត ​និង​ព្រះ​សង្ឃ​វត្ត​នា​នា​លើ​ភូមិ​សាស្រ្ត​ស្រុក​មក​ស្នាក់​នៅ​រៀន​សូត្រ​ទៀត​ផង។​ តាម​រយៈ​ការ​សម្តែង​ធម្ម​ទេសនា​ ព្រះ​អង្គ​តែង​ផ្គូប​បញ្ចូល​ការ​ឃោ​សនា​ ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​ប្រតិ​បត្តិ​តាម​ពុទ្ធោ​វាទ​ និង​ច្បាប់​របស់​រដ្ឋ​ អភិរក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ លើក​កម្ពស់​ស្មារតី​ ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ជន​ទុច្ច​រិត​ ញុះ​ញង់​បំ​បែក​បំ​បាក់​ចំ​ណង​សាមគ្គី​ភាព​ក្នុង​សហគមន៍។​

  ព្រះ​តេជ​ព្រះ​គុណ ត្រឿង​វ៉ាន់​បៀង (អង្គ​ឆ្វេង​ដៃ) ទទួល​ប័ណ្ណ​សរ​សើរ​របស់
​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ។

ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ មាន​ថេរ​ដី​កា៖ “ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ អា​ត្មា​ភាព​តែង​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​អនុវត្ត​បាន​ល្អ​នូវ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ។​ ឆ្លង​តាម​រយៈ​ការ​សម្តែង​ធម្ម​ទេស​នា​ អា​ត្មា​ភាព​តែង​ផ្គួប​បញ្ចូល​នូវ​រឿង​រ៉ាវ​ជាក់​ស្តែង​អំ​ពី​គំ​រូ​សីល​ធម៌​ហូជី​មិញ​ និង​បង្ហាញ​ច្បាស់​ពី​លក្ខណៈ​ ប្រ​ហាក់​ប្រ​ហែល​គ្នា​រវាង​ពុទ្ធ​សាសនា​ និង​ឧត្តម​គតិ​របស់​អ៊ំ​ហូ ដើម្បី​ពុទ្ធ​បរិស័ទ​ងាយ​យល់​និង​ធ្វើ​តាម”។​

លោក​ ង្វៀង​ត្រឿង​តាម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​អាង​ បញ្ជាក់​ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​វ៉ាន់​បៀង​ ជា​ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​សកម្ម​ក្នុង​ការ​ងារ​សង្គម​នៅ​ភូមិ​ភាគ​ទៀត​ផង។​ ព្រះ​អង្គ​មាន​ថេរ​ដី​កា​ពុទ្ធ​បរិស័ទ​ស្តាប់​តាម។​ ពេល​ភូមិ​ភាគ​ត្រូវ​ការ​ ព្រះ​អង្គ​តែង​ត្រៀម​ជួយ​ដោយ​អស់​ពី​ចិត្ត”។​

លោក​ ង្វៀង​ក្វឹក​ភឿង លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ថ្កូវ​ ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ​ ត្រឿង​​វ៉ាន់​បៀង​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​កសាង​ ពង្រឹង​ពង្រីក​និង​អភិវឌ្ឍ​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ កសាង​និង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ”៕​

                                សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ