កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០១៥ នៅទីស្ដីការមជ្ឈិមបក្ស លោកអគ្គលេ ខាង្វៀនភូត្រុង បានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលចំពោះគណៈប្រតិភូជាន់ខ្ពស់នៃគណៈបក្សប្រជាជនកម្ពុជា អាស្រ័យដោយលោកជំទាវម៉ែនសំអន សមាជិកគណៈអចិន្ត្រៃយ៍មជ្ឈិមបក្សនៃគណៈបក្ស ប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ធ្វើជាប្រធានគណៈប្រតិភូ មកបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសវៀតណាម។
លោកអគ្គលេខា ង្វៀនភូត្រុង ទទួលជួបលោកជំទាវ ម៉ែនសំអន។
លោកជំទាវ ម៉ែនសំអន អះអាង៖ គណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាការពារនិងពង្រីកនូវទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរចីរកាលវៀតណាម-កម្ពុជា បន្តធ្វើកិច្ចសហការស្អិតល្មួតជាមួយនឹងវៀតណាម ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សន្ធិសញ្ញា អនុសញ្ញាកិច្ចព្រមព្រៀងសហ ប្រតិបត្តិការដែលបានចុះហត្ថលេខារវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ ។
លោកអគ្គលេខា ង្វៀនភូត្រុង បានសម្ដែងនូវសេចក្ដីត្រេកអរចំពោះចំណងមិត្តភាពរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពស៊ីជម្រៅជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព លោកអគ្គលេខា វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការពិគ្រោះយោបល់រវាងបក្សទាំងពីរ ដោយសង្កត់ធ្ងន់ភាគីទាំងពីរគប្បីដោះដូរព័ត៌មានឲ្យបានទាន់ពេល សកម្មធ្វើកិច្ចសហការអប់រំប្រជាជនប្រទេសទាំងពីរ ជាសំខាន់គឺចំពោះមជ្ឈដ្ឋានយុវវ័យអំពីទំនាក់ទំនងសាមគ្គី ពិសេស មិត្តភាពប្រពៃណីរវាងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សកម្មម្ចាស់ការធ្វើកិច្ចសហការលើរាល់វិធានការតស៊ូ រិះគន់ចំពោះការ អត្ថាធិប្បាយប្រតិដ្ឋបង្កាច់បង្ខូច គណៈបក្សប្រជាជនកម្ពុជា ពោលពាក្យ បង្ខូចវៀតណាម បង្កឲ្យមានការបែកបាក់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ។
លោកអគ្គលេខា គូសបញ្ជាក់៖ គោលនយោបាយមិនងាករេរបស់វៀតណាម គឺតែងវាយតម្លៃខ្ពស់និងផ្ដល់អាទិភាពដំបូងបង្អស់សម្រាប់ការពង្រឹងបង្កើនទំនាក់ទំនង សាមគ្គីមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងគណៈបក្សប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះគណៈបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងផ្ដល់ជូនវៀតណាមនូវការគាំទ្រ និងឧបត្ថម្ភដ៏វិសេសវិសាលឆ្លងតាមដំណាក់កាលនីមួយៗ ផ្ញើនូវសព្ទសាធុការពរ បុណ្យចូលឆ្នាំថ្មីចំពោះព្រះមហាក្សត្រ នរោត្តមសីហមុនីនិងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ ព្រមទាំងថ្នាក់ដឹកនាំគ្រប់រូប មាន៖ សម្ដេចជាស៊ីម សម្ដេចហេងសំរិន្ទ សម្ដេចហ៊ុនសែន និងអ្នកដឹកនាំទាំងឡាយដទៃទៀតរបស់កម្ពុជា ៕
យោងប្រភពៈ Chinhphu.vn - បកប្រែៈពេជ្រសឿន