មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/10/2017 - 15:07

អ​ភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ

តាម​ប្រ​សាសន៍​របស់​លោក​យ័ញ​ហ៊ុង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង អា​ស្រ័យ​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​របស់​រដ្ឋ​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​កៀង​យ៉ាង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ភាព​ប្រ​សើរ​ឡើង​។

 

ផ្លូវ​ចូល​ទៅ​កាន់​ទី​ប្រ​ជំ​ុជន​ហ្គកា្វវ​។

តាម​រ​បាយ​ការណ៍​របស់​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង ឆ្នាំ​២០១៧ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បែង​ចែក​ទុន​អនុ​វត្ត​កម្ម​វិធី​១៣៥​ជិត​១៤​ពាន់​លាន​ដុង។ ប្រ​ភព​ទុន​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ដល់​ភូមិ​ភាគ​នា​នា​រៀប​ចំ​អនុ​វត្ត។ មក​ទល់​នឹង​បច្ចុប្បន្ន គ្រប់​អង្គ​ភាព​អនុ​វត្ត​ត្រូវ​តាម​ល្បឿន​ផែន​ការ​ដាក់​ចេញ​។ ក្រៅ​ពី​នោះ អា​ស្រ័យ​ស្ថាន​ភាព​ដី​របស់​ខេត្ត​កៀង​យ៉ាង ម៉្លោះ​ហើយ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ស្រុក តែង​ស្ថិត​ក្នុង​ស្ថាន​ភាព​កង្វះ​ទឹក​សាប​នៅ​រដូវ​ប្រាំង​។​ព្រោះ​ហេតុ​នោះ ការ​ឧបត្ថម្ភ​ទឹក​ស្អាត​ជូន​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​គណៈ​ជន​ជាតិ​ខេត្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ស​ហ​ការ​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នានា ជំ​រុញ​ល្បឿន​កសាង​សំ​ណ​ង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​។ បច្ចុប្បន្ន សំ​​ណង់​ទាំង​អស់​នេះ ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​ដោយ​ទុន​វិ​និ​យោគ​ស​រុប​ជាង​៦២​ពាន់​លាន​ដុង​។

លោក​យ័ញ​ដាញ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កៀង​លឿង ឲ្យ​ដឹង​៖  ពី​មុន​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​ភូមិ​បាត្រាយ ឃុំ​ប៊ិញ​អាង ស្តុក​ទឹក​ភ្លៀង​សម្រាប់​ប្រើ។ ពេល​អា​កាស​ធាតុ​រាំង​ស្ងួត​អូស​បន្លាយ​មា​មីង​កង្វះ​ទឹក​ស្អាត​ប្រើ​។ល។ នាំ​ឲ្យ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ជួប​លំ​បាក​។ បច្ចុប្បន្ន អា​ស្រ័យ​មាន​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ ទើប​មា​មីង​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ខួ​បប្រាំង​វស្សា។ បង​យ័ញ​តឿង​នៅ​មណ្ឌល​ទំ​នប់​បៀង​ផុង មណ្ឌល​ក្រុង​បា​ហង ឲ្យ​ដឹង​៖“​ពី​មុន​ឲ្យ​តែ​ដល់​រដូវ​ប្រាំង​គ្រួ​សារ​ខ្ញុំ​ប្រើ​ប្រាស់​ទឹក​ប្រិត​សំ​ចៃ​។ ឥ​ឡូវ​បាន​រដ្ឋ​តភ្ជាប់​បំ​ពង់​ទឹក​ស្អាត​ដល់​ផ្ទះ  គ្រួ​សារ​ខ្ញុំ​ប្រើ​ទឹក​គ្មាន​នៅ​បា​រម្ភ​ដូច​មុន​ឡេីយ​”។

តាម​ប្រ​សាសន៍​លោក​យ័ញ​ហ៊ុង ដំ​ណាក់​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​អ​នុ​គ្រោះ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ គណៈ​ជន​ជាតិ​បាន​សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​ភូមិ​ភាគ​នានា ដើម្បី​កសាង​ផែន​ការ​ឲ្យ​បាន​សម​ស្រប រួម​ចំ​ណែក​នឹង​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។ លេច​ធ្លោ​បំ​ផុ​ត​គឺ​ការ​ងារ​ស​ហ​ការ អា​ស្រ័យ​កម្ម​វិ​ធី ឧបត្ថម្ភ​វិ​និ​យោគ​ទុន​ឲ្យ​បុល​ទុន​ផ្លាស់​ប្តូរ​របរ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត កាត់​បន្ថយ​ចំ​ណាយ​បង្កើន​ប្រាក់​ចំ​ណូល​។ល។ ផ្តើម​ពី​នោះ  ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​ស្ទួយ​។ តួ​យ៉ាង​ដូច​ឃុំ​ឌិញ​អាង ស្រុក​ហ្គ​ក្វាវ ឆ្នាំ​២០​១០ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​គឺ​១៦,២៣​%។ ចាប់​តាំង​ពី​ពេល​បាន​ជ្រើស​កសាង​ឃុំ​ជន​បទ​ថ្មី​ឃុំ​បាន​កសាងផែន​ការ​លម្អិត បច្ចុប្បន្ន ផ្លូវ​គម​នា​គមន៍​ត​ភ្ជាប់​ឃុំ ត្រូវ​បាន​ចាក់​ក្រួស​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង​សម្រេច​១០០​% ដោយ​មាន​ការ​រួម​ចំ​ណែក តាម​រយៈ​សំ​ណង់​វិ​និ​យោគ​ទុន​នៃ​កម្ម​វិ​ធី​១៣៥​ជា​គ្រឹះ​ធារ​។​ផ្តើម​ពី​កម្ម​វិ​ធី ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ទូ​ទាំង​ឃុំ​នៅ​៦,៩៥​% នា​ឆ្នាំ​២០១៦​៕

                          ហា​ថាញ់​-មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ដាញ