ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/01/2024 - 08:36

បេក្ខ​សមណ​សិស្ស​និង​សិស្ស​ ៣៧៣ អង្គ​និង​រូប​ ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិ​កមធ្យម​សិក្សា​បឋម​ភូមិ​

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​ពិធី​ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ ឆ្នាំ​សិក្សា​ ២០២៣ -២០២៤។​ មាន​បេក្ខ​សមណ​សិស្ស​ និង​សិស្ស​ ៣៧៣ អង្គ​និង​រូប​ ចូល​រួម​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ចំ​ការ​ឋិត​នៅ​សង្កាត់​៩ អនុសង្កាត់​៩ ក្រុង​ត្រា​វិញ​ និង​មណ្ឌល​ប្រ​ឡង​វត្ត​ចុង​ទ័ព​ ឋិត​នៅ​ភូមិ​ហ្វា​ឡាក A ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់។​

 ​  ទិដ្ឋ​ភាព​បេក្ខ​សិស្ស​កំ​ពុង​ប្រ​ឡង​នៅ​មណ្ឌល​វត្ត​ចំ​ការ។

លទ្ធ​ផល​ បេ​ក្ខសិស្ស​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ចំ​ការ​ ជាប់​៩៦,៨% និង​បេក្ខ​សិស្ស​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​វត្ត​ចុង​ទ័ព​ជាប់​ ៩៨,៥%៕​

                          សើុង​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ