ចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះ របស់កងកម្លាំងប្រដាប់អាវុធស្រុកឡុងភូ ខេត្តសុកត្រាំងបានផ្សារភ្ជាប់ជាមួយ និងចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កើតបានជាកម្លាំងចលករ យ៉ាងខ្លាំងក្លាជំរុញទឹកចិត្តដល់កម្មាភិបាលយុទ្ធជនកងកម្លាំងប្រដាប់អាវុធ ស្រុកអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ឲ្យ។
កម្មាភិបាលយុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុកឡុងភូ ហ្វឹកហ្វឺនកិច្ចការយោធា។
អំឡុងពេល៥ឆ្នាំកន្លង (២០១២-២០១៧) ចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធស្រុកឡុងភូ បានដំណើរការដោយឥតឈប់ឈរ គ្រប់ទិសទី ផុលផុសនៅតាមស្ថាប័ន អង្គភាព និងលើគ្រប់វិស័យដែលសកម្មភាព។ ផ្ដើមពីនោះ បានលេចចេញនូវសមូហភាពចំនួន ១៧៧ និងបុគ្គលឆ្នើម៨៥៣នាក់ ជាសមមិត្ត កំពុងបំពេញការងារគ្រប់គ្រង បញ្ជាការអង្គ ភាព និងយុទ្ធជនកម្លាំងចលនាបម្រុង កងប្រជាស្វ័យត្រាណ។ល។ វរសេនីយ៍ឯក បម្រុង ឌិនថាញ់ពុង ប្រធានគណៈបញ្ជាការ យោធាស្រុកឡុងភូ បញ្ជាក់ ៖“នេះពិតជាបាច់ផ្កាដ៏ស្រស់បំព្រងក្នុងចលនាប្រឡងប្រ ណាំងប្ដេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធស្រុក។ គំរូជាក់ស្ដែង គឺសមូហភាព គណៈនយោបាយ គណៈសេនាធិការ គណៈ បញ្ជាការយោធាឃុំភូហូវ គណៈបញ្ជាការ យោធាឃុំតឹងថាញ់” ។
ប៉ុន្មានឆ្នាំកន្លង ស្រុកឡុងភូបាននាំមុខ បណ្ដុំប្រឡងប្រណាំងនៃគណៈបញ្ជាការ យោធាស្រុក ទីរួមខេត្ត ក្រុង អំពីការងារជម្រើស កោះហៅពលរដ្ឋចូលបម្រើក្នុងជួរទ័ព។ ចាប់ពីឆ្នាំ២០១២ មកដល់សព្វថ្ងៃ ស្រុកបានបញ្ជូនយុវជន៥៣៧នាក់ចូលបម្រើជួរទ័ព ការងារជម្រើសយោធាសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ សម្រេចបានស្នាដៃដូច្នេះ ដំបូងបង្អស់គឺអាស្រ័យដោយគ្រប់ផ្នែកគ្រប់ស្ថាប័នរបស់ស្រុកបានយកចិត្តទុកដាក់អនុវត្តបានល្អនូវការងារផ្សព្វផ្សាយ ចលនាយុវជនមានស្មារតីភ្ញាក់រឭកដោយខ្លួនឯង ខ្នះខ្នែងចូលបម្រើក្នុងជួរទ័ពដើម្បីការពារមាតុភូមិ បង្កប្រភពបក្ខជនក្នុងស្រទាប់យុវជនដែលឋិតក្នុងកម្រិតអាយុបំពេញភារកិច្ចយោធា និងធ្វើការពង្រឹងរៀបចំឲ្យបានរឹងមាំក្រុមប្រឹក្សាភារកិច្ចយោធាទាំង២ថ្នាក់។ សមមិត្តយឿងហ្វាងតុង គណៈបញ្ជាការយោធាឃុំតឹងថាញ់ ស្រុកឡុងភូ ឲ្យដឹង៖ "រយៈពេល៥ឆ្នាំកន្លងភូមិ ភាគតែងអនុវត្តសម្រេចនិងលើកកម្រិតផែនការប្រគល់យោធា គឺអាស្រ័យក្រុមប្រឹក្សាភារកិច្ចយោធាឃុំបានរៀបចំចុះឈ្មោះ គ្រប់គ្រង ក្ដោបក្ដាប់ប្រភពចលនា បញ្ចុះបញ្ចូលដល់ពលរដ្ឋក្នុងកម្រិតអាយុចូលបម្រើក្នុងជួរទ័ព ពិសេសគឺពលរដ្ឋដែលមានកម្រិតវិជ្ជាគុណសម្បត្តិនយោបាយល្អនៅតាមភូមិ ស្រុក ស្ម័គ្រចិត្តចូលរួមបម្រើក្នុងជួរទ័ព”។
អាចបញ្ជាក់បានថា ចលនាប្រឡងប្រណាំងប្ដេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធស្រុកឡុងភូ ជាក់ស្ដែងគឺជាកម្លាំងចលករជួយគាំទ្រ ជំរុញទឹកចិត្តដ៏ធំធេងដល់កម្មាភិបាល យុទ្ធជនជម្នះការលំបាក ឆ្លងកាត់សាកល្បង ចាប់យកឱកាសល្អដើម្បីកសាងបក្ខភាគស្អាតស្អំរឹងមាំ អង្គភាពរឹងមាំលើគ្រប់វិស័យ។ ឆ្លងតាមរយៈនោះ រួមជាមួយនឹងបក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកឡុងភូ រក្សាខ្ជាប់លំនឹងគោលនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តជោគជ័យនូវលក្ខឋានអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៕
អត្ថបទ, រូបថតៈ ត្រឿងសុផល