ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/10/2016 - 08:37

កិច្ចប្រជុំលើកទី៤របស់គណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៤

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៤ បានរៀបចំកិច្ចប្រជុំលើកទី៤ នៅអគាររដ្ឋសភា។ នេះគឺជាកិច្ចប្រជុំសំខាន់ ត្រៀមបម្រុងនូវខ្លឹមសារសម្រាប់សម័យប្រជុំលើកទី២ នឹងប្រព្រឹត្តឡើងនៅខែតុលា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តឡើង២លើក។ លើកទី១ចាប់ពីថ្ងៃ ទី៣-៦ ខែតុលា និងលើកទី២នៅថ្ងៃ១៧ ខែតុលា។

ប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង ដឹកនាំកិច្ចប្រជុំលើកទី៤  របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី ១៤។

លើកទី១ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់មតិអំពីគម្រោងមួយចំនួន ដូច៖ ច្បាប់កែប្រែ បំពេញបន្ថែមនូវមាត្រាមួយចំនួនរបស់ក្រមព្រហ្មទ័ណ្ឌលេខ១០០/២០១៥/​QH១៣;​ ច្បាប់បង្ការបង្ក្រាប អំពើពុករលួយ  ( កែប្រែ) ; ច្បាប់គម្រោងផែនការ។ លើកទី២  គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិបាលអំពី លទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ​ និងថវិការដ្ឋឆ្នាំ២០១៦; ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គម្រោងថវិការដ្ឋនិងគ្រោងការបែងចែកថវិកាមជ្ឈិមឆ្នាំ២០១៧; ផែនការ​ហិរញ្ញវត្ថុ៥ឆ្នាំផែនការវិនិយោគទុនសារធារណៈ រយៈពេលមធ្យមដំណាក់ កាល២0១៦​​-២០២០; ទិសដៅកំណត់ទិសកៀរគរ ប្រើប្រាស់ទុនបុល និងគ្រប់គ្រងបំណុល រដ្ឋដំណាក់កាល២០១៦-២០២០។ ក្រៅពីនោះ  គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងពិភាក្សា ផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕


ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នីតិកាលទី ១៤