ថ្មីៗនេះ នៅសកលវិទ្យាល័យបាកលីវ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តបាកលីវ សហការជាមួយនឹងកងពលតូច១៦៧-តំបន់២ នៃកងទ័ពជើងទឹកនិងសម្ព័ន្ធយុវជនខេត្ត ចាត់តាំងពិធីផ្តល់ព័ត៌មានអំពីស្ថានភាពកោះ សមុទ្រ ក្នុងរយៈពេលថ្មីៗដល់សម្ព័ន្ធយុវជន យុវជនជាង៣០០នាក់ ជាអ្នករាយកាណ៍ ឃោសនិកនិងកម្មាភិបាលសម្ព័ន្ធយុវជនមានតួនាទីសំខាន់ៗគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។
ទិដ្ឋភាពក្នុងឱកាសផ្តល់ព័ត៌មានអំពីស្ថានភាពកោះសមុទ្រ។
អ្នកតំណាងបានស្ដាប់អ្នករាយការណ៍រៀបរាប់អំពីទីតាំងតួនាទី និងចំណុចសំខាន់នៃកោះសមុទ្រ; អនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ ច្បាប់សមុទ្រវៀតណាមឆ្នាំ២០១២; ស្ថានភាពទូទៅអំពីសមុទ្រខាងកើត និងភ័ស្ដុតាងប្រវត្តិសាស្រ្ត មូលដ្ឋានគតិយុត្តិអំណះអំណាងអធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះហ្វាងសា ត្រឿងសា; ទស្សនៈគោលការណ៍របស់បក្ស រដ្ឋ ដំណោះស្រាយនូវបញ្ហាទំនាស់នៅសមុទ្រ។ ពិសេសគឺផ្សព្វផ្សាយអំពីស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព នៅតំបន់សមុទ្រវៀតណាម និងសមុទ្រខាងកើតក្នុងពេលថ្មីៗនេះ។
ពិធីផ្តល់ព័ត៌មាននេះ សំដៅលើកកម្ពស់ការយល់ដឹងជូនសម្ព័ន្ធយុវជន យុវជន អំពីអធិបតេយ្យកោះសមុទ្រ។ ឆ្លងតាមរយៈនោះ ពញ្ញាក់ស្មារតីស្នេហាជាតិ មោទនភាពជនជាតិ និងភារកិច្ចរបស់យុវវ័យក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីសន្តិសុខព្រំដែនជាតិ៕
យោង៖ baclieu.gov.vn-វិមាន