កន្លងហើយ នៅឃុំញ៉ាណាម ស្រុកតឹងអៀង ខេត្តបាក់យ៉ាង ក្រសួងនគរបាលសហការជាមួយនឹងខេត្តបាក់យ៉ាង រៀបចំពិធីខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាអ៊ំហូដាក់ ចេញដំបូន្មាន៦ប្រការទូន្មាននគរបាលប្រជាជន និងសម្ពោធមណ្ឌលរំលឹកដំបូន្មាន៦ប្រការ អ៊ំហូទូន្មាននគរបាលប្រជាជន។ អញ្ជើញចូលរួមមានប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង។
ប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង និងអ្នកតំណាងទាំងឡាយកាត់ខ្សែបូសម្ពោធមណ្ឌលរំលឹកដំបូន្មាន៦ប្រការ អ៊ំហូទូន្មាននគរបាលប្រជាជន។
ឋិតក្នុងបរិយាកាសដ៏ឱឡារិក នៅអគារប្រវេណីនៃមណ្ឌលរំលឹកប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង និងគណៈប្រតិភូបានអុជធូប ដាក់កម្រងផ្កា ធ្វើគារវៈ សម្តែងនូវការគោរពដឹងគុណជាអនេកចំពោះគុណបំណាចដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ ថ្លែងសុន្ទរកថានៅក្នុងពិធីនេះ រដ្ឋមន្រ្តីក្រសួងនគរបាលតូឡឹម ឲ្យដឹង៖ កន្លងគម្រប់៧០ឆ្នាំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៤៨ ក្នុងសារលិខិតផ្ញើសមមិត្តហ្វាងម៉ាយ នាយកនគរបាលតំបន់XII លោកប្រធានហូជីមិញ បានដាក់ចេញខ្លឹមសារ៦ប្រការស្តីពី“ចរិយាសម្បត្តិនគរបាលបដិវត្តន៍”។ ក្នុងរយៈកាល៧០ឆ្នាំ កន្លងដំបូន្មាន៦ប្រការរបស់អ៊ំហូជាទីគោរព តែងបានបក្ស រដ្ឋនិងកងកម្លាំងនគរបាលប្រជាជនចង្អុលការផ្សព្វផ្សាយ អនុវត្តមុឺងម៉ាត់ ដោយរូបភាពជាច្រើន វិធានការប្រកបដោយគំនិតច្នៃប្រតិដ្ឋ ខ្លឹមសារសម្បូរបែបជាក់ស្តែង។ល។
ថ្លែងសុន្ទរកថានៅក្នុងពិធីនេះ ប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង បញ្ជាក់៖ ដំបូន្មាន៦ប្រការ អ៊ំហូទូន្មាននគរបាលប្រជាជន គឺជាកេរមត៌ក ស្មារតីដ៏មានតម្លៃ និងជាត្រីវិស័យសម្រាប់រាល់សកម្មភាពរបស់កងកម្លាំងនគរបាល ជាគំរូសីលធម៌ ផ្នត់រស់នៅគោលលំនាំ សកម្មភាព វិធីសាស្រ្តការងារ អាកប្បកិរិយាដែលកម្មាភិបាល យុទ្ធជននគរបាលគ្រប់រូប ទោះបីឋិតក្នុងតួនាទីណា ស្ថានភាពណាក៏ដោយ ខំប្រឹងលត់ដំយ៉ាងពេញទំហឹង ខិតខំអនុវត្តនិងគប្បីអនុវត្តលុះត្រាតែបានសម្រេច...។
ប្រធានរដ្ឋសភា សំណូមពរកងកម្លាំងនគរបាលប្រជាជន បន្តការរៀបចំថែរក្សាគ្រប់គ្រងវណ្ណកម្ម “ចរិយាសម្បត្តិនគរបាលបដិវត្តន៍”ដោយមុតមាំនិងប្រសើរជាទីបំផុត ការពារប្រកបដោយលក្ខណៈត្រឹមត្រូវបដិវត្តន៍ វិទ្យាសាស្រ្តនៃវណ្ណកម្មនេះ រួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច់គ្រប់លំដាប់ថ្នាក់និងប្រជាជនខេត្តបាក់យ៉ាង បន្តការធ្វើឲ្យសុក្រឹត គ្រប់គ្រងថែរក្សាអត្ថន័យដ៏ធំធេងនៃមណ្ឌលរំលឹកដំបូន្មាន៦ប្រការ បានអ៊ំហូទូន្មាននគរបាលប្រជាជន ដើម្បីកន្លែងនេះជានិច្ចកាលជា “អាសយដ្ឋានក្រហម” ថែរក្សាអប់រំនូវតម្លៃថ្លៃថ្នូរអំពីសតិអារម្មណ៍ សីលធម៌ អាកប្បករិយាហូជីមិញ តម្លៃប្រវត្តិសាស្រ្ត ប្រវេណីដល់កម្មាភិបាល យុទ្ធជននគរបាលនិងមជ្ឈដ្ឋានប្រជាជន៕
(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី