កន្លង១០ឆ្នាំអនុវត្តច្បាប់ការពារព្រំដែន កងកម្លាំងប្រដាប់អាវុធយោធ ភូមិភាគ៩ មិនត្រឹមតែផ្សព្វផ្សាយអប់រំលើកកម្ពស់ចំណេះដឹងជូនប្រជា ជនតាមសេចក្តីកំណត់ ស្តីពីគោលនយោបាយការពារប្រទេសប៉ុណ្ណោះទេ នៅទាំងខ្នះខ្នែងចូលរួមកសាងពង្រឹងផែនមហាសាមគ្គីទូទាំងជន ជាតិទៀតផង។ល។
កងកម្លាំងប្រដាប់អាវុធជួយប្រជាជនកសាងផ្លូវគមនាគមន៍ ជនបទ។
តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រីទ្រឿងវុាំងថាន់ សេនាធិការរងយោធភូមិភាគ៩ រយៈកាលកន្លង កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ តែងខ្នះខ្នែងចូលរួមកសាង ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជន។ ចំពោះកម្មវិធីនយោបាយ និងការចលនាប្រឡងប្រណាំងស្នេហាជាតិ ដូចជា "ទិវាដើម្បីអ្នកក្រ" "តបស្នងសងគុណ" "កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ព្រួតកម្លាំងកសាងជនបទថ្មី"។ល។ សម្រេចប្រសិទ្ធភាពខ្ពស់។ ពិសេស បញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាងនិងក្រុងកឹងធើ អនុវត្តបានល្អទម្រង់រូបភាពតេតយោធា-ប្រជាជន ឆ្លងតាមរយៈនោះ ផ្សព្វផ្សាយអនុវត្តល្អការងារប្រជាចលនា និងជួយភូមិភាគជម្រុញ ល្បឿនអនុវត្តការកសាងជនបទថ្មី ពិសេសគឺនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ របបគោលនយោបាយចំពោះកងទ័ពនិង សមរភូមិក្រោយកងទ័ព ការចលនា "តបស្នងសងគុណ" តែងបានសង្គ មូបនីយកម្មសម្រេចប្រសិទ្ធភាពជាក់ស្តែង។ គោលនយោបាយជនជាតិ សាសនាតែងបានផ្សព្វផ្សាយអនុវត្តហ្មត់ចត់។ ការងារគិតគូរលើកស្ទួយជីវភាព សម្ភារៈស្មារតីជូនចំពោះមុខសញ្ញាគោលនយោបាយ ពិសេស គឺចំពោះមុខសញ្ញាដែលមានស្ថានភាពលំបាកពិសេស គ្រួសារយុទ្ធជនពលី យុទ្ធជនជំងឺ ពិការធ្ងន់ កូនរបស់យុទ្ធជនពលីកំពុងបំពេញការងារ ក្នុងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ក៏បានអនុវត្តជាប្រចាំដោយ ទឹកប្រាក់ជាង៦១ពាន់លានដុង។ រយៈកាលកន្លង ទូទាំងយោធភូមិភាគ បានពិនិត្យព្យាបាលជំងឺ ជូនថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនចំនួន ១៣ ៤.០០០នាក់ ជូនបរិក្ខារពេទ្យឲ្យមន្ទីរពេទ្យយោធា-ប្រជាជននិងដំណាក់ សុខាភិបាលឃុំដោយសរុបទឹកប្រាក់ជាង៨០ពាន់លានដុង។ល។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំ កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ រៀបចំទៅសួរសុខទុក្ខ ជំនួយជាសម្ភារៈ ថវិកាជូនរដ្ឋ អាជ្ញាធរយោធានិងប្រជាជនកម្ពុជា។ល។ ផ្តើមពីនោះ បង្កបានក្តីទំនុកចិត្ត រួមចំណែករក្សារឹងមាំទំនាក់ទំនងប្រពៃណីល្អប្រសើររវាងប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ត្រី ង្វៀនហ្វាង មេបញ្ជាការរងយោធភូមិភាគ៩ ឲ្យដឹង៖ " រយៈកាលខាងមុខស្ថាប័ន អង្គភាពភូមិភាគក្រោម ឱវាទយោធភូមិភាគបន្តការបញ្ជ្រាប និងផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាពច្បាប់ ការពារប្រ ទេស និងឯកសារដែលទាក់ទិនដល់ភារកិច្ចការពារប្រទេស កសាងជំ ហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយនឹងជំ ហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន បង្កើនការគ្រប់គ្រងរដ្ឋស្តីពីការការពារប្រទេស ជម្រុញខ្លាំងក្លាការងារអប់រំនយោបាយ សតិអារម្មណ៍លើកកម្ពស់ចំណេះដឹង ស្មារតីទទួលបន្ទុករបស់គ្រប់ថ្នាក់ គ្រប់ផ្នែកនិងរាល់ជាន់ស្រទាប់ ប្រជាជនអំពីភារកិច្ចការពារប្រទេសសន្តិសុខ។ រាល់អង្គភាព ភូមិភាគគប្បីធ្វើឲ្យជាក់ស្តែងនូវច្បាប់ការពារប្រទេសឲ្យក្លាយទៅជាឯកសារច្បាប់សមស្របជាមួយនឹងស្ថានភាពពិតប្រាកដ របស់អង្គភាពភូមិភាគ ដើម្បីបង្កជាមូលដ្ឋានគតិយុត្តិក្នុងការអនុវត្តន៍តួនាទីភារកិច្ចការពារប្រទេសសន្តិសុខ៕
ថាញ់ផុង-សុផល