អនុវត្តកម្មវិធីធ្វើការក្នុងនីតិកាល ព្រឹកថ្ងៃទី៩ ខែតុលា សន្និបាតលើកទី ៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១២ បានបើកអង្គសន្និបាតនៅរដ្ឋធានីហាណូយ។ លោកអគ្គលេខា ង្វៀនភូត្រុង ធ្វើជាអធិបតីអង្គសន្និបាត។
លោក អគ្គលេខា ង្វៀនភូត្រុង ធ្វើជាអធិបតីអង្គសន្និបាត។
នៅក្នុងអង្គសន្និបាតនេះ គណៈប្រតិបត្តិការមជ្ឈិមបក្ស នឹងពិភាក្សាផ្តល់ យោបល់អំពី៖ ស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ២០១៦ ; គម្រោងផែនការសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៧; គោលការណ៍ និងគោលនយោបាយធំៗ មួយចំនួនសំដៅផ្លាស់ថ្មីទម្រង់កំណើន លើកកម្ពស់គុណភាពកំណើនទិន្នផលពលកម្ម កម្លាំងប្រជែងនៃខឿនសេដ្ឋកិច្ច; អនុវត្តមានប្រសិទ្ធភាពក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រក្សាលំនឹងគោលនយោបាយ-សង្គម ក្នុងបរិការណ៍ប្រទេសយើងចូលរួមបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី; ពង្រឹងការកសាងនិងរៀបចំបក្ស ទប់ស្កាត់ រុញច្រានការឱនថយខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ និងការបង្ហាញ "ប្រែប្រួលខ្លួនឯង","ផ្លាស់ប្តូរខ្លួនឯង" ក្នុងផ្ទៃក្នុងនិងបញ្ហាសំខាន់ៗមួយចំនួន។
ប្រកាសបើកអង្គសន្និបាតតំណាងឲ្យការិយាល័យនយោបាយ គណៈលេខា លោកអគ្គលេខា ង្វៀនភូត្រុង បានលើកឡើងពីបញ្ហាសំខាន់ៗ មួយចំនួនដើម្បីមជ្ឈិមពិភាក្សា ពិនិត្យ និងកំណត់សម្រេចមានដូច៖ កំណត់ទិសដៅ ភាគកម្រិតសំខាន់ក្នុងឆ្នាំ២០១៧ ផ្លាស់ថ្មីទម្រង់កំណើន លើកកម្ពស់កម្លាំងប្រជែងរបស់ខឿនសេដ្ឋកិច្ច អនុវត្តមានប្រសិទ្ធភាព ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច អន្តរជាតិពង្រឹងការកសាងនិងរៀបចំបក្ស៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម