ទទួលការអញ្ជើញរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថនរោត្តម សីហមុនី លោកអគ្គលេខា ង្វៀនភូត្រុង បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែកក្កដា ឆ្នាំ២០១៧។
សម្តេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍
ទទួលលោកអគ្គលេខា ង្វៀនភូត្រុង។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខា ង្វៀនភូត្រុង បានចូលទៅជួបពិភាក្សាជាមួយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី។ ចូលទៅសួរសុខទុក្ខសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ និងចូលទៅគោរពគួរសមដល់សម្តេចសង្ឃទេពវង្ស និងសម្តេចសង្ឃបួរគ្រី និងមានកិច្ចចរចាជាមួយប្រធានព្រឹទ្ធសភា សម្តេចសាយឈុំ និងប្រធានរដ្ឋសភា សម្តេចហេងសំរិន្ទ។ លោកអគ្គលេខា ង្វៀនភូត្រុង ក៏មានកិច្ចជំនួបជាផ្លូវការជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចហ៊ុនសែន។ ក្រោយពីកិច្ចជំនួបថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានធ្វើជាកសិណសក្សីនៃកិច្ចចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនិងសហប្រតិបត្តិការកម្ពុជា - វៀតណាម និងលើឯកសារមួយចំនួនផ្សេងទៀត។ លោកអគ្គលេខា ង្វៀនភូត្រុង និងប្រធានព្រឹទ្ធសភា សម្តេចសាយឈុំ បានធ្វើសហាធិបតីក្នុងពិធីសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជា នៅខេត្តព្រះសីហនុ ។
ប្រជាជនកម្ពុជានាំយកឆាយាល័ក្ខនិងទង់ផ្កា ស្វាគមន៍អបអរយ៉ាងកក់ក្តៅចំពោះ លោកអគ្គលេខា ង្វៀនភូត្រុង។
សេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថាឆ្នាំ២០១៧ ជាឆ្នាំអនុស្សាវរីយ៍៥០ឆ្នាំ បង្កើតទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ លោកអគ្គលេខាង្វៀនភូត្រុង លើកនេះបានអះអាងនូវមនោសញ្ចេតនាមិត្តភាព សហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ និងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីល្អប្រសើរលើគ្រប់វិស័យ។
នេះជាដំណើរទស្សនកិច្ចលើកទីពីរ ដែលលោកអគ្គលេខា ង្វៀនភូត្រុង អញ្ជើញទៅទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សកិច្ចប្រព្រឹត្តិឡើងក្នុងបរិកាណ៍កម្ពុជាទើបតែរៀបចំជោគជ័យការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាល IV ; ទំនាក់ទំនងវៀតណាម - កម្ពុជា បន្តការពង្រឹងនិងបង្កើនសហការលើគ្រប់វិស័យ។ តាមដំណើរទស្សនកិច្ចលើកនេះ វៀតណាមអះអាងនូវគោលការណ៍ គោលម៌ាគាមិនងាករេ តែងចាត់ទុកជាបញ្ហាយ៉ាងសំខាន់និងផ្តល់អាទិភាពដ៏ខ្ពង់ខ្ពស់សម្រាប់ការពង្រឹង និងបង្កើនទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ដំណើរទស្សនកិច្ចលើកនេះ សំដៅបង្កើនក្តីជំនឿភាពជិតស្និទ្ធរវាងបក្សកម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា; បន្តការជំរុញអនុវត្តដោយប្រសិទ្ធភាពបណ្តាអនុសញ្ញាកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ; បង្កលក្ខណសម្បត្តិ នយោបាយងាយស្រួលសម្រាប់ជំរុញដំណោះស្រាយបញ្ហាមួយចំនួន ដែលនៅសេសសល់ក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅស្ថេរភាពនិងចីរភាព៕
ទីភ្នាក់ងារស៌ាពត៌មានវៀតណាម