ស្ថានភាពប្រព្រឹត្តបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ និងគ្រោះថ្នាក់ចរាចរ នៅតំបន់ជនបទ តំបន់ជ្រៅ តំបន់ឆ្ងាយរបស់ខេត្តបាកលីវ នៅមានភាពស្មុគស្មាញ។ អាស្រ័យហេតុនោះ ការជំរុញការផ្សព្វផ្សាយអប់រំច្បាប់ឆ្ពោះទៅមូលដ្ឋាន គឺជាកិច្ចការចាំបាច់។ ក្នុងនោះ ចំពោះអ្នកបំពេញការផ្សព្វផ្សាយសុវត្ថិភាពចរាចរនៅមូលដ្ឋាន គឺមានតួនាទីយ៉ាងសំខាន់។ល។
ដងផ្លូវជនបទអាស្រ័យសមាគមអតីតយុទ្ធជនឃុំដិញថាញ់ស្រុកដុងហាយចលនាកសាង។
ខណៈពេលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទមានការរីកចម្រើន ដងផ្លូវភូមិតភ្ជាប់ភូមិ ឃុំតភ្ជាប់ឃុំ ត្រូវបានចាក់បេតុង ពង្រីកទូលាយ; ព្រមជាមួយនោះ ចំនួនមធ្យោបាយចូលរួមចរាចរក៏កើនឡើងដោយឆាប់ផងដែរ។ ប៉ុន្តែនៅមានស្ថានភាពប្រជាជនមួយចំនួន ស្មារតីអនុវត្តច្បាប់ ចរាចរមិនទាន់ខ្ពស់ បានញុាំងឲ្យខូចសុវត្ថិភាពចរាចរនៅតំបន់ជនបទ។ ស្ថានភាពនេះ ទាមទារអ្នកបំពេញការងារនៅមូលដ្ឋានត្រូវមានការរ៉ាប់រងបន្ថែមនូវភារកិច្ចផ្សព្វផ្សាយ ធានាសុវត្ថិភាពចរាចរ។ ការជួយជ្រោមជ្រែងធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរនិងជំរុញការងារផ្សព្វផ្សាយ ចាប់ពីកម្មាភិបាលសមាជិក រហូតដល់ប្រជាជនគ្រប់ជាន់ស្រទាប់ សមាគមសហព័ន្ធនារីខេត្ត បំផុសចលនាបង្កើតក្លឹប ”គ្រួសារនារីជាមួយសុវត្ថិភាពចរាចរ"។ មានក្លឹបជាច្រើន ដំណើការប្រកបដោយសុវត្ថិភាពបង្គួរ មានដូច៖ ក្លឹបនារីកាន់សាសនា ក្លឹបនារីជនជាតិចិន ក្លឹបនារីជនជាតិខ្មែរនៅឃុំវិញឡុក A (ស្រុកហ៊ុងយឹន)។
បងស្រីង្វៀនភឿកយ្វៀន ប្រធានសមាគមសហព័ន្ធនារីសង្កាត់ឡាងត្រន (ក្រុងយ៉ារ៉ាយ) ឲ្យដឹង៖ អង្គភាពបានផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរដល់សមាជិកគ្រប់រូប បន្ទាប់មកបងប្អូននារីក៏ផ្សព្វផ្សាយបន្តដល់កូនចៅ ញាតិសន្តានក្នុងគ្រួសារ មិនតែប៉ុណ្ណោះ បងប្អូននារីក៏ជាអ្នកត្រួតពិនិត្យអំពីសុវត្ថិភាពចរាចររបស់គ្រួសារផងដែរ។ សមាគមនារីបានម្ចាស់ការអញ្ជើញកម្លាំងនគរបាលចរាចរ រៀបចំបើកការផ្សព្វផ្សាយដោយផ្ទាល់នៅនឹងភូមិសាស្រ្ត។ ក្រៅពីមានសមាជិកនារីចូលរួម នៅថែមទាំងបានអញ្ជើញលេខាសាខាបក្ស ប្រធានសង្កាត់កម្មាភិបាលអតីតយុទ្ធជន កសិករ សម្ព័ន្ធយុវជន អ្នកមានវ័យចាស់។ល។ ដើម្បីញុាំងឲ្យសកម្មភាពផ្សព្វផ្យាយពង្រីកទូលាយរាល់ អនុសង្កាត់និងគ្រប់មុខសញ្ញានៅមូលដ្ឋាន។
សម្ព័ន្ធយុវជន សមាគមកសិករ សមាគមកាកបាទក្រហម សមាគមអតីតយុទ្ធជន។ល។ គឺជាអង្គភាពបានរួមចំណែកយ៉ាងច្រើនក្នុងការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរឆ្ពោះទៅរកមូលដ្ឋាន។ រយៈពេល៥ឆ្នាំកន្លង សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានរៀបចំការផ្សព្វផ្សាយពីសុវត្ថិភាព ចរាចររាប់រយលើកជូនសមាជិក និងនៅតំបន់ប្រជាជនតាំងទីលំនៅនានា ដោយមានអ្នកចូលរួមរាប់ពាន់នាក់។ ទន្ទឹមនឹងនោះ រួមជាមួយនឹងភូមិភាគកសាងពង្រឹងពង្រីកខ្លោងទ្វារសាលារៀនសុវត្ថិភាពចរាចរ មណ្ឌលតាំងទីលំនៅដងផ្លូវស្វ័យគ្រប់គ្រងផ្សារភ្ជាប់ជាមួយនឹងសុវត្ថិភាពចរាចរ។ តួយ៉ាងដូចសមាគមអតីតយុទ្ធជនស្រុកដុងហាយ មិនត្រឹមតែចូលរួមចលនាសមាជិកប្រជាជនក្នុងភូមិ អនុវត្តត្រូវតាមសេចក្ដីកំណត់នៃសុវត្ថិភាពចរាចរប៉ុណ្ណោះទេ នៅថែមទាំងរួមចំណែកទាំងកម្លាំងពលកម្ម កម្លាំងទ្រព្យដើម្បីកសាងជួសជុលស្ពានបេតុង ជំនួសឲ្យស្ពានបណ្តោះអាសន្នចំនួន៣៦កន្លែង និងជួសជុលផ្លូវជនបទជិត៤៤គីឡូម៉ែត្រ (អស់ចំនួនទឹកប្រាក់ជាង៨ពាន់លានដុង) សម្រាប់ប្រជាជនភូមិភាគ ពិសេសប្អូនៗសិស្សានុសិស្សធ្វើដំណើរទៅរៀនបានសុវត្ថិភាព។ ក្នុងនោះ អតីតយុទ្ធជន ត្រឹងង៉ុកណន (ឃុំអានត្រាច់) បានបរិច្ចាគដីចំនួន១.០០០ម២ ដើម្បីកសាងដងផ្លូវភូមិភ្ជាប់ភូមិ៕
កាសែតបាកលីវ-ប្រែសម្រួល៖ថាច់សេរី