31/07/2017 - 14:16

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ កសាងច្បាប់យោធា ការពារប្រទេស

ក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារប្រទេសកម្ពុជា ឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការក្នុងវិស័យកសាងច្បាប់យោធាការពារប្រទេស រួមចំណែកយ៉ាងសកម្មក្នុងការ ពង្រឹងពង្រីកចំណងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដ៏ប្រសើររវាងយោធា នៃប្រទេសទាំង ២។

 លោកវរសេនីយ៍ឯក ហាងម័ញថាំង ប្រធាននាយកដ្ឋានផ្នែកច្បាប់នៃក្រសួងការពារ ប្រទេសវៀតណាម (ខាងស្តាំ) និងឧត្តមសេនីយ៍ឯក ម៉មសុផាត ប្រធាននាយកដ្ឋានផ្នែកច្បាប់ ក្រសួងការពារប្រទេសនៃព្រះ រាជាណាចក្រកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុនៃជំនួបពិភាក្សា។ (រូបកាសែតបៀងផុង)
 

នេះគឺជាលទ្ធផលនៃជំនួបពិភាក្សាកសាងអនុស្សារណៈ រវាងតំណាងក្រសួងការពារប្រទេស វៀតណាមនិងក្រសួងការពារប្រទេសកម្ពុជា ទើបបានប្រារព្ធឡើងនៅក្រុងហូជីមិញ។ នៅក្នុងជំនួបពិភាក្សា លោកវរសេនីយ៍ឯក ហាងម័ញថាំង ប្រធាននាយកដ្ឋានផ្នែក ច្បាប់នៃក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯក ម៉មសុផាត ប្រធាននាយកដ្ឋានផ្នែកច្បាប់ ក្រសួងការពារប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ឲ្យតម្លៃខ្ពស់ចំពោះដំណាក់ការត្រៀមឯកសារ ខ្លឹមសារបម្រើឲ្យសកម្មភាពកសាងអនុស្សារណៈរវាងក្រសួងការពារប្រទេសទាំង២ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសាងច្បាប់យោធាការពារប្រទេស។ ភាគីសងខាងបានឯក ភាពខ្ពស់ក្នុងការចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការដែលមានអត្ថន័យយ៉ាងសំខាន់ ផ្តល់លក្ខណៈងាយស្រួលឲ្យសកម្មភាពកសាងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារប្រទេសទាំង២ ស្តីពីបង្កើនកិច្ចសហប្រតិបត្តិការយោគយល់គ្នាក្នុងវិស័យ កសាងច្បាប់យោធា ការពារប្រទេស រួមចំណែកយ៉ាងសកម្មក្នុងការកសាងពង្រឹងពង្រីកគ្រឹះធារការពារប្រទេសនៃប្រទេសនីមួយៗ។ ភាគីសងខាងឯកភាពនឹងធ្វើរបាយការណ៍ ជូនរដ្ឋមន្រ្តីក្រសួងការពារប្រទេសទាំង ២ ស្តីពីខ្លឹមសារចុះហត្ថលេខាលើអនុស្សារណៈ និងរៀបចំពិធីចុះ ហត្ថលេខាក្នុងពេលខាងមុនេះ។

 

ផ្អែកលើមូលដ្ឋានអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការពារប្រទេស ទ្វេភាគី ដំណាក់កាល ២០១៥-២០១៩ រវាងប្រទេសទាំង២ ក្រសួងការពារប្រទេសទាំង២ បានឯកភាពក្នុងពេលខាង មុខនឹងជំរុញយ៉ាងខ្លាំងក្លានូវរាល់សកម្មភាព សហប្រតិបត្តិការក្នុងការកសាងច្បាប់យោធា ការពារប្រទេស។ តាមរយៈនោះ ក្រសួងការពារប្រទេសវៀតណាមនឹងឧបត្ថម្ភក្រសួងការពារប្រ ទេសកម្ពុជា រៀបចំបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញវិជ្ជាជីវៈ កម្មាភិបាលកសាងច្បាប់យោធា ការពារប្រទេស; ផ្តល់អាហារូបករណ៍ដល់សិក្ខាកាមរៀនកម្មវិធី មហាវិទ្យាល័យច្បាប់; ចែករំ លែកនិងបង្កលក្ខណសម្បត្តិឲ្យភាគីខាងកម្ពុជាធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យសកម្មភាពកសាងច្បាប់យោធាការពារប្រទេស; ឧបត្ថម្ភកសាងមូលដ្ឋានសម្ភារៈឲ្យនាយកដ្ឋានផ្នែកច្បាប់នៃក្រ សួងការពារប្រទេសកម្ពុជា៕

   ស្វឹងឃូ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉មសុផាត