រដ្ឋអំណាចនិងប្រជាជនឃុំដុងប៊ិញ ទីប្រជុំជនប៊ិញមិញ ខេត្តវិញឡុង កំពុងខិតខំបញ្ចេញកម្លាំងជម្នះលំបាក ដើម្បីកសាងជនបទថ្មី លើកស្ទួយជីវភាពរបស់ប្រជាជន។
ផ្លូវគមនាគមន៍ជនបទទើបបានកសាងសម្រេចនៅដុងប៊ិញ ។
បងស្រីង្វៀនធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញរីក រាយឲ្យដឹងៈ" ដុងប៊ិញ មានគ្រួសារជនរួមជាតិខ្មែរជិត៦០០រស់នៅប្រមូលផ្តុំនៅភូមិចំនួនបី គឺភូមិអង្គុលី១ អង្គុលី២ និងដុងហូវ។ អាស្រ័យមានកម្មវិធីវិនិយោគរបស់រដ្ឋាភិបាលសម្រាប់ជនជាតិភាគតិច បានជាអត្រាគ្រួសារខ្មែរក្រីក្រកាត់បន្ថយបន្តិចម្តងៗជារៀងរាល់ឆ្នាំ។ គិតដោយឡែកចាប់ពីដើមឆ្នាំ២០១៦ រហូតមកទល់ពេលនេះ មានគ្រួសារជាច្រើនបានឧបត្ថម្ភដោយផ្ទាល់តាមសេចក្តីសម្រេចលេខ១០២របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល; បានបុលទុនដោយអត្រាប្រាក់ការទាបដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ល។ បច្ចុប្បន្ន មានគ្រួសារជាជនជាតិភាគតិចចំនួន៤ កំពុងបានស្នើជំនួយដីលំនៅតាមសេចក្តីសម្រេចលេខ២៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ល។" អាស្រ័យគោលនយោបាយទាំងឡាយអនុវត្តបានព្រមៗគ្នា ទើបជីវភាពរបស់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត មានការរីកចម្រើនជាងពូវីទីវ៉ាល័យប្រធានភូមិអង្គុលី១ ឲ្យដឹងៈ អាស្រ័យបានរដ្ឋវិនិយោគទុន ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍របស់ភូមិអង្គុលី១ផ្លាស់ថ្មីទាំងស្រុង។ បច្ចុប្បន្ន រថយន្តអាចបើកពីដើមភូមិរហូតដល់ចុងភូមិ; អគ្គិសនីសុវត្ថិភាព ទឹកស្របអនាម័យត្រូវបានដាក់បំពង់ចុះដល់រាល់គ្រួសារខ្មែរ។ល។ ថ្នាក់បណ្តុះបណ្តាលរបររយៈពេលខ្លី ដោយឥតគិតកម្រៃរបស់រដ្ឋបានរៀបចំឡើងក៏ទាក់ទាញបានពលករ-ការិនីចូលរួមជាច្រើន។ ក្រោយពីរៀនរួចមានពលក-ការិនីជាច្រើនបានចូលធ្វើការនៅមណ្ឌលឧស្សាហកម្មហ្វាភូ (វិញឡុង) ឬឆ្លងទៅកឹងធើ ធ្វើការក៏មាន"។ តាមប្រសាសន៍របស់លោកវ៉ាល័យអាស្រ័យផ្លូវធ្វើដំណើរទៅមកមានភាពងាយស្រួលទើបពលករ-ការិនីក្នុងភូមិទៅធ្វើការវិលមក ផ្ទះក្នុងថ្ងៃបានគ្មានបង់កម្រៃហូបចុក ស្នាក់នៅ ឃើញថាមានសេសសល់ខ្លះ។ ទន្ទឹមនឹងនោះ គ្រួសារក្រីក្រក្នុងភូមិស្ទើតែទាំងអស់ត្រូវបានយកចិត្តទុកដាក់វិនិយោគកសាងផ្ទះមហាសាមគ្គីផ្តើមពីកម្មវិធី១៣៤,១៣៥របស់រដ្ឋាភិបាល ម៉្លោះហើយគ្រួសារដែលក្រីក្រមានការស្ងប់ចិត្តខាងលំនៅឋាន។ រីឯពលករដែលមានដីបង្កបង្កើនផល គឺចូលរួមថ្នាក់ហ្វឹកហាត់ដាំដុះ ចិញ្ចឹមសត្វ ដើម្បីអនុវត្តក្នុងភាពជាក់ស្តែងឃើញថា មានប្រសិទ្ធភាពបង្គួរ។
តាមបងស្រី ង្វៀនធីថា ក្រៅពីការយកចិត្តទុកដាក់វិនិយោគទុនរបស់រដ្ឋ ឃុំនៅទាំងកៀរគរសង្គមសង់បានផ្ទះមហាសាមគ្គីចំនួន២៧ខ្នង ផ្តើមពីការឧបត្ថម្ភរបស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍វិញឡុងសម្រាប់គ្រួសារក្រីក្រ ។បងស្រីង្វៀនធីថា ឲ្យដឹងបន្ថែមៈ "យើងខ្ញុំទើបបានពិនិត្យឡើងវិញនូវអត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តតាមបទដ្ឋានថ្មីទូទាំងឃុំនៅមានគ្រួសារខ្មែរក្រីក្រចំនួន៥៨។ ថ្វីត្បិតតែអត្រាគ្រួសារក្រីក្រនៅមានកម្រិតខ្ពស់ បើប្រៀបជាមួយអត្រាគ្រួសារក្រីក្ររួមរបស់ឃុំ ប៉ុន្តែយើងខ្ញុំមានផែនការឧបត្ថម្ភគ្រួសារជនជាតិ បន្ថយក្រក្នុងពេលខាងមុខ សំដៅធានាអត្រាគ្រួសារក្រីក្រតាមបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន ឃុំសម្រេច១៦/១៩ លក្ខឋានជនបទថ្មីឈានដល់សម្រេចបទដ្ឋានជនបទថ្មីនៅឆ្នាំ២០១៨ "៕
ហាថាញ់