ដោយបានការយល់ព្រមរបស់អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច (ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា) និងប្រធានគណៈកម្មាធិការប្រជាជនក្រុងហាតៀង (ខេត្តកៀងយ៉ាង វៀតណាម) ស្តីពីការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងឃុំនិងឃុំ នៅសងខាងព្រំដែនវៀតណាម-កម្ពុជា គណៈកម្មាធិការប្រជាជនសង្កាត់ដុងហូ គណៈកម្មាធិការប្រជាជនឃុំម៉ីដឹក (ក្រុងហាតៀង) បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងលិច (ស្រុកកំពង់ត្រាច)។
ឃុំជាប់ព្រំដែនចំនួន៤ បានចុះហត្ថលេខាលើឯកសារចងសម្ព័ន្ធមេត្រីភាព។
យោងលើឯកសារចុះហត្ថលេខាភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង និង ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពប្រជាជនពិសេសគឺក្នុងការពិនិត្យព្យាបាលជំងឺ បង្ការទប់ស្កាត់រោគរាលដាល ណែនាំពីវិទ្យាសាស្រ្តបច្ចេកទេសចិញ្ចឹមសត្វ ដាំដុះ; ដោះដូរវប្បធម៌ សិល្បៈ កីឡាអប់រំកាយ បង្ការបង្ក្រាបឧក្រិដ្ឋកម្ម; សហការការពារបរិស្ថានការពារខណ្ឌសីមាព្រំដែនជាតិ។ល។ សហការឃោសនាចលនាប្រជាជននៅសងខាងព្រំដែនអនុវត្តត្រូវតាមអនុសញ្ញា ស្តីពីលក្ខន្តិកៈព្រំដែនដែលបានចុះហត្ថលេខារវាងវៀតណាមនិងកម្ពុជា។ ផ្សព្វផ្សាយឲ្យប្រជាជនបានយល់ច្បាស់អំពីអត្ថន័យនៃការងារខណ្ឌសីមាបោះបង្គោលព្រំដែន នាបច្ចុប្បន្ន និងត្រូវមានភារកិច្ចរួមគ្នាការពារព្រំដែន បង្គោលព្រំដែនជាតិ; បង្កើនកិច្ចសហការដោះដូរជូនដំណឹងផ្តល់ព័ត៌មាន ពីស្ថានភាពជាប់ពាក់ព័ន្ធដល់សន្តិសុខព្រំដែន និងសន្តិសុខសណ្តាប់ធ្នាប់ រួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវស្ថានភាព ឧបាយកលរបស់អានុភាពអមិត្តចំពោះវៀតណាមនិងកម្ពុជា ផ្ដល់លក្ខណងាយស្រួលជូនប្រជាជនឆ្លងដែន សួរសុខទុក្ខបងប្អូនធ្វើការរកស៊ី កែលម្អជីវភាពបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅតំបន់ព្រំដែន៕
ប្រគល់បង្គោលព្រំដែនបំពេញបន្ថែម១១បង្គោល គណៈកម្មការបោះបង្គោលព្រំដែនខេត្តកៀងយ៉ាង អាស្រ័យក្រុមបោះបង្គោលព្រំដែនលេខ១០ បានដំណើរការប្រគល់បង្គោលព្រំដែនបំពេញបន្ថែមចំនួន១១ ដែលបានកសាងសម្រេចជាស្ថាពរលើភូមិសាស្រ្តឃុំភូម៉ី ស្រុកយ៉ាងថាញ់និងឃុំម៉ីដឹក ក្រុងហាតៀង ដល់ទីបញ្ជាការនៃកងទ័ពការ ពារព្រំដែនខេត្តគ្រប់គ្រង។ ក្នុងនោះ មានបង្គោលព្រំដែនចំនួន២ គឺបង្គោលលេខ៣៥/២ និង៣៥/៦ ស្ថិតនៅលើភូមិសាស្រ្តឃុំភូម៉ី បានប្រគល់ជូនប៉ុស្តិ៍ការពារព្រំដែនស្រុកយ៉ាងថាញ់ការពារនិងគ្រប់គ្រង; ចំណែកបង្គោលព្រំដែនចំនួន៩ទៀត នៅភូមិម៉ីឡោ ឃុំម៉ីដឹក គឺបង្គោលព្រំដែនលេខ៣៦/២,៣៦/៤,៣៧/៤,៣១២/២,៣១២/៤,៣១២/៦, ៣១៣/២,៣១៣/ ៤,និង៣១៣/៦ ប្រគល់ជូនប៉ុស្ដិ៍ការពារព្រំដែននៃច្រកព្រំដែនអន្តរជាតិហាតៀងគ្រប់គ្រង។
បង្គោលព្រំដែនបំពេញបន្ថែមទាំងនេះ ជួយឲ្យការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសយើងនិងប្រទេសមិត្តកម្ពុជា មានភាពជាក់ស្តែងច្បាស់លាស់ជាងទៀត ជួយឲ្យប្រជាជននៃប្រទេសទាំងពីរដឹងស្គាល់ យល់ច្បាស់ និងគោរពអធិបតេយ្យរៀងៗខ្លួន៕
ឡេស៊ាង-វិមាន