សមាគមជំរុញការសិក្សា បានសហការជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុកត្រាំង រៀបចំពិធីបិទវគ្គបំពាក់បំប៉នភាសាខ្មែរជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ដែលកំពុងបំពេញការងារក្នុងខេត្ត។
សមាគមជំរុញការ សិក្សាខេត្ត ជូនរង្វាន់ដល់សិក្ខាកាម ដែលសម្រេចនិទ្ទេសឆ្នើមក្នុងវគ្គបណ្តុះបណ្តាលឆ្នាំ២០១៦ ។
ឆ្នាំសិក្សា២០១៦ សមាគមបានបើកវគ្គបង្រៀនបំពាក់បំប៉នភាសាខ្មែរ បានចំនួន៦ថ្នាក់ ដោយមានសិក្ខាកាមចូលរៀនចំនួន២៤១រូប រួមមាន៖ សន្ទនាភាសាខ្មែរ បង្រៀនអក្សរខ្មែរកម្រិតបឋមសិក្សា មធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅ គួបផ្សំជាមួយនឹងភាសាបាលី សំស្រ្កឹត។ វគ្គបណ្តុះបណ្តាលក្នុងរយៈពេល៦ខែ។ ក្រោយពីប្រឡងជាប់ សិក្ខាកាមទាំងឡាយត្រូវបានសមាគម ជំរុញការសិក្សាខេត្តផ្ដល់ជូនលិខិតបញ្ជាក់។ កន្លងរយៈពេល៦ខែរៀនសូត្រ មានសិក្ខាកាម២៧រូប សម្រេចនិទ្ទេសឆ្នើម ៨៩រូបសម្រេចនិទ្ទេសពូកែ ៧៦រូបសម្រេចនិទ្ទេសគ្រាន់បើនិងនៅសល់ពីនេះសម្រេចនិទ្ទេសមធ្យម។ ក្រៅពីនោះ សមាគមជំរុញការសិក្សាខេត្ត នៅទាំងរៀបចំប្រឡងផ្ដល់លិខិតបញ្ជាក់ថ្នាក់ជាតិ ជូនសិក្ខាកាមចំនួន២៨៤រូប ហើយលទ្ធផលជាប់ថ្នាក់ទាំង១០០%៕
លីធាន - សេរី