19/01/2016 - 09:14

សន្និបាតលើកទី ១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ១១ សម្រេចជោគជ័យ

កាលពីថ្ងៃ១១ ដល់ថ្ងៃ១៣ ខែមករា ឆ្នាំ២០១៦ នៅហាណូយ សន្និបាតលើកទី១៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១១ បានពិភាក្សាអនុមតិគោលការណ៍ ចុះហត្ថលេខាលើអនុសញ្ញាដៃគូទូទាំងប៉ាស៊ីហ្វិក (TPP);សុក្រឹតការងារ បេក្ខភាពនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខានីតិកាលXII និងរៀបចំបេក្ខភាពថ្នាក់ដឹកនាំស្នូលនីតិកាលXII; អនុមតិបញ្ជីរាយនាមនៃគណៈអធិបតី គណៈ លេខា គណៈពិនិត្យ បញ្ជាក់ឯកត្តភាពនៃមហាសន្និបាតលើកទី XII។

ទិដ្ឋភាពនៃអង្គសន្និបាត។

លោកអគ្គលេខា ង្វៀនភូត្រុង សង្កត់ធ្ងន់៖ សន្និបាតមជ្ឈិមលើកនេះ ពេលវេលាប្រជុំមិនយូរប៉ុន្មាន ប៉ុន្តែមានអត្ថន័យយ៉ាងពិសេស។ សន្និបាតបានពិភាក្សានិងសម្រេចចិត្តអំពីផ្នែកនៃការងារ ដែលនៅសេសសល់ ដើម្បីបន្តការត្រៀមបម្រុង និងរៀបចំសម្រេចជោគជ័យមហាសន្និបាតតំណាងទូទាំងប្រទេសលើកទីXII របស់បក្ស។ លោកអគ្គលេខា ង្វៀនភូត្រុង បានលើកសរសើរបណ្ដាសមមិត្តមជ្ឈិម បានលើកកម្ពស់ស្មារតីទទួលបន្ទុកចំពោះបក្ស ប្រជាជន ប្រទេសជាតិ ផ្តោតការស្រាវជ្រាវ​ ពិភាក្សាផ្តល់មតិយោបល់ដើម្បីសម្រេចបានល្អប្រសើរនូវខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ៕

ប្រភពៈ dangcongsan.vn

 

ចែករំលែកអត្ថបទ