26/12/2017 - 09:27

ជន​រួមជាតិ​ខ្មែរ​ស​កម្ម​ចូល​រួម​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់

ន​គរ​បាល​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ​ព្រះ​ពុទ្ធ​សាស​នា​ឆ្នាំ​២០១៧។ អញ្ជើញ​ចូល​រួម មាន​សម​មិត្ត ត្រឹង​ក្វឹក​ត្រុង ស​មា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ សម​មិត្ត វ៉​ថាញ់​ថុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។ល។

សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​

របស់​ក្រ​សួង​នគ​រ​បាល​ដល់​សមូ​ហភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង

កិច្ចសហប្រតិបត្តិការធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងជនរួមជាតិខ្មែរ។

កន្លង​រយៈ​កាល​៥​ឆ្នាំ​អនុ​វត្ត​លក្ខន្តិកៈ​សហ​ប្រតិ​បត្តិ​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ក្នុង​ជន​រួម​ជាតិ​ខ្មែរ ផ្នែក​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ក្រុង​កឹង​ធើ បាន​ស​ហ​ការ​ជា​មួយ​នឹ​ង​ព្រះ​ចៅ​អធិ​ការ​វត្ត ព្រះសង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នា​នា ជម្រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ឃោស​នា​និង​ចលនា​ពុទ្ធ​បរិ​ស័ទ ស​កម្ម​ចូល​រួម​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។ ឆ្លង​តាម​រយៈ​នោះ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព និង​ជន​រួម​ជាតិ​ខ្មែរ​បាន​ផ្តល់​នូវ​ប្រ​ភព​ដំ​ណឹង​សំ​ខាន់​ៗ​ជាង​៧០០​ដំ​ណឹង ជំ​នួយ​ដល់​កង​កម្លាំង​នគរ​បាល​ក្នុង​ការ​ម្ចាស់​ការ​បង្ការ​ប្រ​ទះ​ឃើញ ប្រ​ឆាំង​ឧក្រឹដ្ឋ​កម្ម និង​អំ​ពើ​បំ​ពាន​ច្បាប់​ទាំង​ឡាយ រួម​ចំ​ណែក​ធា​នា​សណ្ដាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​។ ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​បាន​សកម្ម ចូល​រួម​ក្នុង​បណ្តា​អង្គ​ការ​នា​នា​ដូច​៖ គណៈ​ប្រ​ជា​ការ​ពារ​ប្រ​ជា​ជន​ក្រុង គណៈ​ប្រ​ជា​ការ​ពារ​ក្រុម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង ក្រុម​ប្រ​ជា​ជន​យាម​ល្បាត ក្រុម​សម្រុះ​សម្រួល​។ល។ ទន្ទឹម​នឹង​នោះ ផ្នែក​នគរ​បាល​នៅ​ទាំង​រួម​ជា​មួយ​នឹង​អង្គ​ភាព​ដែល​ពាក់​ពន្ធ​នា​នា អង្គាស​ថ​វិ​កា សម្ភារៈ​ក្នុង​សង្គម ដើម្បី​ជួស​ជុល​វត្ត​អា​រាម និង​ផ្គត់​ផ្គង់​សៀ​វ​ភៅ កា​សែត ទស្ស​នា​វដ្ដី ដើម្បី​បណ្តា​វត្ត​អនុ​វត្ត​នូវ​តួនា​​ទី​ជា​មជ្ឈ​មណ្ឌល​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌ ស្មារ​តី​ដែល​មាន​លក្ខណៈ​សហ​គមន៍​របស់​ជន​រួម​ជាតិ​​ខ្មែរ​។ល។

ថ្លែង​យោ​បល់​ក្នុង​ពិ​ធី​ជួប​ជុំ សម​មិត្ត​វ៉​ថាញ់​​ថុង ប្រ​ធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ បណ្តា​សេច​ក្តី​សម្រេច​បទ​បញ្ជា​របស់​បក្ស រដ្ឋា​ភិ​បាល​បាន​កំ​ណត់​ច្បាស់​ថា សា​ស​នា​គឺ​ជា​តម្រូវ​ការ​ផ្នែក​ខាង​ស្មារ​តី​នៃ​ប្រ​ជា​ជន​មួយ​ចំ​នួន​; ជន​រួម​ជាតិ​អ្នក​កាន់​សា​ស​នា​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​ផែន​ម​ហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជាតិ​; អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​មិន​ងាក​រេ​គឺ​គោ​រព និង​ធា​នា​សិទ្ធិ​សេ​រី​ជំ​នឿ សា​ស​នា  និង​មិន​ជំ​នឿ​របស់​ប្រ​ជា​ជន​។ យោង​លើ​ស្មារ​តី​នោះ សម​មិត្ត​មាន​ក្តី​ជឿ​ជាក់​ថា ស​កម្ម​ភាព​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ អនុ​វត្ត​ល្អ​នូវ​គោល​លំ​​នាំ” រស់​នៅ​អនុ​វត្ត​ល្អ​ការ​ងារ​សង្គម ប្រតិ​បត្តិ​ល្អ​ការ​ងារ​សា​ស​នា” របស់​ប្រ​ជា​ជន​អ្នក​កាន់​ព្រះ​ពុទ្ធ​សស​នា និង​មាន​ជំ​ហាន​អភិ​វឌ្ឍ​ថ្មី និង​ទូ​លំ​ទូ​លាយ​ជាង​; បង្កើន​ស​កម្ម​ភាព​សប្បុ​រស​ធម៌ ស​កម្ម​ចូល​រួម​ក​សាង​រដ្ឋ​អំ​ណាច​រឹង​មាំ; រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រក្សា​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ​​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​សាស្រ្ត​។ល។

នៅ​ក្នុង​ពិ​ធី​ជួប​ជុំ មាន​ស​មូហ​ភាព​និង​បុគ្គល​ជា​ច្រើន​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​សហ​ប្រតិ​បត្តិ​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ព្រម​ទាំង​បាន​ក្រ​សួង​នគរ​បាល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង និង​នគរ​បាល​ក្រុង​ស្ងើច​សរ​សើរ​ជូន​រង្វាន់​៕

                                   ថាញ់​ថី​-សុ​ផន

ចែករំលែកអត្ថបទ