ក្នុងការងារចលនាមហាជន អនុវត្តគោលនយោបាយសមរភូមិក្រោយកងទ័ព ស្ថាប័នកងទ័ពខេត្តបាកលីវ មិនអនុវត្តដោយឯកឯងនោះទេ គឺក្នុងនោះនៅមានការចូលរួមសហការយ៉ាងជិតស្និទ្ធ ស៊ីសង្វាក់របស់កម្លាំងរដ្ឋបាលស៊ីវិល និងសប្បុរសជននានា។ ក្នុងនោះ ប្រសិទ្ធភាពលេចធ្លោគឺកម្មវិធីសហការការងារប្រជាចលនារវាងបញ្ជាការដ្ឋានយោធាខេត្ត ជាមួយនឹងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត;សហការសកម្មភាពរវាងកងកម្លាំងប្រដាប់អាវុធជាមួយនឹងផ្នែក អង្គការមហាជនអង្គការនយោបាយ-សង្គមជាដើម។
កងកម្លាំងប្រជាស្វ័យគ្រប់គ្រងស្រុកភឿកឡុង ចូលរួមកសាងផ្លូវគមនាគមន៍។
តាមការវាយតម្លៃរបស់បញ្ជាការដ្ឋានយោធាខេត្ត ការងារប្រជាចលនារបស់កងកម្លាំងប្រដាប់អាវុធបានអនុវត្តដោយរូបភាពជាច្រើន ហើយនាំមកនូវប្រសិទ្ធភាពលើសមរភូមិរួមចំណែករឹតបន្តឹងចំណងមនោសញ្ចេតនាកងទ័ព-ប្រជាជន។ អាស្រ័យការងារប្រជាចលនា ជារៀងរាល់ឆ្នាំមានកម្មាភិបាល យុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធរាប់ពាន់លើកនាក់បានរៃ អង្គាសកសាងមូលនិធិផ្ទះមិត្តរួមកងមនោសញ្ចេតនាមិត្តរួមកងមូលនិធិបដិការគុណ មូលនិធិជម្រុញការសិក្សាមូលនិធិដើម្បីអ្នកក្រីក្រ។ គិតដោយឡែកក្នុងឆ្នាំ២០១៧ ចំនួនប្រាក់រួមវិភាគទានជិត៦០០លានដុង។ ទន្ទឹមនឹងនោះ ប្រជាជនបានឲ្យដឹងដោយក្ដីរីករាយ កងទ័ពថែមទាំងវិលមកប្រភពដើមរៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ហើយចូលរួមអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌-សង្គម កសាងជនបទថ្មី ដូច៖ កាប់ស្ការឲ្យ ស្រឡះតាមដងផ្លូវ អនាម័យបរិស្ថាន; ធ្វើស្ពាន ផ្លូវគមនាគមន៍ជនបទ; ជួសជុលសង់ ផ្ទះជូនប្រជាជន លើកធារផ្ទះ សាលារៀន; ជូនអាហារូបករណ៍ សិក្ខូបករណ៍ដល់ប្អូនៗ សិស្សានុសិស្សក្រីក្រឆ្លងកាត់លំបាក។ល។ ក្នុងការចេញប្រតិបត្តិការក្រៅបន្ទាយរួមផ្សំនឹងការហ្វឹកហាត់ឆ្នាំ២០១៨ មានកម្មាភិបាលយុទ្ធជនជាង១.០០០នាក់របស់អង្គភាពទាំង ៤៖ ក្រុងបាកលីវ ស្រុកដុងហាយ វិញឡើយនិងហុងយ៉ឹង បានរៀបចំផ្សព្វផ្សាយចលនា ប្រជាជនបានចំនួន២៥លើក; ផ្ដើមធ្វើផ្លូវគមនាគមន៍ជនបទបានជិត២០គីឡូម៉ែត្រ; សាងសង់ផ្ទះបាន២៦ខ្នង គាំពារគ្រួសារក្រីក្រចំនួន២០; ជូនអំណោយអាហារូបករណ៍ អង្ករ ពិនិត្យជំងឺផ្ដល់ថ្នាំដល់ប្រជាជនដោយឥតគិតថ្លៃ; ចូលរួមសម្រុះសម្រួលនៅមូលដ្ឋាន។ល។ វរសេនីយ៍ឯកង្វៀនវុាំងត ប្រធាននយោបាយ-បញ្ជាការដ្ឋានយោធាខេត្តមានប្រសាសន៍បូកសរុប៖ "ការងារប្រជាចលនាសម័យសន្តិភាពចំពោះកងកម្លាំងប្រដាប់អាវុធ គឺមិនចាញ់សម័យសង្គ្រាមនោះទេ។ ដើម្បីសមរភូមិមុខពូកែគឺសមរភូមិក្រោយត្រូវរឹងមាំ ពេលណាក៏ដោយគប្បីពង្រឹងបង្កើនជានិច្ច"។
មោទនភាពចំពោះការរួមដំណើរនឹងកងកម្លាំងប្រដាប់អាវុធ អនុវត្តការងារប្រជាចលនា អ្នកស្រីឡឹមប៊ិតណេម ប្រធានគណៈប្រជាចលនាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងបាកលីវ ឲ្យដឹង៖ "រយៈពេលកន្លង អនុវត្តការងារចលនាយុវជនចេញដំណើរទៅបំពេញភារកិច្ចការពារប្រទេសល្អបំផុត គឺចលនាអ្នកម្តាយនិងបងប្អូននារីដដែល។ គ្រប់ផ្នែក អង្គការតែងបានគណៈកម្មាធិការបក្សក្រុងគណៈកម្មាធិការប្រជាជនក្រុងប្រគល់ឲ្យទទួលបន្ទុកការងារមួយ ប៉ុន្តែពេលអ្នកម្ដាយបងប្អូននារីជួយពង្រឹងស្មារតី លើកទឹកចិត្តដល់ក្មួយៗក្នុងការចេញដំណើរបំពេញភារកិច្ចគឺយុវជនតែងមានភាពក្លៀវក្លាចេញដំណើរជានិច្ច"៕
យោងកាសែតបាកលីវ-ទីទុយ