23/10/2017 - 16:13

នគរ​​បាល​​ក្រុ​ង​​កឹង​​ធើ ​រៀប​ចំ​​ការ​ដោះ​ដូរ ផ្សព្វ​​ផ្សាយ​ច្បាប់​ដល់​និស្សិត

បណ្តា​វិ​បាក​ពុំ​អាច​ស្មាន​បាន បណ្តា​ការ​ធ្វើ​ជំ​នួញ​តាម​បែប​ច្រើន​ជាន់​ថ្នាក់​គឺ​ជា​បញ្ហា​ដែល​មិត្ត​និស្សិត​លើក​ឡើង​ជា​សំ​នួរ ដើម្បី​កត់​សម្គាល់​និង​បង្ការ​បញ្ចៀស​នៅ​ក្នុង​ពេល​ពិ​ភា​ក្សា ផ្សព្វ​ផ្សាយ​ច្បាប់​“និស្សិត​កឹង​ធើ-​ផ្តើម​ពី​ការ​យល់​ដឹង​ដល់​ការ​ប្រ​ព្រឹត្ត​”។

 អ្នក​​អធិប្បាយ​កំ​ពុង​បក​ស្រាយ​ចម្ងល់​ជូន​និស្សិត​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ​។

កម្ម​វិ​ធី​ប្រ​ចាំ​ឆ្នាំ​នេះ អា​ស្រ័យ​នគរ​បាល​ក្រុង​កឹង​ធើ​រៀប​ចំ​ទាក់​ទាញ​និស្សិត ចូល​រួម​ជាង​១.០០០​នាក់​។ ក្រៅ​ពី​នោះ ផល​ប៉ះ​ពា​ល់​អា​ក្រក់​របស់​គ្រឿង​ញៀន​ផល​វិ​បាក​នៃ​គ្រោះ​ថ្នាក់​ចរា​ចរ​ឬ​ក៏​សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​យុវ​ជន ត្រូវ​បាន​កត់​ត្រា​សង្ខេប​​ខ្លីក្នុ​ង​ប័ណ្ណ​ឃោ​សនា​។ គ្រប់​រូប​ភាព​និង​ព័ត៌​មាន​ទាំង​នេះ​ហាក់​ដូច​ជា​ថ្មី​ថ្មោង​ចំ​ពោះ​មិត្ត​មួយ​ចំ​នួន​។ ប៉ុន្តែ​ចំ​ពោះ​យ​ថា​ហេតុ​ដែល​លើក​ឡើង​បទ​ពិ​សោធន៍​ជាក់​ស្តែង​របស់​កម្មា​ភិ​បាល​យុទ្ធ​ជន​ក្នុង​ការ​ត​ស៊ូ បង្ការ​ទប់​ស្កាត់​នៅ​រាល់​ឧក្រិដ្ឋ​កម្ម បាន​ទាក់​ទាញ​មិត្ត​និស្សិត​ចូល​រួម​យ៉ាង​កុះ​ករ​។ ម្យ៉ាង​ទៀត ចំ​ពោះ​ករណី​ជាក់​ស្តែង​ដែល​ងាយ​ជួប​ប្រ​ទះ​ថ្មី​ៗ​បំ​ផុត​នោះ​គឺ​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ បា​រម្ភ​ពី​ការ​ហូប​ចុក ប្រាក់​កាស​ម៉្លោះ​ហើយ​និស្សិត​ងាយ​រង​ការ​លួង​លោម​ឲ្យ​ធ្វើ​ជំ​នួញ តាម​បែប​ច្រើន​ជាន់​ថ្នាក់ ការ​ក្លែង​រូប​របស់​វា​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ​និង​សេដ្ឋ​កិច្ច​គ្រួ​សារ​។

ចែក​រំ​លែក​ពី​អត្ថ​ន័យ​នៃ​កម្ម​វិ​ធី​ដោះ​ដូរ វរសេនីយ៍​ឯក​បម្រុង ឌិញ​វុា​ំង​ណើយ នា​យក​រង​នគរ​បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ “យើង​ខ្ញុំ​បាន​គួប​ផ្សំ​ចូល​នឹង​កម្ម​វិ​ធី​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន​សំ​ដៅ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ដល់​ប្អូន​ៗ​និស្សិត​ឲ្យ​ងាយ​យល់​ងាយ​ចាំ ដើម្បី​ប្អូន​ៗ​អនុ​វត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​របស់​បក្ស​និង​រដ្ឋ​"។ ក្រុង​កឹង​ធើ គឺ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​មាន​សកល​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ និង​សា​លា​មធ្យម​សិក្សា​ជា​ច្រើន​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ហេតុ​នេះ ប្អូន​ៗ​នៅ​តាម​បណ្តា​ខេត្ត ក្រុង​ប្រ​មូល​ផ្តុំ​មក​រៀន​សូត្រ​នៅ​ទី​នេះ រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​។ នេះ​គឺ​ជា​បញ្ហា​កើត​មាន​បាប​គ្រោះ​សង្គម​តែង​ធ្លាន់​កម​លើ​ប្អូន​ៗ​។ រយៈ​ពេល​កន្លង ស្ថាន​ភាព​ឧក្រិដ្ឋ​កម្ម​កើត​មាន​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​នៅ​ក្មេង​អា​យុ​ចាប់​ពី​១៨​ដល់​២០​ឆ្នាំ។​ អា​ស្រ័យ​ហេតុ​នេះ កម្ម​​វិ​ធី​រៀប​ចំ​ឡើង​សំ​ដៅ​លើក​កម្ពស់​ស្មារ​តី យល់​ដឹង​ច្បាប់​បាន​ទាន់​ពេល​ជូន​និស្សិត​ដើម្បី​ជម្នះ​នូវ​ការ​លួង​ចិត្ត​ក៏​ដូច​ជាការ​យល់​ដឹង​ពី​បញ្ហា​ច្បាប់​ដើម្បី​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​ និង​រស់​នៅ​មាន​ប្រ​យោជន៍​ដល់​សង្គម​។

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ គណៈ​រៀប​ចំ​ក៏​ជូន​អា​ហា​រូប​ករណ៍​ចំ​នួ​ន​២​៥​ចំ​ណែក តាម​រយៈ​បញ្ជី​ប្រិត​សំ​ចៃ​(សៀវ​ភៅ​បញ្ជី​ប្រិត​សំ​ចៃ​មួយ​ក្បាល​ៗ​មាន​ចំ​នួន​ទឹក​ប្រាក់​៤​លាន​ដុង​) ស​រុប​តម្លៃ​១០០​លាន​ដុង​ដល់​និស្សិត ដែល​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស ជួយ​​ប្អូន​ៗ​សម្រាល​បាន​មួយ​ភាគ​ណា​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ រួម​គ្នា​ព្រួត​ដៃ​កសាង​សង្គម​សម្បូរ​សប្បាយ អារ្យ​ធម៌ សន្តិ​សុខ​សណ្តាប់​ធ្នាប់ លំ​នឹង​គឺ​អា​ស្រ័យ​ទៅ​លើ​កង​ជួរ​ខ្លាំង​ពូ​កែ​របស់​យុវ​ជន​សិស្ស និស្សិត​ចេះ​គោ​រព​និង​អនុ​វត្ត​ច្បាប់​៕

                 ប្រ​ភពៈcan​tho​.gov.vn-មុនី

ចែករំលែកអត្ថបទ