ពង្រីកតួ នាទីអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច" ។ ឆ្លងតាមរយៈនោះ អ្នកមានប្រជាប្រិយភាព គឺជាអ្នកយល់ច្បាស់និងអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងរាល់សេចក្ដីកំណត់របស់ភូមិភាគដែលខ្លួនរស់នៅ និងអនុវត្តយ៉ាងពេញលេញនូវសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋ។ ខ្លួនឯងនិងគ្រួសារ ជាគំរូនិងមានការរួមចំណែកយ៉ាងសកម្មចំពោះសហគមន៍។ យល់ច្បាស់ពីវប្បធម៌ ទំនៀមទម្លាប់ ភាសារបស់ជនជាតិ នៅកន្លែងដែលខ្លួនរស់នៅមាន ទំនាក់ទំនងល្អ និងដោះស្រាយបានល្អនូវទំនាក់ទំនងគ្រួសារនិងចំណងមិត្តភាពក្នុងសហគមន៍; ជាបុគ្គលគំរូមានទំនាក់ទំនងជិតស្និទ្ធ មានប្រិយភាព និងសមត្ថភាពប្រមូលផ្ដុំជនរួមជាតិភាគតិចក្នុងវិសាលភាព ជាកំណត់ និងតែងបានប្រជាជនក្នុងតំបន់ជឿទុកចិត្ត ស្ដាប់និងធ្វើតាម។
ថ្នាក់ដឹកនាំមជ្ឈិម ជួបតំណាងអ្នកមានប្រជាប្រិយភាពឆ្នើម ក្នុងជនជាតិភាគតិចនៅខេត្តនានាតំបន់តីណាមបូ។
ការជ្រើសរើសអ្នកមានប្រជាប្រិយភាព គប្បីធានាទៅតាមគោលការណ៍ ៖ ស្របតាមលក្ខឋាន ស្ម័គ្រចិត្ត សមភាព សាមគ្គី គោរពគ្នាទៅវិញទៅ មករវាងជនជាតិ និងជនជាតិ។ ចំពោះភារកិច្ចរបស់អ្នកមានប្រជាប្រិយភាពខ្លួនឯង និងគ្រួសារអ្នកមានប្រជាប្រិយភាព គប្បីជ្រាបច្បាស់និងជាគំរូក្នុងការអនុវត្ត សកម្មក្នុងការផ្សព្វផ្សាយពន្យល់ ចលនាជនរួមជាតិ ភាគតិចលើភូមិសាស្រ្ត អនុវត្តត្រឹមត្រូវតាមគោលការណ៍ គោលមាគ៌ា របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ និងរាល់សេចក្ដីកំណត់របស់ភូមិភាគ។ ម្ចាស់ការក្ដាប់សភាពការណ៍ សាធារណមតិ ជីវភាព បង្កបង្កើនផល បំណងប្រាថ្នារបស់ជនរួមជាតិភាគតិច ប្រតិកម្មបានទាន់ ពេលជូនស្ថាប័នសមត្ថកិច្ចជាប់ពាក់ព័ន្ធ។ រួមចំណែកទប់ស្កាត់ ដោះ ស្រាយរាល់ការវិវាទក្នុងផ្ទៃក្នុងប្រជាជន រួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅភូមិភាគ។ សកម្មក្នុងការគាំទ្រជ្រោមជ្រែង ចូលរួម កសាងជនបទថ្មី និងរាល់ការបំផុសចលនាប្រឡងប្រណាំងនៅភូមិភាគ ។ សេចក្ដីសម្រេចបានលើកឡើងច្បាស់ គឺគប្បីបង្កើនការដឹកនាំគ្រប់គ្រងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ លើកកម្ពស់តួនាទីកាតព្វកិច្ចរបស់រណសិរ្សមាតុភូមិ និងអង្គការជាសមាជិកគ្រប់លំដាប់ថ្នាក់ បង្កការឯកភាពក្នុងការយល់ដឹង ចុះសម្រុងក្នុងសង្គមនិងការងារចលនា ពង្រីកតួនាទី និងអនុវត្តរបបគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាព។ ព្រមជាមួយនោះ គឺអនុវត្តវិមជ្ឈការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងរក្សាចំណងមិត្តភាព សហការជាមួយនឹងរណសិរ្សមាតុភូមិ និងអង្គការ ជាសមាជិកគ្រប់លំដាប់ថ្នាក់។ រៀងរាល់ឆ្នាំ ស្ថាប័នសមត្ថកិច្ចទទួលស្គាល់អ្នកមានប្រជាប្រិយភាពអនុវត្តការងារត្រួតពិនិត្យ បំពេញបន្ថែម ឬប្ដូរផ្លាស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច៕
យោងតាមៈ Chinhphu.ប្រែ៖ ពេជ្រសឿន