តំណាងក្រុមហ៊ុនជូនអំណោយ។
ក្រុមហ៊ុនចំកាត់រោងចក្របៀរ Heineken វៀតណាម ទើបរៀបចំជូនអំណោយ២៨៧ចំណែកដល់គ្រួសារមានស្ថានភាពលំបាកនៅស្រុកឡុងម៉ី ខេត្តហូវយ៉ាង។ អំណោយមួយចំណែកៗគិតជាទឹកប្រាក់ជាង៣០០.០០០ដុង ក្នុងនោះមានលុយ និងវត្ថុប្រើប្រាស់។ នេះជាលើកទី៧ ក្រុមហ៊ុនអនុវត្តកម្មវិធី “និទាឃរដូវកក់ក្ដៅ” នៅខេត្តក្រុងចំនួន១៩ទូទាំងប្រទេស។ អំណោយរួមមាន៣.០០០ចំណែក គិតជាទឹកប្រាក់សរុបជាង១,២ពាន់លានដុង ជួយឲ្យគ្រួសារក្រីក្រជាច្រើនទទួលបុណ្យចូលឆ្នាំតេតង្វៀងដាង ឆ្នាំ២០១៨ ប្រកបដោយភាពកក់ក្ដៅ។
តាមប្រសាសន៍លោកឡឹមថាញ់ហុង ប្រធានគណៈជនជាតិស្រុកឡុងម៉ី ក្នុងចំណោមគ្រួសារទាំង២៨៧ ដែលបានទទួលអំណោយមានគ្រួសារមាមីងខ្មែរ ជាច្រើនរស់នៅលើភូមិសាស្រ្ត៕
ហាលីយ៉ាង-វិមាន