នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធពលខេ មរភូមិន្ទ បានទទួលស្វាគមន៍ និងពិភាក្សាជាមួយនឹងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ ទោផាងវុាំងយ៉ាង សមាជិកមជ្ឈិមបក្ស នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសបានទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រ ទេសកម្ពុជា។
កិច្ចពិភាក្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ។
ថ្លែងការក្នុងពិធីពិភាក្សាកាងារ នាយឧត្តមសេនីយ៍ ប៉ុលសារឿន បានគូសបញ្ជាក់៖ នេះគឺជាសកម្មភាពមានអត្ថន័យយ៉ាងសំខាន់ក្នុងកិច្ចបន្ត ការជំរុញខ្លាំងក្លានូវការផ្សព្វផ្សាយ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិកា រដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ធ្វើយ៉ាងណាដើម្បីកិច្ចសហប្រតិបត្តិការការពារប្រទេស គឺជាកម្លាំងស្នូលមួយសម្រាប់បន្តទំនាក់ទំនងនៃ ប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោផាងវុាំងយ៉ាង ឲ្យដឹង៖ អភិវឌ្ឍទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងប្រទេសនានា ពិសេសគឺប្រទេសមានទំនាក់ទំនងមិត្តភាពប្រវេណីនិងមានព្រំដែនជាប់ក្បែរគ្នា ដូច៖ ប្រទេសកម្ពុជា គឺជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ប្រទេសវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រយៈពេលកន្លង ហើយបានយល់ឃើញថា ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើនរវាងកងទ័ពប្រជាជនទាំងពីរ ត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ពិសេសគឺទំនាក់ទំនងគណៈប្រតិភូ ហ្វឹកហ្វឺន បណ្តុះបណ្តាល; ការពារព្រំដែន; ការងារស្វែងរកកំណាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមពលីលើទឹកដីកម្ពុជា ។ល។ ភាគីទាំងពីរបានឯកភាពខ្ពស់ រយៈពេលខាងមុខនឹងបន្តការផ្សព្វផ្សាយ គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពនូវរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងកំពូលនៃប្រទេសទាំងពីរ ក្នុងទិសដៅ បង្កើនការយល់ដឹង ទុកចិត្តគ្នាទៅវិញទៅមកធានាបរិស្ថានសន្តិភាព ស្ថិរភាព ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឧត្តមសេនីយ៍ទោផាងវុាំងយ៉ាងនិងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម។ នាយករដ្ឋមន្រ្តីហ៊ុនសែនវាយតម្លៃខ្ពស់ពីអត្ថន័យបំពេញទស្សនកិច្ចរបស់គណៈប្រតិភូ ពិសេសក្នុងបរិយាកាសឆ្នាំនេះ ប្រទេសទាំងពីរបានប្រារព្ធខួបអនុស្សាវរីយ៍៥០ឆ្នាំ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេស;វាយតម្លៃខ្ពស់ការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លង។ នាយករដ្ឋមន្រ្តីហ៊ុនសែន មានប្រសាសន៍៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ គឺជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ អះអាងថា រាជរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីផ្ទាល់នឹងបង្កលក្ខណសម្បត្តិដើម្បីកងទ័ពនៃប្រទេសទាំងពីរបង្កើនទំនាក់ទំនងដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
ឧត្តមសេនីយ៍ទោ ផាងវុាំងយ៉ាង អបអរសាទរចំពោះស្នាដៃដ៏ធំធេងដែលគណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាបងប្អូនសម្រេចបានព្រមទាំងសម្តែងនូវការទុកចិត្តក្រោមការគ្រងរាជសម្បត្តិប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រ នរោត្តមសីហមុនីនិងការដឹកនាំរបស់នាយករដ្ឋមន្រ្តីហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឃើញថាប្រទេសកម្ពុជានឹងមានលំនឹងជាបន្តនិងអភិវឌ្ឍរុងរឿង។ ឧត្តមសេនីយទោ ផាងវុាំងយ៉ាងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា រយៈពេលកន្លង បានបង្កលក្ខណសម្បត្តិដើម្បីជួសជុលកសាងស្តូបបដិមាមិត្តភាពវៀតណាម-កម្ពុជា នៅភូមិភាគជាច្រើនក្នុងប្រទេសកម្ពុជា។ក្នុងដំណើរទស្សនកិច្ច ឧត្តមសេនីយទោ ផាងវុាំងយ៉ាង និងគណៈប្រតិភូបានដាក់កម្រងផ្កានៅស្តូបបដិមាមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ;ធ្វើទស្សនកិច្ច អង្គភាពកងទ័ពមួយចំនួននៅព្រះរាជាណាចក្រកម្ពុជាកាត់ខ្សែបូសម្ពោធអគារការិយាល័យអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទអាស្រ័យក្រសួងការពារប្រទេសវៀតណាមធ្វើហិរញ្ញប្បទាន; សួរសុខទុក្ខនិងសំណេះសំណាលជាមួយនឹងកម្មាភិបាលស្ថានឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា៕
យោង៖VOV.VN -លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។