បម្រែបម្រួលអាកាសធាតុ និងទឹកសមុទ្រកើនខ្ពស់ គឺជាទិន្នាការមិនអាចចៀសបាន ត្រូវរួមរស់និងចេះសម្របខ្លួន ត្រូវចេះបម្រែសាកល្បងឲ្យក្លាយជាឱកាស។ ព្រោះហេតុនោះ រដ្ឋាភិបាលបានប្រកាសឲ្យប្រើសេចក្តីសម្រេចលេខ១២០ /NQ-CP ស្ដីពីអភិវឌ្ឍន៍ចីរភាពវាលរាបទន្លេគឺវឡុង សម្របនឹងបម្រែបម្រួលអាកាសធាតុ។
អភិវឌ្ឍប្រព័ន្ធផ្លូវគមនាគមន៍ និងផ្លាស់ប្តូរទម្រង់រូបភាពផលិតកម្ម តាមទិសដៅ
សម្របនឹងបម្រែបម្រួលអាកាសធាតុ។
ស្ដីពីចក្ខុវិស័យដល់ឆ្នាំ២១០០ វាលរាបទន្លេគឺវឡុងអភិវឌ្ឍចីរភាព សុវត្ថិភាព រុងរឿង លើមូលដ្ឋានអភិវឌ្ឍស្របនឹងកសិកម្ម ផលិតផលគុណភាពខ្ពស់ គួបផ្សំនឹងសេវាកម្ម អេកូទេសចរណ៍ ឧស្សាហកម្ម ជាសំខាន់គឺឧស្សាហកម្មច្នៃប្រតិដ្ឋ លើកកម្ពស់តម្លៃនិងកម្លាំងប្រជែងរបស់ផលិតផលកសិកម្ម; ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានឡើងគម្រោងផែនការអភិវឌ្ឍព្រមៗគ្នា ទំនើបតាមទិសដៅម្ចាស់ការជឿនលឿនសមស្របជាមួយនឹងបម្រែបម្រួលអាកាសធាតុ ធានាសុវត្ថិភាពចំពោះគ្រោះធម្មជាតិ; ធនធានធម្មជាតិត្រូវបានប្រើប្រាស់សមស្រប; ពហុជីវស្ថាន; ប្រពៃណីវប្បធម៌ ប្រវត្តិសាស្រ្តត្រូវបានបន្តរក្សានិងលើកតម្កើងជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ទិសដៅដល់ឆ្នាំ២០៥០ វាលរាបទន្លេគឺវឡុង ក្លាយជាតំបន់មានកម្រិតអភិវឌ្ឍបង្គួរបើប្រៀបនឹងទូទាំងប្រទេស មានកម្រិតរៀបចំសង្គមជឿនលឿន; ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចបានខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនត្រូវបានធានា; សន្ទភាព កសិកម្មជីវស្ថាន កសិកម្ម អនុវត្តបច្ចេកវិជ្ជាខ្ពស់ស្រូបអត្រាជាង៨០% កម្រិតព្រៃគ្របដណ្តប់សម្រេចបានជាង៩% (បច្ចុប្បន្ន៤,៣%) ប្រព័ន្ធជីវស្ថានធម្មជាតិសំខាន់ៗត្រូវបានអភិរក្សនិងអភិវឌ្ឍ។ បណ្តាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ត្រូវបានកសាងព្រមៗគ្នា និងទាន់សម័យ។ ប្រព័ន្ធទីក្រុងទំនើបត្រូវបានកសាង និងពង្រាយសមស្របនៅតាមអនុតំបន់។ ប្រព័ន្ធគមនាគមន៍ផ្លូវគោក ផ្លូវទឹក ត្រូវបានអភិវឌ្ឍព្រមៗគ្នា តភ្ជាប់ក្នុងតំបន់ អន្តរតំបន់និងត្រូវបានធានាគួបផ្សំយ៉ាងសមស្រប ឯកភាពបំពេញឲ្យគ្នាទៅវិញទៅមក និងមិនប៉ះទង្គិចប្រព័ន្ធធារាសាស្រ្តទំនប់។ ប្រព័ន្ធធារាសាស្រ្ត ត្រូវបានកសាងព្រមៗគ្នា សមស្របជាមួយនឹងទម្រង់រូបភាពផ្លាស់ប្តូរផលិតកសិកម្ម សម្របនឹងបម្រែបម្រួលអាកាសធាតុនៅតាមអនុតំបន់ជីវស្ថាន ទន្ទឹមនឹងនោះ មានវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់កាត់បន្ថយហានិភ័យធម្មជាតិដល់ប្រជាជននិងខឿនសេដ្ឋកិច្ច។
រដ្ឋាភិបាលមានគោលការណ៍ ទម្រង់រូបភាពអភិវឌ្ឍវាលរាបទន្លេគឺវឡុង ត្រូវតែយកធនធានមនុស្សជាស្នូល បម្រើប្រជាជន កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ; យកចិត្តទុកដាក់ខាងគុណភាពជាងបរិមាណភាព ប្តូរពីវិសាលភាពមកជាភាពស៊ីជម្រៅបង្ខិតជិតដោយម្ចាស់ការរវៀសរវៃក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុដែលប្រព្រឹត្ត ឡើងរហ័ស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្មុគស្មាញ និងរងផលប៉ះពាល់នៃការទាញយកផល ប្រើប្រាស់ប្រភពទឹកដោយទ្រង់ទ្រាយធំប្រពលភាពខ្ពស់ពីដើមប្រភពខាងលើនៃទន្លេមេគង្គ។ ផ្លាស់ប្តូរទម្រង់រូបភាពអភិវឌ្ឍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនិងយកចិត្តទុកដាក់អភិរក្សតម្លៃវប្បធម៌ ប្រវត្តិសាស្រ្ត ពហុជីវស្ថាន បរិស្ថានវិទ្យារបស់តំបន់៕
ថាញ់ផុង-វិមាន