ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/10/2017 - 14:31

បិទវគ្គសន្និបាតលើកទី៦ គណៈ ប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXII

ក្រោយរយៈពេល៧ថ្ងៃធ្វើ ការយ៉ាងរួសរាន់ មធ្យ័តនៅថ្ងៃ១១ តុលា ឆ្នាំ២០១៧ សន្និបាតលើកទី៦ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXII បានបិទវគ្គ សម្រេចទាំងស្រុងខ្លឹមសារ ដែលកម្មវិធីបានដាក់ចេញ។

 

អគ្គលេខា ង្វៀនភូត្រុង ថ្លែងសុន្ទរកថា បើកអង្គសន្និបាត។ រូបៈ  ទ្រីយ៉ុង -TTXVN

គ​ណៈ​ប្រតិ​បត្ត​ការ​មជ្ឈិម​បាន​ឯក​ភាព បញ្ជាក់​ថា ក្នុង​៩​ខែ​ដើម​ឆ្នាំ​២០១៧​អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង ក្នុង​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព ឃើញ​ថា​សេដ្ឋ​កិច្ច-សង្គម​កិច្ច​ប្រ​ទេស​យើង មាន​ការ​វិ​វឌ្ឍ​ស​កម្ម​ជា​បន្ត និង​គ្រប់​ជ្រុង​ជ្រោយ​លើ​រាល់​វិ​ស័យ​។ សេដ្ឋ​កិច្ច​មាន​កំ​ណើន​បង្គួរ​ត្រៃ​មាស​ក្រោយ​តែង​មា​នកំ​ណើន​ខ្ពស់​ជាង​ត្រៃ​មាស​មុន នៅ​ត្រៃ​មាស​ទី​៣ មាន​កំ​ណើន​៧,៤៦%​បង្កើន​កម្រិត​កំ​ណើន​ជា​មធ្យម​ភាគ​នៅ​ត្រៃ​មាស​ទី​៣​ឡើង​​៦,៤១%។ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម បញ្ជាក់​ថា ឆ្នាំ​២០១៨​គប្បី​បន្ត​ការ​ធា​នា​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច គ្រប់​គ្រង​ឲ្យ​បាន​អតិ​ភរណា បង្កើន​គុណ​ភាព​កំ​ណើន​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន និង​ធា​នា​សុ​ខុ​មាល​ភាព​សង្គម​។ បង្ក​បាន​ការ​វិ​វឌ្ឍ​យ៉ាង​ច្បាស់​ក្រ​ឡែត​ក្នុង​ការ​អនុ​វត្ត​ភាព​ទម្លុះ​ទំ​លាយ​ជា​យុទ្ធ​សាស្រ្ត​ទាំង​៣  ផ្លាស់​ថ្មី​ទម្រង់​រូប​ភាព​កំ​ណើន​ផ្សារ​ភ្ជាប់​នឹង​ធ្វើ​រចនា​សម្ពន្ធ​ឡើង​វិញ​នូវ​ខឿន​សេដ្ឋ​កិច្ច លើក​កម្ពស់​ទិន្ន​ផល​ការ​ងារ និង​កម្លាំង​ប្រ​ជែង​នៃ​ខឿន​សេដ្ឋ​កិច្ច​។ អភិ​វឌ្ឍ​វប្ប​ធម៌​អនុ​វត្ត​ប្រ​ជា​ធិប​តេយ្យ​និង​សម​ភាព​សង្គម​។ ទប់​ទល់​មាន​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ការ​ប្រែ​ប្រួល​នៃ​អា​កាស​ធាតុ ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​គ្រោះ​ធម្ម​ជាតិ បង្កើន​ការ​គ្រប់​គ្រង​ធន​ធាន ការ​ពារ​បរិ​ស្ថាន​អនា​ម័យ​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ​។ ជម្រុញ​មាំ​ការ​កែ​ទម្រង់​រដ្ឋ​បាល រៀប​ចំ​អង្គ​ការ​ចាត់​តាំង​ស​កម្ម​ភាព​មាន​សុ​ពល​ភាព​និង​ប្រ​សិទ្ធ​ភាព។ បន្ត​ការ​ជម្រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ប្រ​ឆាំង​នឹង​អំ​ពើ​ពុ​ករ​លួយ ខ្ជះ​ខ្ជាយ​ធា​នា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស រក្សា​លំ​នឹង​បរិស្ថាន​សន្តិ​ភាព ចីរ​ភាព ម្ចាស់​ការ​និង​ស​កម្ម​ក្នុង​ការ​ធ្វើ​ស​មា​ហរណ​កម្ម​អន្តរ​ជាតិ​។

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បញ្ជាក់​៖ ការ​ការ​ពារ​ថែ​ទាំ បង្កើន​សុខ​ភាព​គឺ​ជា​ភារ​កិច្ច​របស់​​ប្រ​ជាជន​គ្រប់​រូប​គ្រប់​គ្រួ​សារ​និង​ប្រ​ព័ន្ធ​ន​យោ​បាយ​ទាំង​មូល​ក៏​ដូជា​ទូ​ទាំង​សង្គម​។ ទាម​ទារ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​ន​យោ​បាយ-​សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​នោះ​ផ្នែក​សុ​ខា​ភិ​បាល និង​បណ្តា​ផ្នែក​ពាក់​ព័ន្ធ​គឺ​ជា​កម្លាំង​ស្នូល​។ គប្បី​បន្ត​ការ​ជម្រុញ​ការ​ផ្លាស់​ថ្មី​បង្កើន​គុណ​ភាព បម្រើ​​ការ​អភិ​វឌ្ឍ​ខឿន​វេជ្ជ​សាស្រ្ត​វៀត​ណាម​ប្រ​កប​ដោយលក្ខណៈវិទ្យាសាស្រ្តជនជាតិ និង ម​ហា​ជន​។ កសាង​ខឿន​សុ​ខា​ភិ​បាល​សម​ភាព ប្រ​សិទ្ធ​ភាព គុណ​ភាព​និង​សមា​ហ​រណ​​កម្ម​។ អភិ​វឌ្ឍ​ដោយ​តុល្យ​ភាព ព្រម​ៗ​គ្នា​រវាង​សុ​ខា​ភិ​បាល ឧត្តាន​កម្ម និង​សុ​ខា​ភិ​បាល​មុខ​ជំ​នាញ​ខ្ពស់​រវាង​ពេទ្យ​យោ​ធា​និង​ពេទ្យប្រ​ជា​ជន ផ្សារ​ភ្ជាប់​វេជ្ជ​សាស្រ្ត​បុ​រាណ​នឹង​វេជ្ជ​សាស្រ្ត​ទំ​នើប​។ ដើម្បី​អ​នុ​វត្ត​សម្រេច​នូវ​ទិស​ដៅ សំ​ណូម​ពរ​ដាក់​ចេញ គប្បី​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​ព្រម​ៗ​គ្នា​បណ្តា​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​លើ​រាល់​ផ្នែក​រាល់​វិ​ស័យ ដែល​មាន​ការ​ពាក់​ព័ន្ធ​ដល់​ការ​ការ​ពារ​ថែទាំ បង្កើន​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​ន​យោ​បាយ-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់ គប្បី​ម្ចាស់​ការ​ស​កម្ម​ចូល​រួម យក​ចិត្ត​ទុក​ដាក់ ដឹក​នាំ ចង្អុល​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូលរួម​លត់​ដំ​រាង​កាយ​។ កែ​លម្អ​លក្ខណៈ​រស់​នៅ ផ្នត់​រស់​នៅ​និង​ធ្វើ​ការ​។ ការ​ពារ​​បរិ​ស្ថាន​ជីវ​សាស្រ្ត និង​អ​នា​ម័យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហារ​។ ឧស្សាហ៍​ហាត់​ប្រាណ លេង​កី​ឡា ប្រ​ជុំ​ជីវ​ភាព​ទៀង​ទាត់​ត្រឹម​ត្រូវ​។

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​វាយ​តម្លៃ​ខ្ពស់ បណ្តា​ការ​ខិត​ខំ ខ្នះ​ខ្នែង​ក្នុង​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន និង​ផែន​ការ​គ្រួ​សារ​នៅ​ប្រ​ទេស​យើង​ជា​ច្រើន​​ឆ្នាំ​កន្លង ដោយ​ទទួល​បាន​នូវ​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន​។ ជម្រុញ​ការ​ចលនា​គូ​ស្វា​មី​ភរិ​យា​គប្បី​មាន​កូន​ត្រឹម​ពីរ​នាក់ ធានា​សិទ្ធិ​និង​តួ​នា​ទី​របស់​ឪ​ពុក​ម្តាយ​ក្នុង​ការ​កើត និង​ចិញ្ចឹម​កូន​ល្អ​ដើម្បី​រក្សា​កម្រិត​កើត​កូន​ជំ​នួស​លើ​វិ​សាល​ភាព​ទូ​ទាំង​ប្រ​ទេស ដោយ​ទ្រង់​ទ្រាយ​ចំ​នួន​ប្រ​ជា​ជន​សម​ស្រប (ប្រ​មាណ​១០៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០) ។

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បាន​សង្កត់​ធ្ងន់ទៅ​លើ​អត្ថ​ន័យ សារ​សំ​ខាន់​នៃ​បញ្ហា​នេះ និង​សំ​ណូម​ពរ​ក្នុង​រយៈ​កាល​ខាង​មុខ ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ គប្បី​ម្ចាស់​ការ ស​កម្ម​ចូល​រួម ត្រូវ​ចាត់​ទុក​នូវ​ការ​ផ្លាស់​ថ្មី រៀប​ចំ​អង្គ​ការ​ចាត់​តាំង​នៃ​ប្រ​ព័ន្ធ​នយោបាយ សកម្ម​ភាព​មាន​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ និង​ជា​បន្ទាន់ មាន​អត្ថ​ន័យ​ចម្បង​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ភារ​កិច្ច​រួម​នៃ​ការ​កសាង រៀប​ចំប​ក្ស​ផ្លាស់​ថ្មី​ប្រ​ព័ន្ធ​ន​យោ​បាយ​ព្រម​ៗ​គ្នា​នឹង​ផ្លាស់​ថ្មី​សេដ្ឋ​កិច្ច ឆ្លើយ​តប​សំ​ណូម​ពរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ទី​ផ្សារ​តាម​ទិស​ដៅ​សង្គម​និយម និង​ស​មា​ហរណ​កម្ម​អន្តរ​ជាតិ​។

ក្នុង​សន្និ​បាត​លើក​នេះ គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បាន​បោះ​ឆ្នោត​ជ្រើស​បំ​ពេញ​បន្ថែម​សមា​ជិក​គណៈ​លេ​ខា​បក្ស នី​តិ​កាលXII ចំ​នួន​២​រូប​។ អ​នុ​វត្ត​ការ​ពិ​និត្យ​ធ្វើ​ការ​ពិ​ន័យ​ចំ​ពោះ​សមមិត្ត ង្វៀន​ស្វឹង​អាញ់ សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុង​ដា​ណាំង​។​សម្រេច​ចិត្ត​បញ្ចប់​សកម្ម​ភាព​នៃ​គណៈ​ចង្អុល​ការ​តី​បាក់ តី​ង្វៀន តី​ណាម​បូ។ ចាត់​តាំង​ឡើង​វិញ​បក្ខ​ភាគ​ក្រៅ ប្រ​ទេស​និង​បក្ខ​ភាគ​ក្រ​សួង​ការ​បរ​ទេស​។ រៀប​ចំ​ឡើង​វិញ​អង្គ​ការ​ចាត់​តាំង​​ផ្លាស់​ថ្មី ស​កម្ម​ភាព​នៃ​គណៈ​ការ​ពារ ថែទាំ​សុខ​ភាព​កម្មា​ភិ​បាល​។

នៅ​ក្នុង​ពិ​ធី​បិទ​វគ្គ​សន្និ​បាត លោក​អគ្គ​លេ​ខា បាន​អំ​ពាវ​នា​វទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន ទូ​ទាំង​កង​ទ័ព​គប្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ អ​នុ​វត្ត​យ៉ាង​ម៉ឺង​មាត់​ជាង​ទៀត មធ្យ័ត​ជាង​ទៀត​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​នូវ​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​លើក​ទី XII របស់​បក្ស និង​បណ្តា​សេចក្តី​សម្រេច​របស់​មជ្ឈិម​នីតិកាល XII ជា​ពិ​សេស​គឺ​បណ្តា​សេចក្តី​សម្រេច សេចក្តី​បញ្ជាក់​នៃ​សន្និ​បាត​មជ្ឈិម​លើក​នេះ ដើម្បី​ពង្រីក​នូវ​លទ្ធ​ផល ស​មិទ្ធ​ផល​ដែល​សម្រេច​បាន​ជំ​នះ​នូវ​ភាព​អន់​ថយ ចំ​ណុច​ខ្វះ​ខាត សំ​ដៅ​សម្រេច​ជោគ​ជ័យ​ទិស​ដៅ ភារ​កិច្ច​ចំ​ពោះ​មុខ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​២០១៧-២០១៨ និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​៕

                        TTXVN - ប្រែ៖ សុផន

ចែករំលែកអត្ថបទ