19/12/2017 - 14:21

កសាងយុទ្ធសាស្រ្តជូនកងជួរកម្មាភិបាលជនជាតិភាគតិច

គណៈ​ប្រ​ជា​ចលនា​មជ្ឈិម ទើប​នឹង​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កៀង​យ៉ាង​ រៀប​ចំ​សន្និ​បាត​ប្តូរ​វេន ការ​ងារ​ប្រ​ជា​ចល​នា​នៅ​តំ​បន់​តី​ណាម​បូ​។ ខ្លឹម​សារ​មួយ​ក្នុង​ខ្លឹម​សារ​ទាំង​ឡាយ​នៃ​អង្គ​សន្និ​បាត គឺ​លើក​យោ​បល់​ឡើង​និង​ស្នើ​សុំ​ដល់​ស្ថា​ប័ន គណៈ​ផ្នែក​​របស់​មជ្ឈិម គឺ​កសាង​យុទ្ធ​សាស្រ្តកង​ជួរ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគតិ​ច​។

រៀប​ចំ​កម្មា​ភិ​បាល​ទ​ទួល​ជួប​ប្រ​ជា​ជន​នៅ​មន្ទីរ​យុត្តិ​ធម៌​ខេត្ត​កៀង​យ៉ាង​​

ដើម្បី​ដោះ​ស្រាយ​បែប​បទ​​រ​ដ្ឋ​បាល​មាន​ប្រ​សិទ្ធ​ភាព​ជាង​។

អង្គ​សន្និ​បាត​ក៏​បាន​ពិ​ភាក្សា​អំ​ពី​គោល​ន​យោ​បាយ និង​របប​ពិ​សេស​ចំ​ពោះ​កម្មា​ភិ​បាល រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​ន​យោ​បាយ-​សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ រយៈ​ពេល​កន្លង​ អាស្រ័យ​ដោយ​ការ​រៀប​ចំ​កង​ជួរ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច “ប្រ​សប់​ប្រ​ជា​ចលនា​” ដំ​ណាក់​កាល​២០១៦​-២០២០ ដូច្នោះ​ទ​ទួល​បាន​ជោគ​ជ័យ​បង្គួរ​។ ទម្រង់​រូប​ភាព​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​លើ​គ្រប់​វិ​ស័យ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អនុ​វត្ត​កម្ម​វិ​ធី​គោល​ដៅ​ជាតិ​​ពី​ការ​កសាង​ជន​​បទ​ថ្មី​។

ក្រៅ​ពី​នេះ ខេត្ត ក្រុង​នា​នា ក៏​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​កែ​ទម្រង់​រដ្ឋ​បាល ឆ្លង​តាម​រយៈ “មជ្ឈ​មណ្ឌល​រដ្ឋ​បាល​សាធា​​រ​ណៈ​” ដើម្បី​ដោះ​ស្រាយ​បែប​បទ រដ្ឋ​បាល​ជូន​ប្រ​ជា​ជន​។ រៀប​ចំ​កិច្ច​ជួប​ជុំ សន្ទ​នា​ដោយ​ផ្ទាល់​ជូន​ប្រ​ជា​ជន​ជា​ច្រើន​លើក ដើម្បី​ប្រ​ជា​ជន​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​ការ​កង្វល់ និង​បំ​ពេញ​បំ​ណង​ប្រា​ថ្នា​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន​។ ​បណ្តា​អង្គ​ភាព​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ក៏​បាន​ផ្សព្វផ្សាយ​កម្ម​វិធី ស​កម្ម​ភាព​ឆ្ពោះ​ទៅ​មូល​ដ្ឋាន ជំ​នួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រ​សើរ​នូវ​ប្រ​ព័ន្ធ​ន​យោ​បាយ ជា​ពិ​សេស​នៅ​ភូមិ​សាស្រ្ត​ស​កម្ម​ភាព​លំ​បាក កសាង​កង​កម្លាំង​ស្នង​ស្នូល ចូល​រួម​ដោះ​ស្រាយ​​ទាន់​ពេល​នូវ​បញ្ហា​កើត​ឡើង ដូច​ជា​បញ្ហា​ជម្នះ​គ្រោះ​ធម្ម​ជាតិ រក្សា​ខ្ជាប់​ស្ថាន​ភាព​សន្តិ​សុខ​ព្រំ​ដែន ទប់​ស្កាត់​និង​ជំ​នះ​នូវ​បញ្ហា​បាប​គ្រោះ​សង្គម​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ តួ​យ៉ាង​ដូច​ស​កម្ម​ភាព​បុណ្យ​តេត​កង​ទ័ព និង​ប្រ​ជា​ជន​ឆ្នាំ​២០១៧ ដោយ​មាន​ស​កម្ម​ភាព​ជា​ច្រើន​ដូច​ជា​កសាង​និង​ប្រ​គល់​ជូន​ផ្ទះ “ម​ហា​សាម​គ្គី”​ ជូន​អំ​ណោយ​ពិ​និត្យ​និង​ព្យា​បាល​ជម្ងឺ ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ និង​រៀប​ចំ​ស​កម្ម​ភាព វប្ប​ធម៍ កី​ឡា ។ល។​ ដោយ​ចំ​ណាយ​ថ​វិ​កា​រាប់​ពាន់​លាន​ដុង​។

យោង​តាម​ប្រ​សាសន៍​សម​មិត្ត ហាង៉ុក​អាញ់ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ឆ្នាំ​២០​១៧​៖ បណ្តា​គណៈ​កម្មា​ធិ​ការ​បក្ស ខេត្ត ក្រុង​នា​នា​នៅ​តំ​បន់​តី​ណាម​បូ បាន​ខិត​ខំ​ដើម្បី​សម្រេច​ការ​ងារ​ប្រ​ជា​ចលនា​ជន​ជាតិ សា​ស​នា នោះ​គឺ​ជា​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​របស់​កង​ជួរ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​។ ដើម្បី​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ការ​ងារ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ត្រូវ តែ​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ ស្វែង​រក​វិ​ធាន​ការ​សម​ស្រប ដើម្បី​ជម្នះ​រាល់​ការ​លំ​បាក​បង្ក​លក្ខណៈ​សម្បត្តិ​ដើម្បី​កង​ជួរ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​រីក​ចម្រើន​ព្រម​គ្នា និង​ស្ថិរ​ភាព​។ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណ​សម្បត្តិ​លើ​គ្រប់​វិ​ស័យ​ជួយ​ឲ្យ​ខេត្ត​នា​នា​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ណាម​បូ​ជំ​នះ​ការ​លំ​បាក ក​សាង​កង​ជួរ​កម្មា​ភិ​បាល ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៃ​បុព្វ​ហេតុ​កសាង និង​ការ​ពារ​មាតុ​ភូមិ​សង្គម​និយម​នៅ​ក្នុង​ស​ម័យ​ថ្មី​៕

ថាញ់ផុង​

ចែករំលែកអត្ថបទ