អគ្គលេខា ង្វៀនភូត្រុង បានទទួលគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ដោយលោកទៀបាញ់ សមាជិកគណៈប្រចាំការមជ្ឈិម នៃគណៈបក្សប្រជាជនកម្ពុជា (CPP) ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាប្រមុខក្នុងដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោកទៀបាញ់ បានថ្លែងអំណរគុណចំ ពោះលោកអគ្គលេខា ង្វៀនភូត្រុង ដែលបានទទួលគណៈប្រតិភូ ប្រកបដោយភាពកក់ក្តៅជាទីបំផុត; អបអរសាទរនូវសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈកាលកន្លង និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ធំធេងជាងទៀតក្នុងការផ្លាស់ថ្មី កសាងនិងការពារជាតិ។ លោកទៀបាញ់ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការឧបត្ថម្ភដ៏ធំធេងដោយសុទ្ធចិត្ត ដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាមបានឧបត្ថម្ភដល់កម្ពុជាតាំងពីមុនមក។ លោកទៀបាញ់ បានជូនជារបាយការណ៍ដល់អគ្គលេខាអំពីលទ្ធផលនៃកិច្ចចរចា ក៏ដូចជាលទ្ធផលសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ក្នុងរយៈកាលកន្លង ហើយបានគូសបញ្ជាក់ ក្រសួងការពារជាតិកម្ពុជានឹងធ្វើសហប្រតិបត្តិការស្អិតល្មួត ជាមួយនឹងក្រសួងការពារប្រទេសវៀតណាម ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។
អគ្គលេខា ង្វៀនភូត្រុង ទទួលឧបនាយករដ្ឋមន្ត្រី ទៀបាញ់ នឹងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខា ង្វៀនភូត្រុង បានទទួលគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ដោយលោកទៀបាញ់ សមាជិកគណៈប្រចាំការមជ្ឈិមនៃគណៈបក្សប្រជាជនកម្ពុជា (CPP) ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាប្រមុខក្នុងដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោកទៀបាញ់ បានថ្លែងអំណរគុណចំពោះលោកអគ្គលេខា ង្វៀនភូត្រុង ដែលបានទទួលគណៈប្រតិភូ ប្រកបដោយភាពកក់ក្តៅជាទីបំផុត; អបអរសាទរនូវសមិទ្ធិផលដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈកាលកន្លង និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ធំធេងជាងទៀតក្នុងការផ្លាស់ថ្មី កសាងនិងការពារជាតិ។ លោកទៀបាញ់ បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះការឧបត្ថម្ភដ៏ធំធេងដោយសុទ្ធចិត្ត ដែលបក្ស រដ្ឋ កងទ័ពនិងប្រជា ជនវៀតណាមបានឧបត្ថម្ភដល់កម្ពុជាតាំងពីមុនមក។ លោកទៀបាញ់ បានជូនជារបាយការណ៍ដល់អគ្គលេខាអំពីលទ្ធផលនៃកិច្ចចរចា ក៏ដូចជាលទ្ធផលសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរ ក្នុងរយៈកាលកន្លង ហើយបានគូសបញ្ជាក់ ក្រសួងការពារជាតិកម្ពុជានឹងធ្វើសហប្រតិបត្តិការស្អិតល្មួត ជាមួយនឹងក្រសួងការពារប្រទេសវៀតណាម ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា។
អគ្គលេខា ង្វៀនភូត្រុង អបអរសាទរនូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ;ហើយជឿជាក់ថាក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់គណៈបក្សប្រជាជន ប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះថ្មីជាបន្តបន្ទាប់ និងធំធេងជាងទៀតក្នុងបុព្វហេតុពង្រឹងពង្រីកសន្តិភាព បង្រួបបង្រួមជាតិ កសាងនិងការពារជាតិ; អបអរសាទរអំពីទំនាក់ទំនងរវាងវៀតណាម-កម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិ វឌ្ឍលើគ្រប់វិស័យ។ អគ្គលេខាង្វៀនភូត្រុង បានគូសបញ្ជាក់វៀតណាម តែងគោរពនិងផ្តល់អាទិភាពសម្រាប់ការពង្រឹងពង្រីកនិងអភិវឌ្ឍទំនាក់ទំនងជិតខាងល្អ មិត្តភាព ប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យ ដោយចីរភាពជាមួយនឹងប្រទេសកម្ពុជា។ អគ្គលេខាង្វៀនភូត្រុង បានវាយតម្លៃខ្ពស់ នូវលទ្ធផលនៃកិច្ចចរចារវាងរដ្ឋមន្ត្រីការពារប្រទេសទាំងពីរ ស្នើរដ្ឋមន្ត្រីទាំងពីរបន្តកិច្ចសហប្រតិបត្តិការស្អិតល្មួត ផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាពនូវកិច្ចចរចារវាងក្រសួងការពារប្រទេសទាំងពីរ ដើម្បីរួមចំណែកការពាររឹងមាំនូវសមិទ្ធិផលដែលសម្រេចបាន នាំបុព្វហេតុ កសាងនិងអភិវឌ្ឍរបស់ប្រទេសទាំងពីរឈានឡើងជាបន្ត។
អគ្គលេខា ង្វៀនភូត្រុង គោរពផ្ញើនូវវាចាសួរសុខទុក្ខនិងជូនពរដល់ព្រះបាទនរោត្តមសីហមុនី ប្រធានគណៈបក្សប្រជាជន សម្តេចហ៊ុនសែន និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន