"កាសែតជនជាតិនិងអភិវឌ្ឍ សហការជាមួយគណៈជនជាតិខេត្តកៀងយ៉ាង រៀបចំសិក្ខាសាលាសារព័ត៌មាន ជាមួយនឹងបធានបទ" ព្រួតដៃ កសាងព្រំដែនតីណាម សន្តិភាព មិត្តភាព "។
តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍នៅសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា តំណាងទាំងឡាយបានស្តាប់សេចក្តីថ្លែងការណ៍ ចំនួន១០របស់អង្គភាពនានា លើបធានបទទាំងឡាយ មានដូច៖ ការងារផ្សព្វផ្សាយ ចលនាជនរួមជាតិចូលរួមការពារអធិបតេយ្យភាព បូរណភាពដែនដី បន្ទាត់ព្រំដែន បង្គោលព្រំដែននៅតំបន់តីណាមបូ បញ្ហាផ្សព្វផ្សាយគោលនយោបាយជនជាតិ ជួយជនរួមជាតិឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព សារព័ត៌មានជាមួយនឹងការផ្សព្វផ្សាយ ការពារអធិបតេយ្យភាពកោះសមុទ្រ; លើកទឹកចិត្តរាល់កងកម្លាំងឲ្យ មានភាពរឹងមាំកន្លែងលំបាកគ្រោះថ្នាក់បំផុត; សារព័ត៌មាន ជាមួយនឹងសកម្មភាពផ្សព្វផ្សាយគោលការណ៍គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ នៅតំបន់ជនជាតិភាគតិច កោះសមុទ្រ។ល។ យោងប្រសាសន៍អ្នកតំណាងចូលរួមទាំងឡាយ ការងារផ្សព្វផ្សាយ ឆ្លងតាមរយៈគំរូជឿនលឿន គំរូឆ្នើមក្នុងសហគមន៍បាននិងកំពុងនាំមកនូវប្រសិទ្ធភាពយ៉ាងសកម្មក្នុងការរស់នៅពលកម្មផលិត។ អាស្រ័យហេតុនោះ ជនរួមជាតិភាគតិចជឿជាក់ទៅលើគោលមាគ៌ា គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដោយចីរភាព ពង្រឹងឲ្យបានរឹងមាំនូវការការពារប្រទេសនិងសន្តិសុខ៕
លេស៊ាង -សុផល