ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/07/2015 - 08:57

អគ្គលេខា ង្វៀនភូត្រុង ធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋ អាមេរិក

តាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅវេលាម៉ោង៨ (ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង១៩នៅវៀតណាម) ថ្ងៃ៦ ខែកក្កដា អគ្គលេខា ង្វៀនភូត្រុង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើដំណើរទៅដល់ព្រលានយន្តហោះយោធា Andrews នៅរដ្ឋធានី Was hington D.C ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

 អគ្គលេខា ង្វៀនភូត្រុង ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក។

ទទួលស្វាគមន៍អគ្គលេខាង្វៀនភូត្រុង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រលានយន្តយោធា Andrews រួមមានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក; ឯកអគ្គរដ្ឋទូតវៀតណាម ផាមក្វាងវិញ រួមជាមួយនឹងកម្មាភិបាលបុគ្គលិកស្ថានឯកអគ្គរដ្ឋទូត និងមាមីងវៀតណាមរស់នៅសហរដ្ឋអាមេរិកយ៉ាងច្រើនកុះករ; ឯកអគ្គរដ្ឋទូត មន្រ្តីតំណាងស្ថានឯក អគ្គរដ្ឋទូត នៃបណ្ដាប្រទេសសម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)  ប្រចាំសហរដ្ឋអាមេរិក។

 
នេះគឺជាលើកដំបូងដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ធ្វើទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិក។ ពិសេសគឺដំណើរទស្សនកិច្ចបានប្រព្រឹត្តឡើង ក្រោយពីរយៈពេល៤០ឆ្នាំបញ្ចប់សង្គ្រាមរំដោះ ភាគខាងត្បូង ឯកភាពទឹកដី ២០ឆ្នាំបង្កើតទំនាក់ទំនងកិច្ចការបរទេសវៀតណាម-សហរដ្ឋអាមេរិក និង២ឆ្នាំបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិ ស័យរវាងប្រទេសទាំងពីរ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចនេះសំដៅជំ រុញទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគីឲ្យមានការអភិវឌ្ឍន៍យ៉ាងសកម្ម ប្រកបដោយស្ថិរភាពនៅពេលខាងមុខ កាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានដោះដូរ ទំនាក់ទំនង ចែករំលែកទស្សនអំពីបញ្ហាអន្តរជាតិ និងក្នុងតំបន់មួយចំនួនដែលផ្តោតការ យកចិត្តទុកដាក់រួម៕

យោងៈ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រែសម្រួលៈ លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នៅរដ្ឋធានី Was hington D.C