លោកង្វៀនតឹងយឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង រីករាយចំពោះល្បឿនកសាងជនបទថ្មីរបស់ឃុំប្រព្រឹត្តទៅបានយា៉ងរលូន។
ផ្លូវគមនាគមន៍ចុះទៅកាន់ភូមិភឿកប៊ិញ។
តាមប្រសាសន៍លោកយឿង ដើមឆ្នាំ២០១៧ គណៈគ្រប់គ្រងកម្មវិធីទិសដៅជាតិកសាងជនបទថ្មីឃុំអូរឡឹម ផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំង “រួមកម្លាំងកសាងជនបទថ្មី” ជាមួយខ្លឹមសារសមស្រប ជាក់ស្ដែងនិងឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាជន។ ហេតុនេះហើយ បានធ្វើឲ្យផ្លាស់ប្ដូរ បង្កើនចំណេះដឹងក្នុងគណៈកម្មាធិការបក្សរដ្ឋអំណាច អង្គការនយោបាយនិងប្រជាជនពីការកសាងជនបទថ្មី។ អាស្រ័យហេតុនោះ ក្នុងដំណាក់កាលកសាងជនបទថ្មីនៅឃុំអូរឡឹម បានប្រព្រឹត្តទៅតាមជំនឿនដំណើរការកសាង។ អនុវត្តសេចក្ដីសម្រេចលេខ៣៣៧៩/QĐ-UBNDចុះថ្ងៃ២៨/១១/២០១៦ របស់គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ស្ដីពីការដាក់ឲ្យប្រើប្រាស់ក្រមលក្ខឋានឃុំជនបទថ្មី ខេត្តអាងយ៉ាងដំណាក់កាល២០១៦-២០២០និងសេចក្ដីសម្រេចលេខ៩៤៨/QĐ-UBND ចុះថ្ងៃ២៧/៣/២០១៧របស់គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ស្ដីពីការដាក់ឲ្យប្រើប្រាស់និងសេចក្ដីណែនាំរបៀបបញ្ជាក់ វាយតម្លៃកម្រិតសម្រេចលក្ខឋានឃុំជនបទថ្មីលើភូមិសាស្រ្តខេត្តអាងយ៉ាង ដំណាក់កាល២០១៦-២០២០។ គណៈគ្រប់គ្រងកសាងជនបទថ្មីឃុំអូរឡឹម ផ្សព្វផ្សាយអនុវត្តកសាងលក្ខឋានជនបទថ្មីចំនួន១៩ មកទល់បច្ចុប្បន្ន អនុវត្តបាន៨/១៩លក្ខឋានជាក់ស្ដែង៖ លក្ខឋានលេខ១(គម្រោងផែនការនិងអនុវត្តគម្រោងផែនការ; លក្ខឋាន៣ (ធារាសាស្រ្ត); លក្ខឋាន៤(អគ្គិសនី) លក្ខឋាន៧(ពាណិជ្ជកម្មជនបទ) លក្ខឋាន៨(ព័ត៌មាននិងសារគមនាគមន៍);លក្ខឋាន១២(ពលកម្មនិងការងារធ្វើ);លក្ខឋាន១៥(សុខាភិបាល);លក្ខឋាន១៩(ការពារប្រទេសនិងសន្តិសុខ)។
បងស្រីនាងសម្បូរ ប្រធានការិយាល័យជនជាតិស្រុកទ្រីតូង ឲ្យដឹងស្នាដៃលេចធ្លោមួយចំនួនរបស់ឃុំអូរឡឹមគឺក្នុង៩ខែដើមឆ្នាំ២០១៧ ឃុំដោះស្រាយការងារធ្វើជូនពលករ១.២២២នាក់ ក្នុងនោះ ពលករចំនួន១៧នាក់មានការងារធ្វើនៅក្នុងខេត្តនិងពលករចំនួន១.២០៥ធ្វើការនៅក្រៅខេត្ត។ ទន្ទឹមនឹងនោះ បណ្តុះបណ្ដាលមុខរបរតាមសេចក្ដីសម្រេច១៩៥៦/QĐ-TTgរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដល់សិក្ខាកាមចំនួន៣០នាក់មានមុខរបរជាជាងសំណង់ខ្នាតគ្រួសារនិងសិក្ខាកាម៣០នាក់ មានវិជ្ជាជីវៈខាងបច្ចេកទេសគំនូរប្លង់ចម្ការ។ យោងប្រសាសន៍លោកចៅនេត្រ ប្រធានភូមិភឿកប៊ិញយុវជនជាច្រើននៅក្នុងភូមិដោយបានរៀនរបរជាងសំណង់ ម៉្លោះហើយមានការងារធ្វើនៅទីរួមស្រុកបាជុក។ ផ្លូវគមនាគមន៍ងាយស្រួលក្នុងការធ្វើដំណើរទៅមករាល់ថ្ងៃ ជិះម៉ូតូទៅធ្វើការរួចវិលត្រឡប់មកផ្ទះហូបបាយ ឈប់សម្រាកហេតុនោះអ្នកទៅធ្វើឆ្ងាយភាគច្រើនរកបានប្រាក់សេសសល់។ យុវជនមួយចំនួនទៅធ្វើកម្មករនៅមណ្ឌលឧស្សាហកម្មប៊ិញយ៉ឿង សន្សំបានប្រាក់ផ្ញើជូនគ្រួសារ ម៉្លោះហើយក្នុងភូមិនិយាយរួមគ្រួសារណាក៏មានចំណូលជីវភាពក៏បានលំនឹង។ លោកត្រឹងទ្រឿងហាយ ប្រធានគណៈកម្មាធិការឃុំអូរឡឹម បញ្ជាក់៖ “អូរឡឹមជាឃុំក្រីក្រ មានជនរួមជាតិខ្មែររស់នៅជិត១០០% អាស្រ័យដោយអត្រាពលកម្មមានការងារធ្វើកើនឡើង ម៉្លោះហើយចំណូលមធ្យមភាគលើមនុស្សម្នាក់ក៏កើនឡើង។ ជាមួយល្បឿននៃដំណើរការកសាងនេះ ឃុំប្ដេជ្ញានឹងកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះទាបបំផុតនៅឆ្នាំបន្តបន្ទាប់”៕
ហាថាញ់-ទីទុយ