កាសែតកងទ័ពប្រជាជន ទើបបើកដំណើរការបង្កើតកាសែតអេឡិកត្រូនិចជាភាសាឡាវ ភាសាខ្មែរ។ កាសែតកងទ័ពប្រជាជនអេឡិចត្រូនិច ភាសាឡាវ ភាសាខ្មែរ ចេញផ្សាយស្របនឹងខួបអនុស្សាវរីយ៍៦៧ឆ្នាំ ទិវាបង្កើតកាសែតកងទ័ពប្រជាជនចុះផ្សាយលេខដំបូងបង្អស់(២០/១០/១៩៥០-២០/១០/២០១៧)។ ចំពោះមុខ កាសែតកងទ័ពប្រជាជនអេឡិចត្រូនិចភាសាឡាវ រួមមាន១១ទំព័រ៖ នយោបាយ, ការពារប្រទេស – សន្តិសុខ, ទំនាក់ទំនងវៀតណាម–ឡាវ, សេដ្ឋកិច្ច–សង្គម, វប្បធម៌-អប់រំ-កីឡា, ទឹកដី- មនុស្ស, អន្តរជាតិ, ប្រវត្តិសាស្រ្ត – ប្រវេណី, កម្មវិធី Video, កម្មវិធី Audio, បទពិពណ៌នារូបភាព។ រីឯកាសែតកងទ័ពប្រជាជនភាសាខ្មែរ រួមមាន១១ទំព័រដែរ នោះគឺ៖ នយោបាយ, ការពារប្រទេស–សន្តិសុខ, ទំនាក់ទំនងវៀតណាម–កម្ពុជា, អន្តរជាតិ, សេដ្ឋកិច្ច– សង្គម, វប្បធម៌ - អប់រំ-ទេសចរណ៍,កីឡា-កំសាន្ត,ប្រវត្តិសាស្រ្ត–ប្រវេណី, បទពិពណ៌នារូបភាព កម្មវិធី Video, កម្មវិធី Audio។
ទិដ្ឋភាពនៃពិធីបើកដំណើរការ។
ក្នុងពិធីបើកដំណើរការ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគមនាគមន៍ ត្រឿងមិញត្វឹង បានប្រគល់ជូនអាជ្ញាបណ្ណកាសែតកងទ័ពប្រជាជនអេឡិចត្រូនិចភាសាឡាវ ភាសាខ្មែរ ដល់តំណាងកាសែតកងទ័ពប្រជាជន។ ឲ្យតម្លៃខ្ពស់អំពីស្នាដៃដែលកម្មាភិបាល អ្នកយកព័ត៌មាន អ្នករៀបរៀងកាសែតកងទ័ពប្រជាជនសម្រេចបានរយៈពេលកន្លង រដ្ឋមន្រ្តី ត្រឿងមិញត្វឹង គូសបញ្ជាក់៖ ការបង្កើតទំព័រកាសែតកងទ័ពប្រជាជនអេឡិចត្រូនិច ជាភាសាឡាវ ភាសាខ្មែរ បានគូសបញ្ជាក់ពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់កាសែតកងទ័ពប្រជាជន ជាពិសេស គឺការបង្កើតកាសែតអេឡិចត្រូនិចភាសាបរទេស; ញុាំងឲ្យកាសែតកងទ័ពប្រជាជនជាក់ស្តែងក្លាយជាស្ថាប័នសារគមនាគមន៍ ពហុមធ្យោបាយពហុភាសានៃខឿនកាសែតបដិវត្តន៍វៀតណាម។ នេះជាប្រព័ន្ធព័ត៌មានដ៏សំខាន់ រួមចំណែកផ្សព្វផ្សាយនូវគោលការណ៍គោលមាគ៌ារបស់បក្សនិងរដ្ឋវៀតណាមគ្រប់វិស័យក្នុងប្រទេស និងក្រៅប្រទេស; ផ្សព្វផ្សាយ ឧទ្ទេសនាមអំពីទឹកដីមនុស្សវៀតណាម អំពីទំនាក់ទំនងមិត្តភាពប្រវេណីជិតស្និទ្ធវៀតណាម-ឡាវ វៀតណាម-កម្ពុជា; អប់រំលើកកម្ពស់ស្មារតីដល់ជំនាន់យុវវ័យ កម្មាភិបាលយុទ្ធជនក្នុងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនអំពីភារកិច្ចថែរក្សាទំនាក់ទំនងល្អប្រសើរ ពូនជ្រុំចំណងមិត្តភាពរវាង៣ប្រទេសឥណ្តូចិន;សកម្មតស៊ូប្រឆាំងរាល់ទស្សនទានដែលប្រាសចាកការពិត បំបែក បំបាក់ បំផ្លិចបំផ្លាញទំនាក់ទំនងប្រវេណី សាមគ្គីសហប្រតិបត្តិការអភិវឌ្ឍរវាងកងទ័ពប្រជាជនប្រទេសទាំង៣។
ក្រៅពីបង្កើតកាសែតកងទ័ពប្រជាជនអេឡិកត្រូនិកភាសាឡាវ ភាសាខ្មែរកាសែតកងទ័ពប្រជាជនអេឡិចត្រូនិចបានចេញផ្សាយជាភាសាអង់គ្លេសចាប់តាំងពីឆ្នាំ២០០៥ និងជាភាសាចិនចាប់តាំងពីខែមិថុនា ឆ្នាំ២០១២ផងដែរ៕
ប្រភពព័ត៌មាន៖ TTXV- បកប្រែ៖ ថាច់សេរី