03/04/2018 - 14:49

ស្ងើច​សរ​សើរ​យុវ​វ័យ​២២​រូប​ទូ​ទាំង​កង​ទ័ព​ឆ្នាំ​២០១៧

អគ្គ​នា​យក​ដ្ឋាន​ន​យោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ក្រ​សួង​ការ​ពារ​ប្រ​ទេស​ទើប​ចាត់​តាំង​ពិ​ធី​ស្ងើច​សរ​សើរ​យុវ​វ័យ​ឆ្នើម​១០​រូប​និង​យុវ​វ័យ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​១២​រូប​ទូ​ទាំង​កង​ទ័ព​ឆ្នាំ​២០១៧ នៅ​ហា​ណូយ​។

យុវ​វ័យ​ឆ្នើម​១០​រូប​ទូ​ទាំង​កង​ទ័ព​ឆ្នាំ​២០១៧ ដែល​បាន​ស្ងើរ​សរ​សើរ​។

ស​កម្ម​ភាព​ជ្រើស​រើស និង​ស្ងើច​សរសើរ​យុវ​វ័យ​ឆ្នើម​ យុវ​វ័យ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ទូ​ទាំង​កង​ទ័ព​ បាន​អគ្គ​នា​យក​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀតណា​ម ចង្អុល​ការ​ចាត់​តាំង​នា​ឱ​កាស​ខួប​អនុស្សាវ​រីយ៍​ទិ​វា​បង្កើត​សម្ព័ន្ធ​យុវ​ជន​កុម្មុ​និស្ត​ហូ​ជី​មិញ​ ជា​រៀង​រាល់​ឆ្នាំ​ សំ​ដៅ​គាំ​ទ្រ លើក​ទឹក​ចិត្ត​នូវ​បុគ្គល​ឆ្នើម​ៗ បន្ត​ការ​ពង្រីក​ស្នា​ដៃ ឈាន​មុខ​សម្រេច​ល្អ​​ភារ​កិច្ច​ រួម​ចំ​ណែក​កសា​ង ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាម​សង្គម​និ​យម​។ យុវ​វ័យ​ឆ្នើម​១០​រូប និង​យុវ​វ័យ​ពោរ​ពេញ​ដោយ​ក្តីស​ង្ឃឹម​១២​រូប ដែល​បាន​ស្ងើច​សរ​សើរ​លើក​នេះ​ សុទ្ធ​តែ​ជា​អ្នក​សម្រេច​ស្នា​ដៃ​យ៉ាង​ពិ​សេស​លើ​វិ​ស័យ​ជា​ច្រើន​៖ ហ្វឹក​ហាត់​ត្រៀម​ប្រ​យុទ្ធ​​វិ​ទ្យា​សាស្រ្ត ​បច្ចេក​ទេស​​កី​ឡា រៀន​សូត្រ​ ពល​កម្ម​ផលិត​ ពា​ណិជ្ជ​កម្ម ចលនា​ម​ហា​​ជន​និង​សិល្បៈ។​

កត់​សម្គាល់​ ស្ងើច​សរ​សើរ​ស្នា​ដៃ​ដ៏​ពិ​សេស​របស់​យុវ​វ័យ​ទាំ​ង​នោះ វរសេនីយ៍​ទោ ឡេ​ហៀង​វ៉ឹង អនុ​ប្រ​ធាន​អគ្គ​នា​យក​ដ្ឋានន​យោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជម្រើស​យុវ​វ័យ​ឆ្នើម​ទូ​ទាំង​កង​ទ័ព មាន​ប្រ​សាសន៍​៖ យុវ​ជន​កង​ទ័ព​មាន​តួនា​ទី​ដ៏​សំ​ខាន់​ ជាក​ងក​ម្លាំង​ស្នូល ឈាន​មុខ ច្នៃ​ប្រ​តិដ្ឋ​តែង​ធ្វើ​គំ​រូ​ក្នុង​ការ​អនុ​វត្ត​រាល់​ភារ​កិច្ច​ទូ​ទាំង​កង​ទ័ព​។ រយៈ​កាល​កន្លង ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​​កង​ទ័ព​មាន​ជំ​ហាន​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​និង​រឹង​មាំ។​ ឆ្លង​តាម​រយៈ​បណ្តា​ស​កម្ម​ភាព​និងកា​រចល​នា​ដូច​៖ “​យុវ​ជន​កង​ទ័ព​ឈាន​​ដល់​ចំ​ណុច​កំ​ពូល​” “​យុវ​ជន​កង​ទ័ព​សម្រុក​ទ័ព​ទៅ​ក្នុង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​” បាន​កើត​មាន​នូវ​ទម្រង់​រូប​ភាព​គំ​រូ​ពិ​សេស​ៗ គំ​រូ​មនុស្ស​ល្អ ការ​ងារ​ល្អ​លើ​គ្រប់​វិ​ស័យ​។ ព្រម​ទាំង​មាន​គំ​រូ​ឆ្នើម​ៗ របស់​យុវ​ជន​កង​ទ័ព​មិន​រា​រែក​នឹង​ការ​លំ​បាក​ ឧបសគ្គ​ស្មគ្រ​ចិត្ត​ព​លី​ជី​វិត​ ដើម្បី​ការ​ពារ​អា​ធិប​តេយ្យ​ប្រ​ទេស​ជាតិ​ ការ​ពារ​ប្រ​ជា​ជន​     បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ ព្យុះ​ទឹក​ជំន​ន់ ត​ស៊ូប​ង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ និង​ជួ​យ​ប្រ​ជាជ​ន​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​។

វរសេនីយ៍​ទោ ឡេ​ហៀង​វ៉ឹង សំ​ណូម​ពរយុវ​​វ័យ​ឆ្នើម យុវ​វ័យ​ពោរ​ពេញ​ដោយ​ក្តី សង្ឃឹម​ទូ​ទាំង​កង​ទ័ព​ឆ្នាំ​២០១៧ និ​យាយ​ដោយ​ឡែក​និង​យុវ​វ័យ​កង​ទ័ព​និយាយ​រួម គប្បី​ពង្រីក​ស្មារ​តី​ច្នៃ​ប្រ​តិដ្ឋ​ ហ៊ាន​គិត​ហ៊ាន​ធ្វើ មាន​ស​មត្ថ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ខិ​ត​ខំ​ហាត់​ពត់​ដោយ​ខ្លួន​ឯង​ សម្រប​ខ្លួន​រ​ហ័ស​នឹង​ភាព​ជាក់​ស្តែង​មិន​បង្អ​ង់​ក្នុង​ការ​ខិត​ខំ​ឈាន​ឡើង​ធ្វើ​ម្ចាស់​វិ​ទ្យា​សាស្រ្ត​ បច្ចេក​ទេស គ្រឿង​សា​ស្រ្តា​វុធ យោធ​ភ័ណ្ឌ​ទំ​នើប​និង​បច្ចេក​ទេស​ជឿន​លឿន​។ បំ​ប៉ន​គុណ​ធម៌​​ សីល​ធម៌​បដិវត្តន៍​ មាន​ផ្នត់​រស់​នៅ​វប្ប​ធម៌​ ស្មោះ​ត្រង់​ ល្អ​ប្រ​ពៃ និង​សាមគ្គី​។ មាន​ស្មារ​តី​គោ​រព​ប្រតិ​បត្តិ​ខ្ពស់​ រួម​ចំណែក​បង្ហាញ​ពី​គោល​ជំហរ​បញ្ញា​របស់​យុវ​ជន​​វៀត​ណាម​នា​សម័យ​ហូ​ជី​មិញ​៕​

Theo Báo điện tử Đảng Cộng sản Việt Nam  - ប្រែ៖ សុផន

 

 

ចែករំលែកអត្ថបទ