ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ និងថ្នាក់ដឹកនាំក្រសួង ផ្នែក មជ្ឈិម បានមកធ្វើការជាមួយនឹងគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស្ដីពីការអនុវត្តគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត។
សមមិត្តត្រឿងហ្វាប៊ិញ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញទៅសួរ
សុខទុក្ខនិងជូនអំណោយដល់វីរមាតាវៀតណាម តូធីតូក។
តាមរបាយការណ៍របស់ខេត្ត រយៈកាលកន្លង ខេត្តសុកត្រាំងអនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ យកចិត្តទុកដាក់គិតគូរដល់ជនរួមជាតិភាគតិច។ មកទល់ពេលនេះ ឃុំដែលមានជនរួមជាតិរស់នៅកុះករស្ទើរតែទាំងអស់សុទ្ធតែមានសាលាមធ្យមសិក្សាមូលដ្ឋាន ដំណាក់សុខាភិបាល ផ្លូវគមនាគមន៍ រថយន្តអាចបើកបរចូលទៅដល់មជ្ឈមណ្ឌលឃុំ; គ្រួសារជនរួមជាតិភាគតិចបានផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ស្របអនាម័យ៩៥% គ្រួសារជនរួមជាតិខ្មែរមានអគ្គិសនីប្រើប្រាស់៩៩,៤%។ល។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ខេត្តថយចុះនៅ១៥,៣% ស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងជនរួមជាតិខ្មែរបន្តការលំនឹងការបណ្ដុះបណ្តាលប្រើការកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងជាជនរួមជាតិភាគតិច ត្រូវបានខេត្តយកចិត្តទុកដាក់អនុវត្តបានល្អ។ ផ្តើមពីនោះ ជនរួមជាតិភាគតិច ពិសេសគឺជនរួមជាតិខ្មែរបានជឿជាក់ទៅលើការដឹកនាំរបស់បក្ស។ ថ្លែងយោបល់នៅក្នុងអង្គប្រជុំ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ ស្ងើចសរសើរបក្ខភាគ រដ្ឋអំណាចខេត្តសុកត្រាំង បានយកចិត្តទុកដាក់និងអនុវត្តបានល្អនូវគោលនយោបាយជនជាតិ។ ឧបនាយករដ្ឋមន្ត្រី សំណូមពរខេត្តបន្តការផ្តុំកម្លាំង អនុវត្តឲ្យបានល្អនូវគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ជនរួមជាតិខ្មែរ សកម្មកាត់បន្ថយភាពក្រីក្រដោយចីរភាពនិងកាត់បន្ថយក្រសាឡើងវិញ។ យកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉ន ប្រើការកម្មាភិបាលជាជនជាតិភាគតិច អនុវត្តបានល្អនូវគោលនយោបាយ និងពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយវីរមាតាវៀតណាម តូធីតូក; សួរសុខទុក្ខនិងជូនអំណោយ១៤០ចំណែកដល់យុទ្ធជនពិការសាច់ញាតិគ្រួសារយុទ្ធជនពលី គ្រួសារជនរួមជាតិខ្មែរមានស្ថានភាពលំបាកសិស្សខ្មែរឆ្លងកាត់លំបាក រៀនពូកែនៅឃុំភូតឹង ស្រុកចូវថាញ់។ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តមាមីងខ្មែរ ឲ្យខិតខំឈានឡើងក្នុងជីវភាពដោយឥតឈប់ឈរ គ្រួសារមានសគុណចំពោះបដិវត្តន៍បន្តការពង្រីកប្រវេណីបដិវត្តន៍ជានិច្ចកាលជាគំរូសម្រាប់កូនចៅយកតម្រាប់តាម៕
លីធាន-វិមាន