បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានប្រារព្ធពិធីប្រ គល់កប៉ាល់យាមល្បាតពាក់ស្លាក BP ១៨-៩៨-០១ ដល់កងនាវាចរ ២ ចំណុះកងទ័ពការពារព្រំដែនខេត្ត។ កប៉ាល់ BP ១៨-៩៨-០១ បានក្រុម ហ៊ុន ចំកាត់សមាជិកមួយបោះកប៉ាល់ ហុងហា (Z១៧៣) -TCCN-BQP ផលិតនៅឆ្នាំ២០១៦ មានប្រវែង២៥,៣ម៉ែត្រ ទទឹង៤,៩៣ម៉ែត្រ បាត កប៉ាល់លិចក្នុងទឹក១,១ម៉ែត្រ កប៉ាល់ចំណុះអតិបរមា៤៧តោន។ ក ប៉ាល់បានបំពាក់គ្រឿងម៉ាស៊ីនសំខាន់ៗ២ គ្រឿងដោយមានពលានុភាព ៣០០០CV អាចទ្រទ្រង់រលកកម្រិត៦ និងខ្យល់កម្រិត៧ ល្បឿនលឿន បំផុត៣៣គាវុត/ម៉ោង។ កប៉ាល់បានបំពាក់ប្រព័ន្ធបើកបរដោយអគ្គិសនី កម្លាំងទឹក បញ្ជាដោយដៃនិងបើកបរដោយស្វ័យប្រវត្តិមួយអន្លើ ដោយ បានបំពាក់បរិក្ខារនាវាចរទំនើបៗ ឆ្លើយតបទៅនឹងតម្រូវការត្រៀមប្រ យុទ្ធ និងយាមល្បាតគ្រប់គ្រងអធិបតេយ្យតំបន់សមុទ្រកោះ និងជំនួយ សង្គ្រោះនៅតំបន់សមុទ្រ។
វរសេនីយ៍ឯក ហ្វាងមិញលី លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត ជូនលិខិត សរសើរ ដល់នាវិកកប៉ាល់ BP ១៨-៩៨-០១។
ការដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបំពាក់កប៉ាល់BP១៨-៩៨- ០១ ជូនកងទ័ពការពារព្រំដែនខេត្តសុកត្រាំង មានអត្ថន័យដ៏សំខាន់ រួម ចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការពាររឹងមាំអធិបតេយ្យ សន្តិ សុខព្រំដែន តំបន់សមុទ្រ កោះរបស់ខេត្ត លើកកម្ពស់សមត្ថភាព សហ ការជាមួយនឹងកងកម្លាំងនៅតំបន់សមុទ្រ បង្កភាពទំនុកចិត្តជូននេសាទ ករពេលចេញទៅនេសាទ ពង្រីកសេដ្ឋកិច្ច ក៏ដូចជាអនុវត្តភារកិច្ចជំនួយ សង្គ្រោះនៅសមុទ្រ៕
យ្វីអាញ់-វិមាន