មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/07/2024 - 09:40

សមណ​សិស្ស​ឧស្សាហ៍​ព្យា​យាម​ រៀន​ពូកែ​

យ័ញ​សុខ​ភាព​ គឺជា​សមណ​សិស្ស​មួយ​អង្គ​រៀន​ថ្នាក់​ទី ១០ ត្រូវ​បាន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ ស្ងើច​សរ​សើរ​ជូន​រង្វាន់​ ដែល​មាន​ស្នា​ដៃ​ឧស្សាហ៍​ព្យា​យាម​ រៀន​ពូកែ។​

សមណ​សិស្ស​យ័ញ​សុខ​ភាព។​

ក្រោយ​ពី​រៀន​ចប់​អនុវិទ្យា​ល័យ​ យ័ញ​សុខ​ភាព​ បាន​សាង​ផ្នួស​បួស​រៀន​នៅ​វត្ត​រាជ​កុសល​បំ​ពេញ​ជ័យ​ស្វាយ​ ខេត្ត​គៀង​យ៉ាង​ ហើយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​សិក្សា​ចប់​ថ្នាក់​បាលី​រង។​ ក្រោយ​រយៈ​ពេល​ ៣ ឆ្នាំ​ប្រ​ឡង​បញ្ចប់​បា​លី​រង​ ព្រះ​តេជ​ព្រះ​គុណ​សុខ​ភាព​ បាន​ចុះ​ឈ្មោះ​ជម្រើស​សិស្ស​ចូល​ថ្នាក់​ទី​១០ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​សុក​ត្រាំង។​ សមណ​សិស្ស​ សុខ​ភាព​ ពិត​ឱ្យ​ដឹង៖ “អា​ត្មា​ភាព​ចូល​បួស​ដើម្បី​រក្សា​ទំ​នៀម​ទម្លាប់​តប​ស្នង​សង​គុណ​ បាន​សិក្សា​ធម៌​អាថ៌ វិន័យ​ផង​ បាន​រៀន​អក្សរ​សាស្រ្ត​ផង​ ពិសេស​ឮ​ថា​រៀន​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង​ បាន​រដ្ឋ​ឧបត្ថម្ភ​ទាំង​ស្រុង​ថវិកា​រៀន​សូត្រ​ ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ រៀន​ពូកែ​ទទួល​បាន​អា​ហា​រូប​ករណ៍ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​ប្តេជ្ញា​ចិត្ត​ខំ​ប្រឹង​រៀន​សូត្រ។​ ពី​ព្រោះ​នេះ​គឺជា​សាលា​តែ​មួយ​គត់​សម្រាប់​សមណ​សិស្ស​ខ្មែរ​ ជួយ​ឱ្យ​អា​ត្មា​ភាព​សម្រេច​ក្តី​ស្រ​មៃ​ឈាន​ឆ្ពោះ​ទៅ​មហា​វិទ្យា​ល័យ​ក្នុង​អនា​គត”។​

សមណ​សិស្ស​ យ័ញ​សុខ​ភាព​ (ខាង​ឆ្វេង​) ទទួល​លិ​ខិត​សរ​សើរ​របស់​សាលា​អំ​ពី​
ស្នាដៃសមណសិស្ស ឧស្សាហ៍ព្យាយាម រៀនពូកែ។

ផ្តើម​ពី​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ សមណ​សិស្ស​ សុខ​ភាព​ ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ចូល​រៀន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​មេ​រៀន​ នៅ​កន្លែង​ខិត​ខំ​ស្រាវ​ជ្រាវ​សៀវ​ភៅ​ រៀន​សូត្រ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត​ដោយ​ខ្លួន​ឯង។​ ឆ្នាំ​សិក្សា​ ២០២៣- ២០២៤ សមណ​សិស្ស​សុខ​ភាព​ ក្លា​ហាន​បាន​ចុះ​ឈ្មោះ​ចូល​រួម​សម័យ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​វិញ្ញា​សា​អក្សរ​សាស្រ្ត​ ហើយ​ត្រូវ​បាន​សាលា​បំ​ប៉ន​ចំ​ណេះ​ដឹង​ បំ​ណិន​ផ្សេង​ៗ​ និង​វិធាន​ការ​រៀន​វិញ្ញា​សា​អក្សរ​សាស្រ្ត​ផង​ដែរ។​ ក្រៅ​ពី​នេះ​ សមណ​សិស្ស​សុខ​ភាព​ ខ្លួន​ព្រះ​អង្គ​ផ្ទាល់​ក៏​ខំព្យា​យាម​រៀន​សូត្រ​ ស្រាវ​ជ្រាវ​និង​អាន​សៀវ​ភៅ​អត្ថ​បទ​ល្អ​ៗ​ ។ល។​ ដើម្បី​បម្រើ​បាន​ល្អ​សម្រាប់​ការ​រៀន​សូត្រ។​ សមណ​សិស្ស​សុខ​ភាព​ សំ​ណេះ​សំ​ណាល៖ “នេះ​គឺជា​ឆ្នាំ​ដំ​បូង​ដែល​អា​ត្មា​ភាព​ចុះ​ឈោះប្រ​ឡង​ សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ ទោះ​បី​លទ្ធ​ផល​មិន​បាន​ដូច​បំ​ណង​ក៏​ដោយ​ ប៉ុន្តែ​ជា​ឱកាស​ជួយ​ឱ្យ​អា​ត្មា​ភាព​ ឆ្លង​កាត់​បទ​ពិសោធន៍​វិញ្ញា​សាប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត។​ ផ្តើម​ពី​នោះ​ អា​ត្មា​ភាព​កាន់​តែ​មាន​ភាព​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​រៀន​សូត្រ​ មាន​ចំ​ណេះ​ដឹង​កាន់​តែ​ច្រើន​ត្រៀម​លក្ខណៈ​បាន​ល្អ​ក្នុង​ការ​ប្រ​ឡង​ខាង​មុខ​ ហើយ​ដាច់​ខាត​ឆ្នាំ​ក្រោយ​អា​ត្មា​ភាព​នឹង​ចូល​រួម​ប្រ​ឡង​ជា​បន្ត”។​

ក្នុង​ការ​រៀន​សូត្រ​ សមណ​សិស្ស​សុខ​ភាព​ តែង​លៃ​លក​ពេល​វេលា​សម​ស្រប​ មុន​ពេល​ចូល​សា​លា​ រាល់​វិញ្ញា​សាតែង​អាន​មេ​រៀន​ជា​មុន​ និង​កត់​ចំ​ណាំ​ខ្លឹម​សារ​ណា​ដែល​មិន​ទាន់​យល់​ ដើម្បី​ចូល​សាលា​សាក​សួរ​លោក​គ្រូ​អ្នក​គ្រូ​។​ ពេល​មក​កុដិ​សមណ​សិស្ស​សុខ​ភាព​ ធ្វើ​មេ​រៀន​លំ​ហាត់​ស្ទើរ​តែ​ទាំង​អស់​ក្នុង​សៀវ​ភៅ​ អាន​អត្ថ​បទ​ល្អ​ៗ​ ធ្វើ​លំ​ហាត់​ផ្សេង​ៗ​តាម​ប្រ​ព័ន្ធ។ល។​ ដើម្បី​មាន​ចំ​ណេះ​ដឹង​កាន់​តែ​ច្រើន​បម្រើ​ការ​រៀន​សូត្រ។​ ទន្ទឹម​នឹង​នោះ​ ម៉ោង​រៀន​ដោយ​ខ្លួន​ឯង​ជា​មួយ​មិត្ត​ភ័ក្តិ​ក្នុង​ក្រុម​ និង​ធ្វើ​លំ​ហាត់​ផ្សេង​ៗ​ដើម្បី​រួម​គ្នា​រៀន​សូត្រ​បាន​ល្អ។​ ជា​មួយ​នឹង​វិធី​សាស្រ្ត​រៀន​ទាំង​នោះ​ សមណ​សិស្ស​សុខ​ភាព​ ត្រូវ​បាន​គ្រូ​បង្រៀន​រាល់​វិញ្ញា​សាវាយ​តម្លៃ​ខ្ពស់។​ លោក​គ្រូ​ លីថាញ​ហាវ គ្រូ​បង្រៀន​ទទួល​បន្ទុក​ថ្នាក់​ទី​១០ ឱ្យ​ដឹង៖  “សមណ​សិស្ស​សុខ​ភាព​ ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​ មិន​ដែល​ឈប់​សម្រាក​មួយ​ពេល​ណា​និង​រៀន​ពូកែ​ស្ទើរ​តែគ្រប់​មុខ​វិញ្ញា​សា មធ្យម​ភាគ​ឆ្នាំ​សិក្សា​តែង​មាន​ពិន្ទុ​លើ​៨.០ ។​ ម្យ៉ាង​ទៀត​ គុណ​សម្បត្តិ​របស់​សមណ​សិស្ស​សុខ​ភាព​ តែង​បាន​គ្រូ​បង្រៀន​រាល់​វិញ្ញា​សា​វាយ​តម្លៃ​ គឺ​ត្រៀម​មេរៀន​បាន​ល្អ​មុន​ពេល​ចូល​សា​លា​ ក្នុង​ម៉ោង​រៀន​ឆាប់​យល់​មេ​រៀន​ តែង​មាន​យោ​បល់​និង​សកម្ម​ចូល​រួម​រាល់​សកម្ម​ភាព​ ចលនា​សម្ព័ន្ធ​យុវ​ជន​របស់​សា​លា”៕​

                                      យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ