26/07/2017 - 16:33

ភាពស្ងាត់ស្ងៀមនៃយុទ្ធជន "ពាក់សក្តិខៀវ"នៅកោះខាងជើង

ប៉ុន្មានឆ្នាំជិតៗនេះ ចាប់ពីមានផ្លូវកាត់ព្រៃ តភ្ជាប់ពីខាងត្បូងទៅខាង ជើងកោះ ពីខាងកើតទៅខាងលិចកោះ ឃើញថាជីវភាពមាមីងនៅតំ បន់កោះភាគខាងជើង (រួមមានឃុំហ្គាញ់យ៉ូវ បាយថើម)

កម្មាភិបាល យុទ្ធជនការពារព្រំដែនហ្គាញ់យ៉ូវ ដើរល្បាត​ការពារព្រៃនៅកោះភូក្វឹក។

ប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧ យើងខ្ញុំមានឱកាសមកបំពេញការងារនៅកោះ ភូក្វឹក ភាគខាងជើង កន្លែងបោះទ័ពរបស់កម្មាភិបាល យុទ្ធជនការពារព្រំ ដែន ដែលទាំងយប់ទាំងថ្ងៃឈរជើងការពារតំបន់សមុទ្រ។ ក្នុងដំណាក់ កាលនេះ កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនហ្គាញ់យ៉ូវ ស្ថិតនៅ កោះ ភាគខាងជើង នៅទាំងជួយប្រជាជនចូលរួមសកម្មភាពសង្គម មាន ដូច៖ ជួសជុលផ្ទះ ធ្វើផ្លូវ ជួយឲ្យមាមីងអំណរបុណ្យចូលឆ្នាំថ្មី។ កម្មាភិ បាល យុទ្ធជនគ្រប់រូបនៃប៉ុស្តិ៍ការពារព្រំដែនហ្គាញ់យ៉ូវ តែងទទួលបន្ទុក ភារកិច្ចមួយ ឬក៏ការងារមួយ។ មិនត្រឹមតែបង្កើនការដើរល្បាត ត្រួតពិ និត្យតាមដីគោក សមុទ្រប៉ុណ្ណោះទេ ថែមទាំងដើរល្បាតការពារព្រៃមិន ទុកឲ្យឆ្លៀតឆ្លកភូមិសាស្រ្តឡើយ និងចំណាយពេលវេលាដើម្បីជិតដិត នឹងប្រជាជន ចុះទៅសួរសុខទុក្ខ ក្តោបក្តាប់ស្ថានភាពជីវភាពរបស់ប្រជា ជនទៀតផង។ ឆ្លងតាមរយៈនោះ កងទ័ពក្តាប់បានសភាពការណ៍នៅ សមុទ្រ លើដីគោក ពីព្រោះបងៗយល់ច្បាស់ជាងអ្នកណាទាំងអស់ឲ្យ តែ​ខ្វះការប្រុងប្រយ័ត្នបន្តិច នឹងមានករណីរត់គយនិងឆ្លៀតឱកាសដឹក ជញ្ជួនទំនិញរត់គយ ទំនិញហាមចូលកោះជាដើម។


ចំពោះគ្រួសារជួបលំបាក បានកម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ជំហរសង់ និងជួសជុលផ្ទះ; ចូលរួមកម្លាំងពលកម្មជួយប្រជាជនធ្វើចម្ការ រើក្បូនចិញ្ចឹមត្រីនៅសមុទ្រ ម្ចាស់ការជួយសង្គ្រោះក្នុងពេលសមុទ្ររំ ជួល; ទន្ទឹមនឹងនោះ  ថែទាំសុខភាពជូនប្រជាជន ណែនាំប្រជាជនចេះ របៀបបង្ការរោគរាលដាល។ ពិសេសយុទ្ធជនទាំងឡាយបានជំហររៀប ចំបើកថ្នាក់ឧត្តានកម្មអប់រំបឋមសិក្សា អាស្រ័យដោយយុទ្ធជន "ពាក់ សក្តិខៀវ" ទទួលបន្ទុកបង្ហាត់បង្រៀន។ លោកស្រីឡេធីហាំង ប្រធាន គណៈកម្មាធិការប្រជាជនឃុំហ្គាញ់យ៉ូវ ឲ្យដឹង៖ កងកម្លាំងការពារព្រំ ដែន គឺជាស្នូលក្នុងការធានាអធិបតេយ្យព្រំដែនជាតិនៅសមុទ្រនិងស កម្ម សហការជាមួយនឹងរដ្ឋអំណាចភូមិភាគចូលរួមនូវរាល់ការចលនា ដូចជាចលនាកសាងជនបទថ្មី ពិសេសគឺធ្វើផ្លូវគមនាគមន៍ជនបទ បង្ការ ទឹកជំនន់ បង្ការភ្លើងឆេះព្រៃ បង្ការបង្ក្រាបឧក្រិដ្ឋកម្មជាដើម។

វរសេនីយ៍ឯកបម្រុង ត្រឹងវុាំងហ៊ឹង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំ ដែនហ្គាញ់យ៉ូវ ឲ្យដឹង៖ កម្លាំងការពារព្រំដែនបានជំរុញយ៉ាងខ្លាំងក្លាការ ចលនានេសាទករ មិនបំពានច្បាប់ពេលនេសាទនៅសមុទ្រ; ការពារនេ សាទករពេលចេញទៅធ្វើនេសាទនៅតំបន់សមុទ្រជាប់ព្រំដែន ដើម្បីនេ សាទករនឹងនរចិត្តច្បាមសមុទ្រ។ ទន្ទឹមនឹងនោះ កម្លាំងការពារព្រំដែន ថែមទាំងជួយប្រជាជនជួសជុលផ្ទះ សង់ផ្ទះថ្មី ចូលរួមបង្ការបង្ក្រាបភ្លើង ឆេះព្រៃ។ល។ កងទ័ពការពារព្រំដែននៅកោះភាគខាងជើង កន្លែងឆ្ងាយ បំផុតរបស់ស្រុកភូក្វឹក ជានិច្ចកាលបម្រើការងារពីព្រោះជីវភាព សុខ សាន្ត ភាពសម្បូរសប្បាយ សុភមង្គលរបស់ប្រជាជន៕

ឡេស៊ាង-វិមាន 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងវុាំងហ៊ឹង