ក្រោយរយៈពេល៨ថ្ងៃធ្វើការយ៉ាងរួសរាន់ មធ្យ័ត ទទួលខុសត្រូវខ្ពស់ សន្និបាតលើកទី១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXI បានសម្រេចជោគជ័យទាំងស្រុង លើខ្លឹមសារកម្មវិធីដែលបានដាក់ ចេញ និងបិទសន្និបាតនៅរសៀលថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៥។
អគ្គលេខា ង្វៀនភូត្រុង ថ្លែងកថាបិទអង្គសន្និបាត ( រូប៖ ហៀងហ្វា)។
សន្និបាតបានយកចិត្តទុកដាក់ពិភាក្សា រួមយោបល់លំអិតនិងឯកភាពខ្ពស់ ផ្តល់សច្ចានុម័តិ បណ្តាឯកសារលើកជូនមហាសន្និបាតXII របស់បក្ស។ នៅក្នុងអង្គសន្និបាត គណៈប្រតិបត្តិការមជ្ឈិមបក្ស បានកត់សម្គាល់ ស្ងើចសរសើរមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ដែលបានម្ចាស់ការសកម្មចូលរួមកសាង ធ្វើឲ្យសុក្រឹតបណ្តាឯកសារព្រាង។ ស្វាគមន៍ និងថ្លែងអំណរគុណដល់បណ្តាសមមិត្តបដិវត្តន៍ដែលចូលនិវត្តន៍គ្រប់ជំនាន់ បណ្តាអ្នកតំណាងរដ្ឋសភារណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការមហាជន បណ្តាឥស្សរជន បញ្ញវ័ន ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងប្រទេស និងជនរួមជាតិរស់នៅបរទេស បានផ្តល់មតិរួមយោ បល់ដ៏មានតម្លៃ សុឆន្ទៈជាច្រើន សម្តែងនូវស្មារតីទទួលបន្ទុកខ្ពស់ជា មួយបក្ស ប្រជាជន និងជាមួយប្រទេសជាតិ។ សន្និបាតយល់ថាៈ អា ណត្តិកាលកន្លង ក្នុងបរិការណ៍មានការលំបាក សាកល្បងជាច្រើន គណៈប្រតិបត្តិការមជ្ឈិមបក្សការិយាល័យនយោបាយ គណៈលេខាតែងច្បាមខ្ជាប់បណ្តាទស្សនៈ គោលមាគ៌ា ធ្វើឲ្យប្រាកដប្រជានូវខ្លឹមសារសំខាន់ៗជាច្រើននៃកម្មវិធីនយោបាយយុទ្ធសាស្រ្ត សេចក្តីសម្រេចរបស់មហាសន្និបាតXIរបស់បក្ស។ កសាងកម្មវិធីធ្វើការទូទាំងនីតិកាលនិងបំពេញបន្ថែមទាន់ពេលសមស្របនឹងស្ថានភាពជាក់ស្តែង ដើម្បីផ្តុំកម្លាំងដឹកនាំទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព ឆ្លងកាត់ការលំបាក សាកល្បង ជំរុញយ៉ាងខ្លាំងក្លានូវការផ្លាស់ថ្មីទាំងស្រុង ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ដាក់ចេញការសម្រេចគោលនយោបាយដ៏ត្រឹមត្រូវ សមស្របដោះស្រាយបញ្ហាសំខាន់ៗជាច្រើនអំពីសេដ្ឋកិច្ច -សង្គមការពារប្រទេស សន្តិសុខកិច្ចការបរទេស។ កសាងរៀបចំបក្ស និងប្រព័ន្ធនយោបាយ សម្រេចបានសមិទ្ធិផលដ៏ធំធេងគ្រប់ជ្រុងជ្រោយ ។ល។
នៅក្នុងអង្កសន្និបាត គណៈប្រតិបត្តិការមជ្ឈិមបក្ស បានពិភាក្សាប្រកបដោយប្រជាធិបតេយ្យ អនុម័តិឯកភាពខ្ពស់ផ្តល់សច្ចានុម័តិបញ្ជីរាយ នាមបេក្ខជន ដែលបានជ្រើសឈរឆ្នោត រួមមានបណ្តាសមមិត្ត ជាសមាជិក-សមាជិកាគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXI (រួមទាំងពេញ សិទ្ធិនិងបម្រុង) ឋិតក្នុងអាយុកំណត់ និងបណ្តាសមមិត្តជាសមាជិក-សមាជិកាគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXI ដែលមានលក្ខណៈពិសេស ត្រូវឈរឆ្នោតសាជាថ្មីនីតិកាលXII។ បោះឆ្នោតអនុម័តិជ្រើសបេក្ខភាពចំពោះសមមិត្តគ្រប់បទដ្ឋាន លក្ខណៈឋិតក្នុងអាយុកំណត់ចូលរួមក្នុងការិយាល័យនយោបាយ គណៈលេខានីតិកាលXII។ បោះឆ្នោតអនុម័តិ ជ្រើសបេក្ខភាពគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលXII។ បណ្តាសមមិត្តដែលជាសមាជិក - សមាជិកាគណៈប្រតិបត្តិការមជ្ឈិម នីតិកាលXI (រួមទាំងពេញសិទ្ធិនិងបម្រុង) ក៏បានសរសេរលិខិតឧទ្ទេសនាមបណ្តាសមមិត្តដែលជាសមាជិក- សមាជិកាការិយាល័យនយោបាយ គណៈលេខានីតិកាលXI គ្រប់បទដ្ឋាន លក្ខណៈឋិតក្នុងអាយុកំណត់ឈរឆ្នោត៤មុខតំណែងដឹកនាំស្នូលរបស់បក្សនិងរដ្ឋ។
ថ្លែងកថាបិទសន្និបាត អគ្គលេខា ង្វៀនភូត្រុង បញ្ជាក់៖ "សន្និបាតបានសម្រេចជោគជ័យល្អប្រសើរ ខ្លឹមសារការងារសំខាន់ៗជាច្រើនបម្រុងឲ្យមហាសន្និបាតXII របស់បក្សជាសារវន្តបានសម្រេចទៅតាមសំណូមពរ និងផែនការដាក់ចេញ "។ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XI បានសម្រេចចិត្តកោះប្រជុំមហាសន្និបាតតំណាងទូទាំងប្រទេស លើក XII របស់បក្ស ចាប់ពីថ្ងៃ២០ដល់ថ្ងៃ២៨ ខែមករា ឆ្នាំ២០១៦ នៅរដ្ឋធានី ហាណូយ ក្នុងនោះសម័យប្រជុំបម្រុងនៅថ្ងៃ២០ ខែមករា ឆ្នាំ២០១៦ ពិធីបើកសម័យប្រជុំពេញសិទ្ធនៅថ្ងៃ២១ ខែមករា ឆ្នាំ២០១៦៕
ប្រភព៖ dangcongsan.vn -ប្រែ៖ សុផន