03/05/2017 - 15:56

រួមកម្លាំងកសាងជនបទថ្មី

ពង្រីកស្មារតីឈានមុខ យុវជនកសាងខ្លួន កសាងអាជីព សមាជិក សម្ព័ន្ធយុវជនជាជនជាតិខ្មែរ នៅស្រុកថើយឡាយ (ក្រុងកឹងធើ) តែង បានបញ្ជាក់នូវតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈាន ឡើងធ្វើមានធ្វើបានស្របច្បាប់ ខ្នះខ្នែងចូលរួមរាល់ការចលនា រួមចំ ណែកអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មីនៅភូមិភាគ ។

 ឃំុជនបទថ្មី នៅស្រុកថេីយឡាយ។

សមាជិកសម្ព័ន្ធយុវជនង្វៀនថាញ់ហាយ នៅភូមិថើយហ៊ីបB  ឃុំស្វឹងថាំង អនុវត្តទម្រង់រូបភាពចិញ្ចឹមត្រីស្លាតលើផ្ទៃដី៤កុង។ ក្រោយពីចិញ្ចឹមបាន៦ខែ បងប្រមូលផលបាន១,៥តោន។ ក្រៅពីចិញ្ចឹមត្រីស្លាតសម្រាប់លក់សាច់ រៀងរាល់ខែបងនៅទាំងលក់កូនត្រីពូជប្រមាណ​៤.០០០ ក្បាលទៀតផង របរនេះបាននាំមកនូវប្រាក់ចំណូល៣០០លានដុង/ឆ្នាំ ។ បងង្វៀនថាញ់ហាយ ឲ្យដឹង៖" ត្រីស្លាតងាយចិញ្ចឹមជាងត្រីផ្ទក់និងត្រីផ្សេងៗទៀត តិចមានជំងឺច្រកចេញក៏លំនឹង ម៉្លោះហើយទម្រង់រូបភាពនេះអាចបើកទូលាយបាន"។ ចំណែកបងលីវ​ក្វឹកខឿង លេខាសាខាសម្ព័ន្ធយុវជនភូមិទ្រឿងខាញ់ ឃុំទ្រឿងថាញ់ បានបង្វែរផ្ទៃដីស្រែ១,៣ ហិកតាមកដាំមៀន។ ក្រោយពីដាំបានជាង២ឆ្នាំ ថ្វីបើត្រៀមបម្រុងប្រមូលផលលើកដំបូងក៏ពិតមែន ប៉ុន្តែតាមការប៉ាន់ស្មាននឹងសម្រេចទិន្នផល១១តោន/ហិកតា ឈ្មួញមកទិញដល់ចំការតម្លៃ៣០.០០០ដុង/គី ឡូក្រាម  ក្រោយពីចំណូលចំណាយរួចស្រេច បងនៅចំណេញជិត៣០០លានដុង។ យកខ្លីចិញ្ចឹមវែង បងនៅទាំងបង្កាត់មែកបាន៤.០០០ ដើម/ឆ្នាំដើម្បីលក់ធ្វើពូជ។ បងខឿងឲ្យដឹងបន្ថែម ៖"អាស្រ័យសម្ព័ន្ធយុវ ជនស្រុករៀបចំទស្សនាហ្វឹកហាត់ និងរៀនសូត្រតាមរយៈកាសែត ទូរ ទស្សន៍ ឃើញថាទម្រង់រូបភាពដាំមៀនមានប្រសិទ្ធភាព ម៉្លោះហើយ ទើបខ្ញុំបង្វែរផ្ទៃដីធ្វើស្រែមកដាំមៀនវិញ"។ បច្ចុប្បន្ន នៅលើភូមិសាស្រ្ត ស្រុកថើយឡាយ មានទម្រង់រូបភាពយុវជនរកស៊ីមានប្រសិទ្ធភាពចំនួន ៧ មានដូច៖ ក្រុមសហករណ៍ត្បាញកញ្ឆេចិញ្ចឹមជ្រូក ពពែ ត្រីស្លាត កន្ធាយ ដាំមៀន ដាំស្រកានាគ រៀងរាល់ឆ្នាំផ្តល់ប្រាក់ចំណូលពី៩០ លានដុង-៤៥០លានដុង រួមចំណែកលើកស្ទួយជីវភាព ដោះស្រាយការ ងារធ្វើជូនយុវជនរាប់រយនាក់។

លោកង្វៀនត្រឹងសេីុង លេខាសម្ព័ន្ធយុវជនស្រុកថើយឡាយ ឲ្យដឹង៖" ពង្រីកតួនាទីរបស់សមាជិកសម្ព័ន្ធយុវជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនស្រុក ជម្រុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយ ពិសេសគឺក្នុងសមាជិកសម្ព័ន្ធយុវជនជាជនជាតិខ្មែរអំពីកម្ម វិធីទិសដៅជាតិ កសាងជនបទថ្មី ផ្សារភ្ជាប់ជាមួយនឹងបធានបទខែយុវជន"​យុវជនកឹងធើ ឈានមុខច្នៃប្រតិដ្ឋ"។ ទន្ទឹមនឹងនោះ សហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនភូមិភាគ រៀបចំហ្វឹកហាត់ លើកកម្ពស់ចំណេះដឹង អនុវត្តវិទ្យាសាស្រ្តជឿនលឿនក្នុងផលិតកម្ម ផ្គួបផ្សំនឹងទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចរបស់យុវជនជនបទ អាទិភាពក្នុងការបុលទុន រួមចំណែកជួយសមាជិកសម្ព័ន្ធយុវជនកសាងខ្លួនកសាងអាជីព រួមកម្លាំងគ្នាកសាងជនបទថ្មី"៕

កុសល-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនត្រឹងសេីុង