ទោះបីជីវភាពនៅជួបលំបាកច្រើន ប៉ុន្តែលោកថាច់ឡីសំអាង និងអ្នកមីងគឹមធីសឿ នៅភូមិទឹកហូរ ឃុំង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ តែងគិតគូរឲ្យកូនៗទាំង៤នាក់រៀនចប់ចុងចប់ដើមនិងមានការងារធ្វើលំនឹង។
ប្ដីប្រពន្ធលោកថាច់ឡីសំអាង កំពុងរៀបចំផ្ទុកចំបើង។
ពីរនាក់ប្ដីប្រពន្ធគាត់យល់ថា៖ បើចង់ឲ្យកូនៗរបស់យើងផ្លាស់ប្ដូរជីវភាព មានការងារធ្វើលំនឹង ព្រមទាំងរួមចំណែកជូនសង្គម ចាំបាច់ត្រូវឲ្យកូនៗសិក្សារៀនសូត្រ។ ជាមួយនឹងការគិតដូច្នោះ ក្រៅពីស៊ូទ្រាំពលកម្ម បង្កើតប្រភពប្រាក់ចំណូល ប្តីប្រពន្ធលោកថាច់ឡីសំអាង ក៏បានបុលទុនធនាគារបន្ថែមដើម្បីគិតគូរឲ្យកូនៗសិក្សារៀនសូត្រ លោកថាច់ឡីសំអាង ឲ្យដឹង៖ “កាលដើមឡើយប្ដីប្រពន្ធខ្ញុំកើតក្នុងគ្រួសារ មានកូនច្រើនជីវភាពលំបាក ម៉្លោះហើយរៀនគ្រាន់តែចេះអក្សរប៉ុណ្ណោះ ដោយឃើញកូនៗចូលចិត្តរៀននិងយល់ពីការលំបាក ពេល “មិនចេះអក្សរ” ម៉្លោះហើយប្ដីប្រពន្ធខ្ញុំ ប្ដេជ្ញាចិត្តចិញ្ចឹមកូនៗឲ្យរៀនសូត្រ”។ ដើម្បីបានថវិកាគិតគូរឲ្យកូនៗទាំង៤នាក់រៀនសូត្រ ប្ដីប្រពន្ធគាត់ប្រឹងប្រែងធ្វើការយ៉ាងនឿយហត់ ជារៀងរាល់ថ្ងៃតែងប្រកបការងារនៅវាលស្រែយ៉ាងសស្រាក់សស្រាំលើដីស្រែដែលម្ដាយឪពុកទាំងសងខាងចែកឲ្យអស់ពីរដូវធ្វើស្រែមកដាំដំណាំរួមផ្សំ។ គាត់ប្រើប្រាស់អស់ផ្ទៃដីដែលនៅទំនេរមកដាំដំណាំរួមផ្សំដើម្បីរកប្រាក់ចំណូលបន្ថែម គាត់ឲ្យដឹង៖ “ ធ្វើដូច្នេះទើបមានប្រាក់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារនិងគិតគូរឲ្យកូនៗរៀនសូត្រ”។
យល់ច្បាស់ចំពោះការនឿយហត់របស់ម្ដាយឪពុក កូនៗរបស់គាត់តែងខិតខំឧស្សាហ៍រៀនសូត្រ ហើយទទួលបានលទ្ធផលគួរជាទីមោទនភាព។ កូនស្រីច្បងឈ្មោះ ថាច់ធីសុម៉ាលី បច្ចុប្បន្ន ជាគ្រូបង្រៀនសាលាបឋមសិក្សាដូងស្វឹងB កូនប្រុសថាច់គន្ធី ក៏ជាគ្រូបង្រៀនផងដែរ បច្ចុប្បន្នកំពុងបំពេញការងារនៅវិទ្យាល័យជនជាតិអន្តេវាសិកស្រុកកូវកែ កូនប្រុសថាច់ខាញ់ឌី និងកូនស្រីពៅថាច់ធីង៉ុកម៉ាយ ជាវេជ្ជបណ្ឌិតធ្វើការនៅមន្ទីរពេទ្យពហុព្យាបាលស្រុកថ្កូវ និងមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ។ ក្ដីរីករាយគឺកូនៗរបស់លោកថាច់ឡីសំអាង និងអ្នកមីងគឹមធីសឿ តែងយល់ថា៖ ទន្ទឹមនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រផ្ទាល់ខ្លួន ការលើកទឹកចិត្ត ចែករំលែកពីម្ដាយឪពុករយៈកាលកន្លង កូនទាំង៤នាក់របស់លោកសំអាងនិយាយដោយឡែកនិងសិស្សនិស្សិតជនជាតិខ្មែរនិយាយរួមនៅទាំងទទួលបានការចាប់អារម្មណ៍ គិតគូររបស់គណៈ ផ្នែក រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ដូចគោលនយោបាយជ្រើសតាំងសិស្សគោលនយោបាយឲ្យនិស្សិតបុលទុនជាដើម។ ប្រការនេះ វេជ្ជបណ្ឌិត ថាច់ខាញ់ឌី ឲ្យដឹង៖ “ដើម្បីកុំឲ្យខកបំណងម្ដាយឪពុក និងរដ្ឋ ដែលគិតគូរឲ្យបងប្អូនយើងខ្ញុំទាំង៤នាក់សិក្សារៀនសូត្រ ខ្ញុំត្រូវតែខិតខំប្រឹងប្រែងធ្វើការឲ្យបានល្អនិងសម្រេចភារកិច្ចជាកូនកតញ្ញូ”៕
ដាវ៉ី-ទីទុយ