13/04/2018 - 09:23

ជន​រួម​ជាតិ​ខ្មែរ​កឹង​ធើ​សា​ម​គ្គី ព្រួត​ដៃ​កសាង​ក្រុង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​អារ្យ​ធម៌ សម្បូរ​សប្បាយ​

នោះ​គឺ​ការ​ប្តេជ្ញា​ចិ​​ត្ត​របស់​តំ​ណាងទាំង​ឡាយ ដែល​បាន​សម្តែងឡើង​ក្នុង​បរិ​យា​កាស​ដ៏​សប្បាយ​រីក​រាយ​នៃ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨ អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​​កឹង​ធើ រៀប​ចំឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមេ​សា ឆ្នាំ​២០១៨។ អញ្ជើញ​ចូល​រួម មាន​សមមិត្ត​សុើង​ភឿកហ្វាង អតីតៈ​អនុ​រដ្ឋម​ន្ត្រី- អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ តំណាង​ថ្នាក់​ដឹក​នាំ​នា​យក​ដ្ឋាន​ភូមិ​ភាគ III - គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​; សម​មិត្ត​ផាម​វុាំ​ង​ហេវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុង​-ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​ក្រុង; សម​មិត្ត​ឡេ​វុាំង​តឹម​-​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ មួយ​អន្លើ​ដោយ​ ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត និង​កម្មា​ភិ​បាល​ជន​រួម​ជាតិ​ខ្មែរ​គំ​រូ។​

សម​មិត្ត​ផាម​វុាំ​ង​ហេវ អនុលេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស

ក្រុង-ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង ប្រ​គេន​ទេយ្យ​ទាន​ដល់​ព្រះ​សង្ឃ​។

  ថ្នាក់​ដឹក​នាំ​ក្រុង​ប្រ​គេន​និង​ជូន​ទេយ្យ​ទាន​ដល់​តំ​ណាង​ទាំង​ឡាយ​។

ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​សមិទ្ធ​ផល​ នៃ​ការ​ងារ​ជន​ជាតិ​ដែល​ទី​ក្រុង​សម្រេច​បាន​ក្នុង​​ឆ្នាំ កន្លង និង​ការ​កំណត់​ទិស​ដៅ​ក្នុង​ឆ្នាំ​២០១៨ ក្នុង​ពិ​ធី​ជួប​ជុំ តំ​ណាង​ទាំង​ឡាយ​បាន​សម្តែង​​នូវ​សេចក្តី​ត្រេក​អរ និង​ជឿ​ជាក់​លើ​ការ​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​នឹង​ទទួល​បាន​ជោគ​ជ័យ​ថ្មី​បន្ថែម​។ ព្រះ ឧបជ្ឈាយ៍ដាវញឺ អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម-វិទ្យាធិ​ការ​រង​វិជ្ជា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណ​និ​កាយ​ខ្មែរ បាន​លើក​ឡើង​នូវ​ប្រ​សិទ្ធ​ភាព​នៃ​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ ក្នុង​ឆ្នាំ​កន្លង បាន​កែ​លម្អ​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​កឹង​ធើ ដូច​ជា​ការ​ផ្គត់​ផ្គង់​ដីក​សាង​វិជ្ជា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និ​កាយ​ខ្មែរ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​។ ក្រុង​បាន​អនុ​វត្ត​ការ​អភិ​រក្ស​និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ក្នុង​នោះ មាន​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​បង្រៀន​និង​រៀន​ធម្ម​វិ​ន័យ​ និង​ស្តារ​ឡើង​វិញ​នូវ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​កឹង​ធើ​។ល។ ទន្ទឹម​នឹង​នោះ តំ​ណាង​ទាំង​ឡាយ​ថែម​ទាំង​ដាក់​សំ​ណើ​ជូន​ថ្នាក់​ដឹក​នាំ​ក្រុង​ បន្ត​ការ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​តាម​ស្មារតី​បទ​បញ្ជា​លេខ​១៩-CT/TW របស់​គណៈ​លេ​ខា​បក្ស​ ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។

ក្នុង​ឱ​កាស​នេះ តំ​ណាង​ទាំង​ឡាយ​បាន​ថ្នាក់​ដឹក​នាំ​​ក្រុង​ជូន​អំ​ណោយ និ​ង​ប្រ​សិទ្ធ​ពរ​ដោយ​បិយ​វា​ចា​យ៉ាង​កក់​ក្ដៅ​។ ថ្លែង​យោ​បល់​នៅ​ក្នុង​ពិធីជួប​ជុំ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឡេ​វុាំ​ង​តឹម បាន​ស្ងើច​សរ​សើរ និង​អប​អរ​សាទ​រ​ចំ​ពោះ​ការ​ខិត​ខំ​របស់​ព្រះ​សង្ឃ កម្មា​ភិ​បាល និង​ជនរួម​ជាតិ​ខ្មែរ​ក្នុង​ការ​បំ​ពេញ​ការ​ងារ​ក៏​ដូច​ជា​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ អនុ​វត្ត​នូវ​គោល​លំ​នាំ​“ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​” រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ របស់​ក្រុង​នា​ឆ្នាំ​កន្លង​។ ធ្វើ​របាយ​ការណ៍​ជូន​តំ​ណាង​ទាំង​ឡាយ​អំ​ពី​ផែន​ការ​នៅ​ឆ្នាំ​២០១៨ ក្នុង​នោះ មាន​ការ​ងារ​ជន​ជាតិ​និង​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ ជាង​ទៀង​; ទន្ទឹម​នឹង​នោះ សម​មិត្ត​អនុ​​​ប្រ​ធានប្រចាំ​ការ​នៃគណៈ​កម្មា​ធិការប្រ​ជា​ជន ក្រុង​អំ​ពាវ​នាវព្រះ​សង្ឃ កម្មា​ភិ​បាល​ និង​ជន​រួម​ជាតិ​ខ្មែរ បន្ត​ការ​ពង្រីក​ផែនម​ហា​សាម​គ្គី ទូ​ទាំង​ជន​ជាតិ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ក្រី​ក្រ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ “ដើម្បី​ឆ្លើយ​តប​នឹង​ការយក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក បន្ត​ការ​ពង្រីក​ស្មារ​តី​សាមគ្គី ច្នៃ​ប្រ​តិដ្ឋ ខ្នះ​ខ្នែង​ពល​កម្ម​ ផ​លិត​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​រួមរបស់​ក្រុង​”-​សម​មិត្ត​ឡេ​វុាំង​តឹម  សង្ឃឹម​ដូច្នេះ។​ ជិត​ឈាន​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ ឆ្នាំ​២០១៨ តំ​ណាង​ថ្នាក់​ដឹក​នាំ​ក្រុង សម​មិត្ត ឡេ​វុាំង​តឹម ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ ជន​រួម​ជាតិ​ កម្មា​ភិបាល យុទ្ធ​ជន​ អ្នក​មាន​ប្រ​ជាប្រិយ​ភាព និង​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​ថ្មី​ជួប​ប្រ​ទះ តែ​សេច​ក្តី​សុខ​ចម្រើន​និង​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​និង​ជីវ​ភាព​៕

ថាញ់​ផុង​-វិ​មាន

ចែករំលែកអត្ថបទ