ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/10/2015 - 14:18

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា

ទទួលការអញ្ជើញរបស់លោកអគ្គលេខា ង្វៀនភូត្រុង និងលោកប្រធានរដ្ឋ ទ្រឿងតឹងសាង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថន រោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានទ្រង់យាងមកទស្សនកិច្ច និងសម្រាកលំហែព្រះកាយនៅវៀតណាម ចាប់ពីថ្ងៃ ១៩ដល់ថ្ងៃ២២ ខែតុលា ឆ្នាំ២០១៥។

លោកប្រធានរដ្ឋ ទ្រឿងតឹងសាង ជួបសន្ទនាជាមួយនឹងព្រះ បរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ទ្រង់យាងមកបំពេញទស្សនកិច្ច នៅប្រទេស វៀតណាម។

នៅរសៀលថ្ងៃ១៩ ខែតុលា ឆ្នាំ២០១៥ លោកប្រធានរដ្ឋទ្រឿងតឹងសាង បានអញ្ជើញចូលជួបសន្ទនាស្និទ្ធស្នាល ជាមួយនឹងព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្រុងហ្វេ។ នៅឱកាសជួបសន្ទនា លោកប្រធានរដ្ឋ ទ្រឿងតឹងសាង បានពាំនាំនូវវាចាសួរសុខទុក្ខ និងបិយវាចាប្រសិទ្ធពរ បវរមហាប្រសើររបស់លោកអគ្គលេខា ង្វៀនភូត្រុង និងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមផ្តាំផ្ញើថ្វាយព្រះមហាក្សត្រ ព្រមទាំងគូសបញ្ជាក់ថា ការដែលព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងមកទស្សនកិច្ចជាផ្លូវការនិងសម្រាកលំហែព្រះកាយនៅវៀតណាម បានសម្តែងឡើងនូវមនោសញ្ចេតនាមិត្តភាពពីព្រះរាជហឫទ័យនៃព្រះមហាក្សត្រចំពោះប្រទេស និងប្រជាជនវៀតណាម។ស្របក្នុងឱកាសនេះ លោកប្រធានរដ្ឋ ទ្រឿងតឹងសាង បានរំលឹកឡើងនូវប្រវេណីសាមគ្គី គាំទ្រ និងជួយគ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ការជួយគាំទ្រដ៏ស្មោះសររបស់អតីត ព្រះមហាក្សត្រ នរោត្តមសីហនុនិងប្រជាជនកម្ពុជា ដល់ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ ឯកភាពទឹកដី។ លោកប្រធានរដ្ឋ ទ្រឿងតឹងសាង បញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងកត់សម្គាល់និងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពប្រវេណី សហប្រតិបត្តិការល្អ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រជាជនប្រ ទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។


ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ក៏បានសម្តែងនូវការរីករាយ ដោយបានទ្រង់យាងមកទស្សនកិច្ច និងសម្រាកលំហែព្រះកាយនៅវៀតណាម សម្តែងការត្រេកអរចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមនោសញ្ចេតនាដ៏ថ្លៃថ្លាដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបំ ពេញថ្វាយព្រះអង្គ។ ព្រះមហាក្សត្រ នរោត្តមសីហមុនី គូសបញ្ជាក់ថា វៀតណាមគឺជាមហាមិត្ត  ជាប្រទេសជិតខាង ស្និទ្ធស្នាលជាមួយនឹងប្រជាជនកម្ពុជា ប្រជាជនកម្ពុជាតែងវាយតម្លៃខ្ពស់ និងគ្មានពេលណាបំភ្លេចនូវការជួយគាំទ្រដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានបំពេញជូនប្រជាជនកម្ពុជានៅរាល់កាលៈទេសៈ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច​ក្រកម្ពុជា បានបញ្ជាក់ថានឹងបន្តការអនុវត្តន៍នូវមាគ៌ាដ៏ត្រឹមត្រូវដែលសម្តេចឪបានពូនផ្តុំនូវចំណងសាមគ្គី ទំនាក់ទំនងមិត្តភាពថ្លៃថ្លា សហប្រតិបត្តិការល្អ ឋិតថេរចីរកាលជូនជាតិ បងប្អូនទាំង ពីរកម្ពុជា-វៀតណាម។ ក្នុងរយៈពេលនៅវៀតណាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី   ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជានឹងយាងទៅទស្សនកិច្ចមូលដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តមួយចំនួននៅក្រុងហ្វេនិងទីក្រុងដាឡាក៕

ទីភ្នាក់ងារសារពត៌មាន- ប្រែ៖ សុផន

 

ចែករំលែកអត្ថបទ